តាកែវ ÷ ប្រជាពលរដ្ឋរស់នៅ ជិតទីតាំង ជល់មាន់ បានរាយការណ៍មក អង្គភាព(រស្មីឯករាជ្យ ) អោយដឹងថា អ្នកញៀន ល្បែងស៊ីសង ខុសច្បាប់ ដូចជា ប្រជល់មាន់ វង់អាប៉ោង បៀរ កំពុង សម្រុក លេងយ៉ាងគគ្រឹកគគ្រេង យ៉ាងពេញបន្ទុក ក្នុងស្រុកអង្គរបូរី រីឯសមត្ថកិច្ចពាក់ព័ន្ធមិនធ្វេីការចុះបង្ក្រោប បណ្តែតបណ្តោយ អោយម្ចាស់ទីតាំង ជល់មាន់ និងក្រុម អ្នកញៀន ទាំងនោះលេងតាមអំពើចិត្ត ។
ហើយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំអង្គរបុរី ដាក់ការសង្ស័យ ទៅលើអាជ្ញា ពាក់ព័ន្ធថា តើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅត្រង់ណា បើកម្លាំងអធិការស្រុកអង្គរបុរី ទទួលបានលាភសក្ការះពីម្ចាស់បនល្បែងហើយបានជាមិនចុះបង្ក្រោប ។
ជាក់ស្តែងសម្តេចតជោ ហ៊ុន សែនប្រកាសអោយផ្អាក ជួបជុំ គ្នាមួយរយះ ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩និង បិទសាលារៀន KTVធំៗទូទាំងបណ្តាលខេត្តក្រុង បែរជាម្ចាស់ទីតាំងល្បែងជល់មាន់និងបក្សពួកមួយចំនួនហ៊ានផ្គីេនបទបញ្ជាសម្តេចទៅវិញ ។
ប្រជាពលរដ្ឋ សណូមពរទៅ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ មេត្តាចាត់វិធានការ ក្តៅចុះបង្ក្រាបល្បែងជល់មាន់ក្នុងទឹកដីស្រុកអង្គរបូរី ផងទាន .!។