ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើ​បអង្កេត​ឲ្យបាន​ស៊ី​ម្រៅ និង​ធ្វើ​ការវះកាត់​ស្រាវជ្រាវ លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បើកដៃ​ឲ្យ​ឈ្មួញ​យួន ដឹកជញ្ជូន​គ្រឿង​សមុទ្រ តាមរ​ម៉ក​ម៉ូតូ​ជា​ច្រើនរ​ម៉ក ចូល​មក​ខ្មែរ តាម​ច្រក​នេះ យ៉ាង​ពេញបន្ទុក ក្នុង​មួយ​យប់ៗ​រាប់សិប​តោន !

ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើ​បអង្កេត​ឲ្យបាន​ស៊ី​ម្រៅ និង​ធ្វើ​ការវះកាត់​ស្រាវជ្រាវ  លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង  បើកដៃ​ឲ្យ​ឈ្មួញ​យួន ដឹកជញ្ជូន​គ្រឿង​សមុទ្រ តាមរ​ម៉ក​ម៉ូតូ​ជា​ច្រើនរ​ម៉ក ចូល​មក​ខ្មែរ តាម​ច្រក​នេះ យ៉ាង​ពេញបន្ទុក ក្នុង​មួយ​យប់ៗ​រាប់សិប​តោន !

​ចៅហ្វាយខេត្ត​ព្រៃវែង ទើប​កាន់តំណែង​ថ្មី​គួរ​មើល​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោ​ង លោក អាន សុផល នៅ​ស្រុក​កំពង់ត្របែក​នោះ​ផង​រាជរដ្ឋាភិបាល​ថ្មី​បាន​ប្រកាស​អំពី​ការធ្វើ​កំណែទម្រង់​ជា​ច្រើន​វិស័យ​។

​នៅក្នុង​ចំណោម​កំណែទម្រង់​នោះ​រហូត មកដល់ពេលនេះ​បញ្ហា​អំពើពុករលួយ​នៅ​តាម​បណ្ដា​ច្រកព្រំដែន​ហាក់ដូចជា មិនទាន់​មាន​ការប្រែប្រួល​ជា​វិជ្ជមាន​សោះ​។

​ដោយឡែក​នៅ​ច្រក​ព្រំដែន​ទ្វេភាគី​ស្វាយ​អា​ង៉ោង ក្រោម​ការដឹកនាំ​គ្រប់គ្រង​ដោយ លោក អាន សុផល ក្នុងស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង សកម្មភាព​នៃ​បញ្ហា​ចេញ​,​ចូល​ទំនិញគេចពន្ធ​នៅតែ​កើតមាន​ដដែល​។

​អភិបាល​ថ្មី​នៃ​ខេត្ត​ព្រៃវែង លោក សួន ម៉ា​លីន ក៏​មិន​ទាន់​មាន​សកម្មភាព​អ្វី​គួរឲ្យកត់សម្គាល់ ក្នុង​ការកាត់បន្ថយ​អំពើពុករលួយ​នៅ​តាម​ច្រកព្រំដែន ក្នុង​ខេត្ត​ព្រៃវែង ជាមួយ​ប្រទេស​វៀតណាម នោះដែរ​។​

​មន្ត្រី​ស្ថាប័ន​នានា​នៅ​ច្រកស្វាយ​អា​ង៉ោ​ង​​បានឲ្យដឹងថា លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បេ​ី​កដៃ​ឲ្យ​ឈ្មួញ​តូច​-​ធំ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ព្រមទាំង​គ្រឿង​សមុទ្រ ដឹកជញ្ជូន​តាមរ​ម៉ក​ជាច្រើន​គ្រឿង ចេញ​-​ចូល​តាម​ច្រក នេះ​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​ឈ្មួញ​ម្នាក់​នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក និង​បន្ត​ចែកចាយ​ទៅ​ទីក្រុង​ភ្នំពេញ រីឯ​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកស្វាយ​អា​ង៉ោ​ង ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​បា​រ៉ាស់ ទេីប​បក្សពួក​ឈ្មួញ​ហ៊ាន​អ្វីៗ​តាម​អំ​ពេីចិត្ត​។​

អ្វី​ដែល​គេ​កត់សម្គាល់​ខ្លាំង​ជាង​នេះ​ទៀត​នោះ គឺ​សំខាន់​នៃ​ការចេញ​-​ចូល​ឆ្លងដែន​ដោយ​សេរី​នៃ​ក្រុម​ជនអន្តោប្រវេសន៍ ផ្ទុយទៅវិញ​បណ្ដា​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ជួបប្រទះ​នឹង​ការលំបាក​យ៉ាងខ្លាំង​។​

​ប្រភព​ពី​មន្ត្រី​ស្ថាប័ន​ផ្សេងៗ​នៅ​ច្រក​ព្រំដែន​មួយ​នេះ បានឲ្យដឹងថា អំពើពុករលួយ​របស់​លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តទៅ​ដោយ​រលូន រយៈពេល​ច្រើន​ខែ ច្រើន​ឆ្នាំ​មក​ហេ​ី​យ គឺ​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ទេីប​នាយ​ប៉ុស្តិ៍​ច្រក​នេះ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

បើទោះជា​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ត្រូវបាន​ផ្លាស់ប្ដូរ​ក៏ដោយ ប៉ុន្តែ​មេ​ប៉ុស្តិ៍​ច្រក​ព្រំដែន​មួយ​នេះ​មិន​ត្រូវបាន​ផ្លាស់ប្ដូរ​ទេ នោះ​គឺ​អំណាច​ទឹកប្រាក់​របស់លោក អាន សុផល អាច​ឲ្យ​លោក ឈរជើង​នៅ​ស្វាយ​អា​ង៉ោ​ង នេះ​បាន​យ៉ាងយូរ​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាយ​ប៉ុស្តិ៍​នគរបាល​នៅ​ច្រកស្វាយ​អា​ង៉ោ​ង បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។

​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ប្រទេស​វៀតណាម នេះ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោ​ង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ មិន​ញញេី​ត​អ្វី​ទាំងអស់ ។​

​ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម តាម​ច្រកស្វាយ​អា​ង៉ោង បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគេ​នៅ​សល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ព្រោះ​អី​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនពេក​។​

ប្រភព​ឲ្យដឹង​ទៀតថា រាល់​ការ​បង់លុយ​ឈ្មួញ​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយ​គ្មាន​នរណា​អាច​រំលង​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បានទេ​។​

​យ៉ាងណា​ក៏​ដោយ​គេ​រំពឹងថា លោក សួន ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង និង​លោក ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង នឹង​ពិនិត្យ​មើល​ករណី​នៅ​ច្រក​ព្រំដែន​ស្វាយ​អា​ង៉ោ​ង នេះ​ឡើង​វិញ​ផង​។

​ពីព្រោះ​មាន​បញ្ហា​ប្រឈម​ជាច្រើន​លាយឡំ​ដោយ​អំពើពុករលួយ​ដ៏​ក្រាស់​គ្រែ​នោះ​ផង​ដែរ ការ​បន្ត​ទុក​បញ្ហា​ដដែលៗ​ឲ្យនៅ​រំព័ទ្ធ​ដោយ​មិន​ព្រម​ដោះស្រាយ​នោះ គឺជា​ឱកាស​ដែល​ធ្វើឲ្យ​ពួក​មន្ត្រី​ខិលខូច នៅ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ ហើយ​មជ្ឍដ្ឋាន​ប្រជាពលរដ្ឋ​យល់ច្រឡំ​ថា អាជ្ញាធរ​ថ្នាក់​ដឹកនាំ​ខេត្ត​មាន​ពាក់ព័ន្ធ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###