ប្រភពពីមន្ត្រីសិទ្ធិ និងលោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វាភាគីដា ហៅដូង7 ដើម បានបញ្ជាក់ឲ្យដឹងថា លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលច្រកនេះ តែងតែប្រើកូនចៅ នៅចាំបើកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រ៉ឺម៉ក ដឹក ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពដូចជា បន្លែ ផ្លែឈើត្រីសាច់ និងទំនិញផ្សេងៗចេញពីវៀតណាម ពិសេសបើកដៃអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លើសទម្ងន់ចេញចូលដឹកទំនិញមិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ។
ដែលបញ្ហានេះហើយទើប លោក អេង ចាន់ ណា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីដា ហៅដូង 7ដើម នឹងបក្សពួក ប្រមូលលុយដាក់ក្នុងហោប៉ៅចែកគ្នាធ្វេីមានធ្វើបាន យ៉ាងសុខស្រួល មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋដោយសារទំនិញ បន្លែ ផ្លែឈើត្រីសាច់ មានសារជាតិគីមី ជាពិសេសទៅ ទៀតនោះធ្វើអោយផ្លូវលំ ផ្លូវជាតិ រងការខូចខាត ស្ទើរទាំងស្រុងដោយសារឡានធំៗដឹកលើសទម្ងន់ខូចផ្លូវជាបន្តបន្ទាប់ រីឯលោក នាយប៉ុស្តិ៍នគរបាលច្រកមួយនេះរក្សាភាពស្ងៀមស្ងាត់ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក អេង ចាន់ណា មេប៉ុស្តិ៍ច្រកព្រំដែនដា ហៅដូង7 ដើម ត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សព្វផ្សាយ លាតត្រដាង ជាបន្តបន្ទាប់របស់មេប៉ុស្ដិ៍នគរបាលដ៍មហិមាកាន់តំណែងដុះស្លែរហូតដល់សព្វថ្ងៃ ប្រហែលជាអាងខ្នងបង្អែករឹងមាំ នៅខេត្តទេដឹង? ទើបបណ្ដោយអោយមន្ត្រីក្រោមឱវាទបើកបារ៉ាស់អោយឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែនចេញចូលតាមអំពើចិត្ត។
ដូច្នេះ ហើយអាជីវករក៍ដូចជាក្រុមឈ្មួញ បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ជាពិសេសឯកឧត្តម ឱម យុិនទៀង ប្រធានអង្គប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មេប៉ុស្ដិ៍ និងស្ថាប័នពាក់ព័ន្ធ ជាច្រេីនកន្លែងអង្គុយចាំយកលុយនៅច្រកនេះផងទាន។