ស្វាយរៀង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានបញ្ជាក់ឲ្យដឹង អ្នកដែលហ៊ានបើកល្បែងចាក់បាល់ ហ្គេមបាញ់ត្រី និងល្បែងផ្សេងៗជាច្រេីនប្រភេទទៀត ភ្នាល់តាមអនឡាញ ប្រហែលជាបុគ្គលម្នាក់នោះ មានខ្នងបង្អែករឹងមាំ នៅពីក្រោយ ទេីបហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត។
ក្រោយពីស្ងប់ស្ងាត់មួយរយៈ ល្បែងចាក់បាល់តាមអនឡាញ និងហ្គេមបាញ់ត្រី ចាប់ផ្តើមងវិញហេីយ បេីកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាវិត ធ្វេីឲ្យបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភអំពីសុខសុវត្ថិភាព ខ្លាចកេីតមានដូចជា ចោរលួច.ឆក់.ប្លន់.អំពេីហឹង្សាគ្រូសារជាដេីម និង រីករាលដាលគ្រឿងញៀន គូរឲ្យកត់សម្គាល់ថែមទៀតផង ។
គូររំលឹកថា ! កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងភ្នាល់សុីសងខុសច្បាប់គ្រប់ប្រភេទ មិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
លេីសពីនេះទៅទៀត កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស បែរជាលោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន ហ៊ានផ្គេីនបទបញ្ជាសម្តេច ស ខេង ទៅវិញ។
ហេតុនេះ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញជាបន្ទាន់ ចំពោះភាពអសកម្ម របស់លោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត និងលោកលឹម សៀង ហេងអភិបាលក្រុងបាវិត ព្រមទាំងមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បណ្តែតបណ្តោយឲ្យមាន ល្បែងចាក់បាល់តាមអនឡាញ និង ហ្គេមបាញ់ត្រី ជាច្រេីនកន្លែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងដែនដីរបស់ខ្លួនឡេីយ។
ប្រជាពលរដ្ឋ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានអំពាវនាវដល់ឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រតី ចំពោះបុគ្គល និងបក្សពួក ដែលហ៊ានបេីកល្បែងចាក់បាល់ ភ្នាល់តាមអនឡាញ ជាពិសេស ហ្គេមបាញ់ត្រី ជាច្រើនទីតាំងនៅក្រុងបាវិត មានវិធានការបង្ក្រាបជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម៕