ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

រដ្ឋាភិបាល​អាណត្តិ​ទី​៧ គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំង មឿង ផ្លូវជាតិ​លេខ​៥ ខេត្ត​ពោធិ៍សាត់ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​.!

រដ្ឋាភិបាល​អាណត្តិ​ទី​៧ គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំង មឿង ផ្លូវជាតិ​លេខ​៥ ខេត្ត​ពោធិ៍សាត់ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​.!

​ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ទំនិញ​តាម​រថយន្តធុ​ន​ធំ​បន្ទុក​លេីស​ទម្ងន់​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ឃ្លាំង មឿង​បាន​អះអាង​ដូចៗ​គ្នា​ថា សុទ្ធតែ​បង់លុយ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ក្រុង​ពោធិ៍សាត់ គឺ​ក្រុម​មន្ត្រី​អាច​រក​ចំណូល​លើ​តុ​ក្រោម​តុ សម្រាប់​ចែក​គ្នា​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ន​គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ធំៗ​ធ្វើ​ចរាចរណ៍​យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ខេត្ត​ពោធិ៍ សាត់​ឆ្ពោះទៅ​ខេត្ត​បាត់ដំបង ដោយ​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំងមឿង​រាប់​សិប​គ្រឿង​ក្នុង​១ ថ្ងៃៗ ដែល​ជា​ប្រភព​ចំណូល​លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទីតាំង​ខាងលើនេះ​។​

​ក្រុមអាជីវករ​ដឹកទំនិញ​ឆ្លង​កាត់លេី​ស្ថានីយ៍​ជញ្ជីង​ផ្លូវ ជាតិ​លេខ​៥​ក្រុង​ពោធិ៍សាត់ រិះគន់​ដល់​មន្ត្រី​ដែល​ប្រចាំការ​នៅលើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ មិនបាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ផាក ពិន័យ ឬ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​រថយន្ត ដឹក​លេីស​ទម្ងន់ឬ​ល្មើសច្បាប់​នោះទេ គឺ​ពួក​មន្ត្រី​ទាំងនោះ​គិតតែ​ផលប្រយោជន៍​ស្គាល់​ខ្លួន​របស់​ពួកគេ​។ ប្រភព​បាន​ឱ្យដឹងថា លោកឆាំ ហាវ ជា​អ្នក​បោះ​មេ​ក្នុង​ការបែងចែក​ផលប្រយោជន៍​ជូន​មន្ត្រី​គ្រប់​ស្ថាប័ន​នៅក្នុង​ស្ថានីយ​ឃ្លាំងមឿង​ខាងលើ ។ រៀងរាល់​យប់​,​ថ្ងៃ គេ​តែងតែ​សង្កេត ឃើញ​តៃកុង​ឡាន​ឬ​ព្រូ​ល​ចុះ​បង់លុយ​ឱ្យ​កូនចៅ​លោក ឆាំ ហាវ រួច​បើក​បន្ត​ទៅមុខ​យ៉ាង​រលូន ទោះបី​ដឹក​ផ្ទុក​លើស​ទម្ងន់​កំណត់​ក៏ដោយ រីឯ​រថយន្ត​ខ្លះ​ទៀត គ្រាន់​តែ​វាយ​ភ្លើង​ស​ញ្ញ ជា​សញ្ញា បក្សពួក​គេ​ខាង​ស្ថានីយ៍​ឲ្យដឹង​រថយន្ត​បន្តដំណើ​រមិន ឈប់​ចូល​ជញ្ជីង​ថ្លឹង​ក៍បាន​។​

​សកម្មភាព​កម្លាំងចម្រុះ ក្រោម​ការគ្រប់គ្រង​របស់​មន្ត្រី​សាធារណកា​រ​និង​ដឹកជញ្ជូន​មិនបាន​ធ្វើ​ការងារ​អ្វី​ក្រៅពី​ប្រមូល​លុយ​ពី​រថយន្ត ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ និង​ដឹក ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៥ ក្រុង​ពោធិ៍សាត់ នោះទេ​។ ប្រភព​បាន​បន្តថា បើសិន​លុយ​ដែល​បានមកពី​ការប្រមូល​ពី​រថយន្ត​ឆ្លង កាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥​នេះ ចូល ក្នុង​ថវិការដ្ឋ​មិន​អី​នោះ​ទេ​ប៉ុន្តែ​ត្រូវបាន​គេ​ខ្សិប​ថា​ចូល​ក្នុង ហោប៉ៅ​ក្រុមមន្ត្រី​ពុករលួយ​ច្រើនជាង ដែល​នាំ​ឲ្យ​រដ្ឋបា​ត់ បង់​ចំណូល រាប់​ម៉ឺន​ដុល្លារ នៅក្នុង​១​ខែៗ​។​

​គេ​សង្កេតឃើញថា​ក្នុង​១​ថ្ងៃៗ​ប្រាក់​ចំណូល​ពី​រថយន្ត​ដឹក ទំនិញ​,​ដឹក​ថ្ម​,​ខ្សាច់​,​ដី ដែល​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ផ្លូវ ជាតិ​លេខ​៥ ក្រុង​ពោធិ៍សាត់​បង់លុយ​ជូន​ក្រុមមន្ត្រី​ដែល​ឈរជើង​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​អាច​រំលង​១ គ្រឿង​ណា​ឡើយ ។ ដោយឡែក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ពោធិ៍សាត់ លោក កាង ប៉េង​ហាក់ ជា​អ្នក​បេ​ី​កដៃ​ឲ្យ​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​។ ឈ្មួញ​,​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៥ ក្រុង​ពោធិសាត់​ស្នើសុំ​ដល់​លោក ប៉េង ពោធិ៍​នា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី និង​អំពើពុករលួយ របស់លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៥​ក្រុង​ពោធិ៍សាត់ ជា​បន្ទាន់​ផង​។​

​ក្រុម​ឈ្មួញ​,​អាជីវករ​លើកឡើងថា ក្រុម​មន្ត្រី​ប្រចាំការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៥ មិន​អនុវត្តឲ្យ បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​ចេក​ទេស ដើម្បី​ទប់ស្កាត់ រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ ដែល​ធ្វើឲ្យ​ខូចផ្លូវ និង​ខូច​ស្ពាន​នោះ ផ្ទុយទៅវិញ លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ដោយ សារ​តែ​អាង​លោក កាង ប៉េង​ហាក់ ប្រធាន​មន្ទីរ ជា​ខ្នង បង្អែក​យ៉ាងរឹងមាំ​។​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###