ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​

រដ្ឋាភិបាល​អាណិត​ទី​7  និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​

ទំនិញគេចពន្ធ​ឆ្លងដែន​ក្រោម​ខ្សែ​ភ្នែក​លោក ទុំ ណូ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ច្រើន​សន្ធឹកសន្ធាប់​
​គយ​ខេត្តកោះកុង កំពុង​ជិះសេះ​លែង​ដៃ ក្នុង​អំពើ​ពុករលួយ នៃ​ការអនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​។ អំពើពុករលួយ​ទៅលើ​ផ្ទៃសមុទ្រ គ្មាន​នរណា​អាច​វាស់​មើល​បាន​ឡើយ​ដែល​ប្រការ​នេះ​គឺ​លោក ទុំ ណូ មិន​ខ្វល់​អំពី​បញ្ហា​អ្វី​ទាំង អស់​។​

​ប្រភព​បានឲ្យដឹងថា ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ សាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ ផ្លូវទឹក និង​ផ្លូវគោក​យ៉ាង​ពេញបន្ទុក​ដោយ​រលូន​ក្នុង​ទឹកដី​ខេត្ត​កោះកុង យ៉ាងគំហុក ដោយ​គ្មាន​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​បង្ក្រាប​ឬ​ទប់ស្កាត់​
​នោះទេ​។​

​ប្រភព​ពី​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងៗ​បានឲ្យដឹងថា ការនាំ​ទំនិញគេចពន្ធ ចេញមក​ពី​ប្រទេស​ថៃ ឆ្លង​ចូល​មក​ទឹកដី​កម្ពុជា​បាន​យ៉ាង​រលូន​បែប​នេះ​មក​ពី​មានការ​បើកដៃ និង​ឃុបឃិត​គ្នា​ពី​សំណាក់​លោក ទុំ ណូ មេ​សាខាគយ​ខេត្តកោះកុង ដែល​ផ្លាស់​មក​ពី​ខេត្ត​សីហនុ ទើប​ក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្ត​កោះកុង​បាន បើ​មិន​ដូច្នោះ​ទេ​កុំ​សង្ឃឹមថា នាំ​ទំនិញ​បង់ពន្ធ​ខ្លះ​និង​គេចពន្ធ​ចូល​មក​បាន​នោះ​បើ​គ្មាន​ការ​អនុញ្ញាត​និង​បើកភ្លើង​ខៀវ​ពី​លោក​ទុំ ណូ មានការ​ត្រូវរ៉ូវ​គ្នា​និង​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេ​នោះ​គឺ​មិន​អាច​នាំ​ទំនិញ​ទាំងនោះ​ចូល​បានឡើយ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹក ទំនិញ​ពី​ប្រទេស​ថៃ រិះគន់​ចំៗ​ថា លោក ទុំ ណូ ក្នុង​តួនាទី​ជា​មេ​សាខាគយ​ខេត្តកោះកុង មានអំណាច​គ្រប់គ្រង​ទៅ​លើ​ការិយាល័យ​គយ​ជា​ច្រើន​កន្លែង​ន​នៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម កំពង់ផែ​ស្រែអំបិល កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយ ស្រួល​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​ឈ្មួញ​
​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្ប្រ​ទេ​ថៃ​ឲ្យ​កូនចៅ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត លួច​បើក​ឲ្យ​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់​ចំណីអាហារ​ខូច​ខូច​គុណ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​
​យ៉ាង​រលូន ដោយ​គ្មាន​ការឆែកឆេរ និង​រឹតបន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ ដោយ​មិន​ចេញ​វិក័យប័ត្រ​ក៏មាន ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា យ៉ាង​ងាយ ធ្វើឲ្យ​បាត់បង់​ចំណូល​ចូល​រដ្ឋ ក្នុង​១​ខែៗ​រាប់​សិប​លាន​ថែម​ទៀត​?​។​

​ប្រភព​ពី​សមត្ថកិច្ច​ស្ថាប័ន​ដទៃ​
​បាន​បង្ហើប​ទៀតថា ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​ថៃ​មាន ដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទ​ភេសជ្ជៈ​កំប៉ុង​ឬ​ដប គ្រឿង​សំណង់ ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។ ប្រភព​បាន​បន្ថែមថា ក្រៅ​ពី​ទំនិញ​សព្វសារពើ​ក៏​មាន​ការ​នាំចូល​ម៉ូតូ​គេចពន្ធ គ្រប់​ប្រភេទ យ៉ាង​សកម្ម​ផង​ដែរ ពួក​ឈ្មួញ​អ្នករកស៊ី​នាំ​ម៉ូតូ​គេច​ពន្ធ​ក្នុង​១​ជើងៗ រាប់រយ​គ្រឿង​នោះ​សុទ្ធតែ​ត្រូវ​ស្គាល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ទុំ ណូ​។ ពួក​ឈ្មួញ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ជា​ចំហ ពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខេត្ត​កោះកុង ដោយ​មិន​ខ្លាចរអារ​ច្បាប់ទម្លាប់​ប្រទេស​នោះ​ទេ ពីព្រោះ​ពួកគេ​អាងខ្នង​មេ​គយ​លោក ទុំ ណូ​។​

​បើ​តាម​ការបង្កា​ប់បញ្ជា​យានយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​តាម ផ្លូវជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល​ឡើងទៅ រថយន្ត​ធំ​ដឹក​ទំនិញ​ត្រូវ​បង់លុយ​ពី​២០​ម៉ឺន​រៀល​ជា​កំហិត បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅ តាម​សភា​ពនៃ​ការដឹកជញ្ជូន​ជាក់ស្តែង​។ សកម្មភាព​បែប​នេះ​គឺ​អាច​មើល​ដោយ​ភ្នែក ទទេ​ឃើញ​ជា​រៀងរាល់ថ្ងៃ នៅតាម​បណ្ដាល​ច្រក​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ក្នុង​ភូមិសាស្ត្រ​ខេត្ត កោះកុង​តាម​ដែនទឹក និង​ដែន​គោក​។​

​អាជីវករ​ក៍​ដូចជា​ឈ្មួញ​អំពាវនាវ​ដល់ លោក អូន​ពន្ធ័ មុន្នី​រត្ន័ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មេត្តា​ត្រួតពិនិត្យ​ខ្លះ​ផង​ចំពោះ លោក ទុំ ណូ មេ​គយ​ខេត្តកោះកុង កំពុង​ត្រូវបាន​លាតត្រដាង រឿងអាស្រូវ​ពុករលួយ​ជា​បន្តបន្ទាប់ អំពី​បញ្ហា​គាប​យក​លុយ​ពី​ឈ្មួញ​ធំៗ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ ចូល​ប្រទេស​កម្ពុជា ឆ្លងកាត់​កោះកុង យ៉ាងគំហុក​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###