(កំពង់ធំ)÷ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅ ក្រុងស្ទឹងសែន បានរាយការណ៍ថាឈ្មោះ( ចែអូន )ប្តីឈ្មោះរ៉យ ជាមេខ្លោងឈើតែងតែដើរប្រមូលទិញឈើ ពីមេឈ្មួញទាំងតូច ធំដឹកចេញ ពីភូមិភាគឥសាន្ត និងកាប់បំផ្លិតបំផ្លាញអនុផលព្រៃឈើជាយូរខែ យូរឆ្នាំមកហើយធ្វើអោយប៉ះពាល់ដល់ជំរក សត្វព្រៃនិងបាត់បង់ធនធានធម្មជាតិ ដែលមនុសសត្វ មិនអាចខ្វះបាន ឬមួយ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ មានការឃុបឃិត ជាមួយមេឈ្មួញឈើ ប្តីឈ្មោះ រ៉យ ប្រពន្ធ័ឈ្មោះចែ អូន ទេដឹងបានជាមិនចុះបង្ក្រោប ក្បូនរថយន្ត ដឹកឈើទាំងនោះសោះ។
ជាក់ស្តែងមេឈ្មួញឈើ ដែលប្រជាពលរដ្ឋ រស់នៅស្រុក បាលង្ក័លើ គេស្គាល់រហ័សនាម ច្បាស់ថា ឈ្មោះចែ អូន ប្តីឈ្មោះ រ៉យ មិនដែលឃើញកម្លាំង កងរាជអាវុធខេត្តកំពង់ ធំ និង កម្លាំងជំនាញ រដ្ឋបាលព្រៃឈើចុះបង្ក្រោប បទ ល្មើសព្រៃឈើ ម្តងណាទេ ឬមួយមេឈ្មួញទាំងនោះ មានខ្នងបង្អែបរឹងមាំនៅពីក្រោយហើយមើលទៅ ។
អ្នកសារព័ត៍មានក្នុងស្រុក បានចុះផ្សាយ ជារឿយៗ រឿង ចុះបង្ក្រោប រថយន្តដឹកឈើ របស់ ចែអូន បានពេលល្ងាច យកមករក្សាទុក្ខ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ ធំ មិនបាន ២៤ម៉ោង ស្រួលបួលផងស្រាប់តែ ព្រឹកឡេីងដោះលែងវិញ ឬមួយម្ចាស់ដេប៉ូឈើ ឈ្មោះរ៉យ ចែ អូន មានបារមីធំ បានជា មានសិទ្ធិដើរប្រមូលទិញឈើកាប់ឈើ ដឹកចេញពី ភូមិភាគ ឦសានយ៉ាងអណាធិបតេយ្យ .! ទាំងមានច្បាប់ និងអត់ច្បាប់ តាមប្រភេទ រថយន្តកូរ៉េ ម៉ូតូរម៉ក គោយន្តកែច្នៃ ដឹកចេញជាហូរហែជាច្រើនគ្រឿង មិនថាយប់ ឬថ្ងៃ ដេីម្បីឆ្ពោះមកដាក់ដេប៉ូឈើ របស់ (ចែអូន) និងចែកចាយតាមដេប៉ូឈើ ក្នុងខេត្តកំពង់ធំ ជាច្រើនកន្លែង អាចបន្តទៅលក់ខេត្តផ្សេងៗទៀតដូចជា កំពង់ចាម ត្បូង ឃ្មុំ ព្រៃវែង គ្មានរំខាន់ដល់សមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវសោះឡេីយ ប្រហែលជាត្រូវថ្នាំសន្តំរបស់ ចែអូន ហើយ។
កន្លងមកសម្តេចតេជោ ហ៊ុន សែនបានដាក់បទបញ្ជា អោយនាយឧត្តមសេនីយ៍សៅ សុខា មេប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណះកម្មាធិការថ្នាក់ជាតិទប់ស្តាត់បទល្មើសធនធានធម្មជាតិ មូលហេតុអ្វី .!
សមត្ថកិច្ច ពាក់ព័ន្ធក្នុង ខេត្តកំពង់ធំ មិនធ្វើការចុះបង្ក្រោប រថយន្តដឹក បទល្មើសព្រៃឈើ របស់ ចែអូន នៅតែហ៊ានផ្គើនអនុសាសន៍សម្តេចតេជោ ហ៊ុន សែន រកស៊ីកាប់បំផ្លិតបំផ្លាញព្រៃឈើដដែល ឬមួយ មានការបើកភ្លើងខៀវ ពីមេខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងសមត្ថកិច្ចពាក់ព័ន្ធបានជារក្សាស្ងៀមស្កាត់ម្លេះ។
ប្រជាពលរដ្ឋសណូមពរទៅលោក វេង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងនេសាទ និងលោកសុខ លូ អភិបាលនៃគណះបញ្ជាការឯកភាពខេត្តកំពង់ធំ មេត្តាចាត់វិធានការក្តៅ ចំពោះមេឈ្មួញឈើឈ្មោះរ៉យ និងចែអូន បើនៅតែបណ្តែតបណ្តោយ អោយកាប់បំផ្លាញ ព្រៃឈើពិតជាវិនាស ហិនហោចអស់ជាក់ជាមិនខាន់។លេខទំនាក់ទំនង 096,74,17,622។