ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើទោះបីកន្លងមករឿងអាស្រូវពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ មន្ត្រីធំៗនៅខាងលើធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ជាក់ស្តែងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសនៅតែបណ្តោយឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តដដែល។
ចំណែកលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បន្តប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន។
ប្រភពស្និទ្ធនឹងលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទេនោះគឺលោក គង់ សុភាព មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។
ទន្ទឹមនឹងនេះអំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួន ក្នុងក្រសួងសាធារណការផងដែរ ទើបលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសទុកឲ្យលោក គង់ សុភាព សាងភាពល្បីល្បាញខាងពុករលួយខ្លាំងក្លាជាងមុនទៅទៀត។
បើទោះបីធ្លាប់មានការតវ៉ាប្រឆាំងអំពើពុករលួយរបស់លោក គង់ សុភាព យ៉ាងណាក៏ដោយក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស សម្ងំស្ងាត់ឈឹងតែម្តង។
បើតាមប្រភពស្និទ្ធនឹងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានលើកឡើងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណាការនិងដឹកជញ្ជូនទើបលោក គី ដាណារិទ្ធ ហ៊ានបើកដៃឲ្យលោក គង់ សុភាព ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ជាការពិតលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនចាត់វិធានការទៅលើរឿងអាស្រូវពុករលួយរបស់លោក គី ដាណារិទ្ធ និងលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង នោះទេ។
ប្រការនេះហើតយទើបលោក គី ដាណារិទ្ធ នៅតែបណ្តោយឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ។