ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក​ឈួន ហៃ ប្រធានការិយាល័យ​គយ​ខេត្តកំពង់ស្ពឺ កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​មិន​ញញេី​ត​អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ទល់​តែ​សោះ​.!

លោក​ឈួន ហៃ ប្រធានការិយាល័យ​គយ​ខេត្តកំពង់ស្ពឺ កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​មិន​ញញេី​ត​អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ទល់​តែ​សោះ​.!

ប្រភព​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ មួយចំនួន​បាន​បង្ហើប​ឲ្យ ដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​បណ្តាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ នៅតែ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វីៗ​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ តែង​យក​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​គយ ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។​

​បើ​តាម​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​ផ្សេងទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​រួចហើយ​ក៏​ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​នោះទេ​។

​ជាង​នេះ​ទៅ​ទៀត​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ បាន​បង្កើត​កុងត្រូលជជុះ​នៅមុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ តែម្តង​ដើម្បី​គាប​យក​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។
​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ទៅ​នឹង​សកម្មភាព​ពុករលួយរ​បស់​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ នោះទេ​ព្រោះ​អាច​ប្រឈម​នឹង​ការគំរាមកំហែង​សព្វបែបយ៉ាង​ជាមិនខាន​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ឈួន ហៃ ដែល​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​។​

ជាក់ស្តែង តាំង​ពី​លោក ឈួន ហៃ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ រួច​មក​គឺ​លោក ឈួន ហៃ​កិ មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​ខុសច្បាប់​ទាល់តែសោះ​។

​រីឯ​តែ​ឈ្មួញ​និង​អាជីវករ​ដែល​ដឹក​ជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ កំពុង​រង​ការគាបសង្កត់​កាន់តែ​ខ្លាំង​ឡើងៗ​ពី​សំណាក់​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​។
​បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក គុណ ញឹម អគ្គ នាយក​គយ កំពុង​បណ្តោយ​ឲ្យ​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###