ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក ថាវ យ៉េន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​មិន​បង់លុយ​តាម​ការ​កំណ​ត​ចំណែក​ឈ្មួញ​ធំៗ​មាន​ខ្នងបង្អែក​រឹងមាំ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ដដែល​

លោក ថាវ យ៉េន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បង្ក្រាប​តែ​ឈ្មួញ​តូចតាច​មិន​បង់លុយ​តាម​ការ​កំណ​ត​ចំណែក​ឈ្មួញ​ធំៗ​មាន​ខ្នងបង្អែក​រឹងមាំ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ដដែល​

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា ចាប់តាំងពី លោក ថាវ យ៉េន ត្រូវ បាន តែងតាំង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​ខេត្តរតនគិរី រួច​មក​គឺ​បទ​លើ្មស​ព្រៃឈើ ក្នុង​ខេត្ត​រតនគិរី មិន​ទា ន់​មានការ ថយ​ចុះ​នោះ​ទេ​។ ផ្ទុយទៅវិញ​ឈ្មួញ​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី ដូច​ជា​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ​ជាដើម នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​រលូន​ដដែល​។ ជាង​នេះ​ទៅ​ទៀត​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូង​មាស នៅតែ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​រតនគិរី បាន​ទទួលស្គាល់ថា ចាប់តាំងពី​លោក ថាវ យ៉េន ឡើងកាន់តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន​ករណី​តាម​បណ្ដា​ស្រុក​មួយចំនួន ជាពិសេស​នៅ​ស្រុក​អូរយ៉ាដាវ តែម្តង​។ ក៏​ប៉ុន្តែ​ជាក់ស្ដែង​ការបង្ក្រាប​នោះ​គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​អាច​គេចផុត​ពី​សំណាញ់​ច្បាប់ ហើយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។

​ប្រភព​ខ្លះ​បាន​លើកឡើង​ថា សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​រតនគិរី ក្រោម​បញ្ជា​របស់​លោក ថាវ យ៉េន បង្ក្រាប​បាន​តែ​ឈ្មួញ​តូចតាច​ដែល​មិន​បង់​លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ក្នុង​ស្រុក​អូរយ៉ាដាវ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

​ថ្មីៗ​នេះ​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​មេ​ប៉ុស្ដិ៍​នគរបាល​ច្រករបៀង​ភូមិ​ឡុំ ស្រុក​អូរយ៉ាដាវ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ទាន់​ឃើញ​លោក ថាវ យ៉េន ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា ក្រោយ​ពេល​លោក ថាវ យ៉េន ទទួលបាន​តំណែង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី គឺ​បទល្មើស​ព្រៃឈើ​មិនទាន់​មាន​ការថយចុះ​គួរ​ឲ្យ​កត់​សម្គាល់ទា​ល់​តែ​សោះ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​ខេត្ត​រតនគិរី ហាក់ដូចជា​រើសមុខ​ឈ្មួញ​ទៀតផង​។

​ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ហើយ​ឈ្មួញ​មួយចំនួនទៀត​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ឡុំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ព្រោះ​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ជា​ច្រើន​ស្ថាប័ន​។​

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###