កំពង់ធំ÷ បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្រុងស្ទឹងសែន បានរាយការណ៍ថាឈ្មោះ( ចែអូន )ប្តីឈ្មោះរ៉យ ជាមេឈ្មួញឈើកាប់បំផ្លិតបំផ្លាញអនុផលព្រៃឈើជាយូរខែ យូរឆ្នាំមកហើយ ធ្វើអោយប៉ះពាល់ដល់ជំរក សត្វព្រៃនិងបាត់បង់ធនធានធម្មជាតិជាដើម ។
ជាក់ស្តែងមេឈ្មួញឈើ ដឹកចេញពី ភូមិភាគ ឦសានតាមប្រភេទ ម៉ូតូរម៉ក រថយន្តកូរ៉េ ត្រឡេថង ហូរហែជាច្រើនគ្រឿងមិនថាយប់ ឬថ្ងៃ ដើម្បីឆ្ពោះមកដាក់ដេប៉ូឈើ របស់ (ចែអូន)និងចែកចាយតាមដេប៉ូឈើ ក្នុងខេត្តកំពង់ធំជាច្រើនកន្លែង អាចបន្តទៅលក់ខេត្តផ្សេងៗទៀតគ្មានរំខាន់ដល់សមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវសោះឡើយ ប្រហែលជាត្រូវថ្នាំសន្តំរបស់ ចែអូន ហើយមើលទៅ។
កន្លងមកសម្តេចតេជោ ហ៊ុន សែនបានដាក់បទបញ្ជា អោយនាយឧត្តមសេនីយ៍សៅ សុខា មេប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណះកម្មាធិការថ្នាក់ជាតិទប់ស្តាត់បទល្មើសធនធានធម្មជាតិ មូលហេតុអ្វី .!សមត្ថកិច្ច មិនធ្វើការចុះបង្ក្រោប បទល្មើសព្រៃឈើ បែរជា ចែអូន នៅតែហ៊ានផ្គេីន រកស៊ីកាប់បំផ្លិតបំផ្លាញព្រៃឈើដដែល ឬមួយ មានការបើកភ្លីេងខៀវ ពីប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងសមត្ថកិច្ចពាក់ព័ន្ធបានជារក្សាស្ងៀមស្កាត់ម្លេះ។
ប្រជាពលរដ្ឋសណូមពរ ទៅលោកសុខ លូអភិបាលនៃគណះបញ្ជាការឯកភាពខេត្តកំពង់ធំ មេត្តាចាត់វិធានការក្តៅ ចំពោះមេឈ្មួញឈើឈ្មោះរ៉យ និងចែអូន បើនៅតែបណ្តែតបណ្តោយ អោយកាប់បំផ្លាញ ព្រៃឈើពិតជាវិនាស ហិនហោចអស់ជាក់ជាមិនខាន់ ៕