ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក ស៊ូ ចាន់​ទ្រី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពង់ធំ​ស៊ីដាច់​លុយ ៣៣ លាន​រៀល​ពី​ប្រជាពលរដ្ឋ ១២ គ្រួសារ​..!

លោក ស៊ូ ចាន់​ទ្រី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពង់ធំ​ស៊ីដាច់​លុយ ៣៣ លាន​រៀល​ពី​ប្រជាពលរដ្ឋ ១២ គ្រួសារ​..!

ខេត្ត​កំពង់ធំ​៖ យោងតាម​សេចក្តីរាយការណ៍​ដោយ​ផ្ទាល់មាត់​ពី​អ្នកស្រី ចុង សៅ​នី និង​អ្នកស្រី បេន យ៉ង់ រស់នៅ​ភូមិ​រកា សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ជា​តំណាង​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ទាំង ១២​គ្រួសារ​បាន​មក​រាយការណ៍​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​ថា​ប្រជាពលរដ្ឋ​ទាំង​១២ គ្រួសារ ជា​សាច់ញាតិ​របស់​ជនជាប់ចោទ​កំពុង​ជាប់​ឃុំ ក្នុង​ពន្ធនាគារ​២​នាក់​១.​ឈ្មោះ ឆាំ ឆាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ២.​ឈ្មោះ ផន សុគា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​។​

​ពាក់ព័ន្ធ​ករណី លោក ស៊ូ ចាន់​ទ្រី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ​ស៊ីដាច់​លុយ ៣៣​លាន​រៀល ដោយ​លោក ស៊ូ ចាន់​ទ្រី ធានា​រត់កា​រដោះ​ជនជាប់ចោទ​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ភ្លាមៗ តែ​មិន​ដូច​ការសន្យា​នោះទេ ពេល​ពលរដ្ឋ​សួរនាំ​ដំណឹង​ម្តងៗ​លោក​ស៊ូ ចាន់​ទ្រី តែងតែ​ឆ្លើយ​ដោះសា​រថា បើ​ចង់​រួចខ្លួន​ពី​គុក​ត្រូវប្រគល់​ដីស្រែ​ដែល​កំពុង​អាស្រ័យ​ផល​នោះ​ឱ្យ​គេ​ទៅ​គេ​ដោះលែង​ហើយ​។​

​ពួកគាត់​បាន​បន្ត​រៀបរាប់​អំពី​មូលហេតុ​ដែល​ធ្វើឲ្យ​ពួកគាត់​រងគ្រោះ​យ៉ាង​អយុត្តិធម៌​រហូតមកដល់​សព្វថ្ងៃ​នេះ​ថា កាលពី​ថ្ងៃ​ទី ១៣ មេសា ឆ្នាំ​២០២០ មាន​ក្រុម​ប៉ូលីស​ជាច្រើន​នាក់​ចុះ​ទៅ​ព័ទ្ធ​ចាប់ខ្លួន​ពលរដ្ឋ​២​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ១២​គ្រួសារ ដែល​ធ្លាប់​អាស្រ័យ​ផល​លើ​ដី​ស្រែប្រាំង ក្នុង​ចំណុច​បឹង​ត្រ​សែង ភូមិ​រកា សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​

​តាម​ពាក្យបណ្តឹង​ក្លែងឯក​សារ​របស់​ឈ្មោះ ហេង ឃី​ន អនុប្រធាន​ភូមិ​រកា លន់ គឿន ប្រធាន​សហគមន៍​បឹង​ត្រ​សែង និង​ឈ្មោះ ខ្ចៅ សែន ជា​មេ​ឈ្មួញ​ដីធ្លី ដោយ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា ប៉ុនប៉ង​សម្លាប់​ពួកគេ កំពុង​ប្រើ​គ្រឿងចក្រ​កាយ​ប្រឡាយ ។ ពលរដ្ឋ ២​នាក់ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ១៣ មេសា ឆ្នាំ ២០២០​ថ្មីៗ​នេះ​រួមមាន ១.​ឈ្មោះ ឆាំ ឆាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ។ ២.​ឈ្មោះ ផន សុគា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​គេ​នាំយក​ទៅ​ឃុំខ្លួន​ក្នុង​ចេតនា​រំលោភ​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ទាំង ១២​គ្រួសារ ដែល​ធ្លាប់​អាស្រ័យ​ផល​ស្រូវ​ជាង ១០​ឆ្នាំ​កន្លងមកហើយ ។
​បន្ទាប់​ពី​ប៉ូលីស​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​២​នាក់ ដែល​មាន​ឈ្មោះ​ខាងលើ​យកទៅ​ដាក់​ឃុំ​រួច​មក​ឈ្មោះ ស៊ូ ចាន់​ទ្រី បាន​ប្រាប់​ពួក​គាត់​ថា ឲ្យ​រក​លុយ​ឲ្យ​គាត់​ដើម្បី​ធានា​មនុស្ស​នៅ​ក្រៅ​ឃុំ ។ នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០២០ ឈ្មោះ ស៊ូ ចាន់​ទ្រី បាន​ឲ្យ​នាង​ខ្ញុំ​ឈ្មោះ បេន យ៉ង់ យក​លុយ​ចំនួន ៣៣​លាន​រៀល ទៅ​ប្រគល់​ឲ្យ​គាត់ ដើម្បី​យក​ទៅ​រត់ការ ធានា​មនុស្ស​ដែល​មានឈ្មោះ​ដូច​ខាងលើ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ។
​ក្រោយពី​ទទួលបាន​លុយ​រួច​ហើយ គាត់​បាន​សន្យាថា ដើម​ខែ​ឧសភា មនុស្ស​ទាំង ២​នាក់ ដែល​មានឈ្មោះ​ដូច​ខាងលើ​នឹង​នៅ​ក្រៅ​ឃុំ​ហើយ ។
​ប៉ុន្តែ​ការសន្យា​របស់​គាត់​មិនបាន​សម្រេច​រហូតមក​ដល់​ថ្ងៃនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទាំង ១២ គ្រួសារ​កើតទុក្ខ​មិន​សុខចិត្ត សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្សាយដំណឹង​នេះ ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួក​ខ្ញុំបាទ​/​នាង​ខ្ញុំ ផង ។​

​សូមបញ្ជាក់​ថា មូលហេតុ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​ឃាត់​គ្រឿងចក្រ​របស់​ក្រុម​ឈ្មួញ​ដីធ្លី​កាល​គ្រា​នោះ គឺ​ដោយសារ​ពួក​ក្រុម​នេះ​នាំ​យក​គ្រឿងចក្រ​ទៅ​កាយ​ប្រឡាយ​ហ៊ុព័​ទ្ធយក​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ទាំង ១២​គ្រួសារ ធ្លាប់​បាន​អាស្រ័យ​ផល​ជាង ១០​ឆ្នាំ​មកហើយ​ថា ជា​កម្ម​សិទ្ធ​ដីធ្លី​របស់​ខ្លួន​ទៅវិញ ។ មិនតែប៉ុណ្ណោះ ក្រុម​ឈ្មួញ​ទាំង ៣​នាក់​នេះ បាន​ព្យាយាម​ប្រើល្បិច​កិ​ចក​ល​ក្លែងបន្លំ​ឯកសារ ប្តឹង​ធ្វើទុក្ខបុកម្នេញ​ដេញ​ចាប់​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ​ដោយ អយុត្តិធម៌ រំខាន​ដល់​ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រក​ទីបញ្ចប់​គ្មាន ។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ​នេះ អ្នកសារព័ត៌មាន​យើង​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ស៊ូ ចាន់​ទ្រី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពង់ធំ នៅ​រសៀល​ថ្ងៃ​ទី 8 ខែ​មិថុនា​ឆ្នាំ 2020 នេះ ទូរ​សព្ទ​ខ​ល​ចូល មិន​មាន​អ្នក​លើក ៕
(​នៅ​មាន​ត​លេខ​ក្រោយ​ទៀត​)

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###