ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

បន​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​មេមត់ នៅតែ​បន្ត​បើក​លេង​បាន​យ៉ាង​អនាធិបតេយ្យ​

បន​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ស្រុក​មេមត់ នៅតែ​បន្ត​បើក​លេង​បាន​យ៉ាង​អនាធិបតេយ្យ​

(​ខេត្ត​ត្បូងឃ្មុំ​) ÷ ទីតាំង​បន​ល្បែងស៊ីសង​(​ប្រជល់មាន់​និង​អាប៉ោង​)​ខុសច្បាប់​កំពុង​ដំណើរការ​បើ​កលេ​ង​បាន​យ៉ាង​រលូន (​ទី​,១) លេង​នៅក្នុង​ចំការកៅស៊ូ ស្ថិតនៅ​ភូមិ​(​ខ្នង​ក្រពើ​) ឃុំ​ត្រ​មូង (​ទី​,២) លេង​នៅ​ភូមិ​(​ដក​ពរ​)(​ទី​,៣) លេង​នៅក្នុង​ចំការកៅស៊ូ​ស្ថិតនៅ​ភូមិ​(​បាត់​ជើង​តា​ព្រហ្ម​) ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​ឬ​សមត្ថកិច្ច មិន​ហ៊ាន​ធ្វើការ​បង្ក្រាប ។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី ៧ ខែមិថុនា ២០២០​យើង​នេះ​ហើយ​អ្នកសារព័ត៌មាន​យើងខ្ញុំ​បាន​ចុះ​ទៅ​ដល់​ទីតាំង​បន​ល្បែងស៊ីសង​(​ប្រជល់មាន់​និង​អាប៉ោង​)​ខុសច្បាប់​មួយ​នេះ​ឃើញ​មាន​មនុស្ស​ចូល​លេង​ក្នុង​វង់ល្បែង​រាប់សិប​នាក់​ដូច​ពាក្យ​ពលរដ្ឋ​និយាយប្រាប់​មិន​ខុស​នោះទេ​!
​ហើយ​ពួក​ញៀន​នាក់​ល្បែង​ទាំងនោះ​បាន​នាំគ្នា​ភ្នាល់​ចាក់​លុយ​ចាប់ពីរ​-១,០០០$(​មួយ​ពាន់​ដុល្លារ​)​ទៅដល់​៥,០០០$(​ប្រាំ​ពាន់​ដុល្លារ​)​ឯណោះ​ក្នុង​មួយគូៗ ។​

​តាម​ប្រភព​ច្បាស់​ការណ៍​ពីរ​ពលរដ្ឋ​បាននាំគ្នា​ដាក់​ការសង្ស័យ​ទៅ​លើ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​នៅ​ស្រុក​មេមត់ នាំគ្នា​ភ្នែច​ភ្នែក​បើកភ្លើង​ខៀវ​ឲ្យ​ទីតាំង​បន​ល្បែងស៊ីសង​មួយ​នេះ​បើក​លេង​បាន​យ៉ាង​រលូន​ដោយ​ពុំ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច ណា​ហ៊ាន​! ចុះ​មក​ហាមឃាត់​ឬ​មួយ​នឹង​ធ្វើកា​រប​ង្រា្ច​ប​ម្ដង​ណា​នោះឡើយ ឬ​មួយ​ដូច​ពាក្យ​ពលរដ្ឋ​បាននាំគ្នា​លើកឡើងថា ÷ អាជ្ញាធរ​ឬ​សមត្ថកិច្ច​អាច​បាន​ទទួល​លាភសក្ការៈ​ប្រចាំ​ខែ​យ៉ាង​ច្រើន​ហើយ​មើលទៅ ឬ​មួយ​ម្ចាស់​បន​ល្បែងស៊ីសង​មួយ​នេះ មាន​បារមី​ធំ​ណាស់​ហើយ​បាន​ហ៊ាន​និយាយ​អួត​ក្តែងៗ​ថា ÷ គាត់​មាន​អំណាច​ធំ​នៅ​ទឹកដី​ស្រុក​មេមត់​នេះ​បាន​ហ៊ាន​!​បើក​លេង​បាន​នោះ​
​។ ចឹង​ហើយ​បាន​ជា​បន​ល្បែងស៊ីសង​(​ប្រជល់មាន់​និង​អាប៉ោង​)​ខុសច្បាប់​មួយ​នេះ​បាន​ដំណើរការ​បើក​លេង​បាន​យ៉ាង​គគ្រឹកគគ្រេង​ដូចជា​មិន​ខ្លាច​ច្បាប់​បន្តិច​សោះ​ហើយ​នឹង​

​ប្រភព​ដដែល​បាន​បន្តទៀតថា​÷​គេ​បាន​សង្កេតឃើញ​មាន​មនុស្ស​ជាច្រើន​នាក់​នៅ​ឈរ​មើល​ផ្លូវ​ចាំ​បិទ​ព័ត៌មាន​​​ហើយ​មាន​ខ្លះ​ទៀត​នាក់​ចាំ​សម្របសម្រួល​នេះ​ហើយ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​។​

​ប្រភព​ដដែល​បងប្អូន​ពលរដ្ឋ​បាន​ឃើញ​សភាព​បែប​នេះ​ពួកគាត់​នាំគ្នា​ភ័យខ្លាច​ថ្ងៃ​ណាមួយ​ខ្លាច​កើតមាន​អំពើ​ហិង្សា​ឬ​មួយ​ទៀត​ភ័យខ្លាច​កើត​មាន​ចោរកម្ម​ដូច​ជា​ចោរលួច​ចោរឆក់​និង​ចោរប្លន់​ក៏​ដោយសារ​កើតមាន​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងអស់​នេះ​ផងដែរ​
​សូម​ឯងឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម គួរតែ​មាន​វិធានការ​ក្តៅ​ចាត់​កម្លាំង​ក្រោម​ឱវាទ​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែង​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​បើក​ភ្នាល់​លេង​នៅ​ភូមិ​ខាងលើ​នេះ​ហើយ​និង​មាន​វិធានការ​បង្ក្រាប​ដើម្បី​ឲ្យ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​ផង​ទាន​
​ស្រប​ពេល​នេះ​រាជរដ្ឋាភិបាល បាន​ដាក់​បទបញ្ជា​ទៅឲ្យ​អភិបាល​រាជធានីខេ​ត្ត​ទាំងអស់ ឈប់​ឲ្យ​កើតមាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ។

​ផ្ទុយទៅវិញ អាជ្ញាធរ​ឬ​សមត្ថកិច្ច​នៅ​ស្រុក​មេមត់ បែក​ជា​បណ្ដោយ​ឲ្យ​បន​ល្បែងស៊ីសង​(​ប្រជល់មាន់​និង​អាប៉ោង​)​ខុសច្បាប់ ប្តូរ​ពី​រ​ភូមិ​,១ ទៅ​ភូមិ​,១ នៅ​ស្រុក​មេមត់​កំពុង​ដំណើរការ​បើ​កលេ​ង​បាន​យ៉ាង​អនាធិបតេយ្យ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###