ស្វាយរៀង ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិទួលខ្ពស់ បានប្រាប់អោយ(រស្មីឯករាជ្យ) ដឹងថាមួយថ្ងៃៗអ្នកញៀនល្បែងស៊ីសងខុសច្បាប់ ដូចជាវង់ បៀរ អាប៉ោង លេងមិនថាយប់ឬថ្ងៃភាគច្រើន អ្នកញៀនល្បែងទាំងនោះលេង ស៊ីគូរថៃ ប៉ក់ដ្ឌាំងចាក់មួយដៃរាប់មឺុន រាប់សែនរៀលចំណែកអ្នកឈ្នះស្រែកហ៊ោ សប្បាយ រីឯអ្នកចាញ់វិញអស់លុយអង្គុយចាំទាយ ធ្វេីមុខអះមះ។
ប្រជាពលរដ្ឋ ទូទាំងឃុំ ចំបក់ ដាក់ការសង្ស័យទៅលេីសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការចុះបង្ក្រោបម្ចាស់ផ្ទះនិងបក្សពួកអ្នកលេង ល្បែងទាំងនោះឬមួយ ជាឆ្នាំងបាយ បានជាចុះបង្ក្រោប ល្ងាច ព្រឹកបើកលេងយ៉ាងរលូនវិញ ហេីយពួកគាត់កត់សម្គាល់ថា តាំងពីមានវង់អាប៉ោង បៀរមក ខ្លះបែកគំនិតកេីតជាចោរ លួច ចោរឆក់ ចោរប្លន់ និងគ្រឿងញៀនជាដេីម ធ្វេីអោយប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម។
តេីគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅត្រង់ណា.?បេីលោកសុខនិងលោកថេង បានសែនព្រេនទៅអោយអាជ្ញាធរមូលដ្ឋាននិង សមត្ថកិច្ចអស់ហេីយបានជារក្សាភាពស្ងៀមស្ងាត់ម្លេះ ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលខ្ពស់ ពួកគាត់បានរៀបរាប់ថាលោកសុខជាបោះប៉ក់ ហេីយ អ្នកញៀនល្បែងទាំងនោះ ដល់ពេលចាញ់មកផ្ទះ ប្រេីអំពេីហឹង្សាដាក់ប្រពន្ធកូន ជារឿយៗ។
បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា អោយផ្អាកការជួបជុំគ្នាមួយរយះពេល ដេីម្បីទប់ស្កាត់នៅជំងឺឆ្លងរាតត្បាតដ៍កាចសារហាវ( គឺកូវីដ១៩)និងសារាចរណ៍ ណែនាំរបស់រដ្ឋមុន្ត្រីក្រសួងសុខាភិបាល បែរជាលោកសុខនិងឈ្មោះថេងព្រមទាំងបក្សពួកមួយចំនួនហ៊ានផ្គេីននិងបទបញ្ជា សម្តេចតេជោ ហ៊ុនសែនទៅវិញ។
សព្វថ្ងៃនេះប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្វាយជ្រំ បានសណូមពរទៅលោកម៉ែន វិបុល
អភិបាលនៃគណះអភិបាលខេត្តស្វាយរៀងនិងលោកអភិបាលស្រុកស្វាយជ្រំមេត្តាមានវិការចាត់ចែងមន្ត្រីក្រោមឱវាទចុះជួយត្រួតពិនិត្យម្ចាស់ផ្ទះឈ្មោះសុខនិងលោកថេងជាមេកាច់តុងផងទាន.!