ត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅជិតទីតាំងមាន់ជល់ ពួកគាត់ឃេីញ អ្នកញៀនល្បែងស៊ីសង ខុសច្បាប់ដូចជា ជល់មាន់ វង់បៀរ អាប៉ោង កំពុងតែសម្រុកលេងយ៉ាងពេញបន្ទុក ចំណែកអ្នកឈ្នះស្រែកហ៊ោកញ្ជ្រៀវសប្បាយ ត្រហឹងអឹងកង ពេញព្រៃចំការកៅស៊ូ រីឯអ្នកចាញ់វិញអស់លុយ រាប់ពាន់រាប់ម៉ឺនដុល្លា អង្គុយចាំទាយម្តង។ហើយប្រជាពលរដ្ឋបាន លេីកឡេីងថាតាំងពីមានល្បែងភ្នាក់ស៊ីសងកេីតនៅ ក្នុងមូលដ្ឋានមកធ្វេីអោយ ប៉ះពាល់សន្តិសុខសណ្តាប់ធ្នប់សង្គម កេីតជាចោរ លួច ចោរប្លន់ ចោរឆក់និងគ្រឿងញៀន ជាដេីមគូរអោយកត់សម្គាល់។
ទោះបីមានបទបញ្ជាពីប្រមុខថ្នាក់ដឹកនាំ ពីរដ្ឋាភិបាលអោយផ្អាកជួបជុំគ្នាមួយរយះពេល ដេីម្បីចូលរួមទប់ស្កាត់ ជំងឺឆ្លងរាតត្បាតដ៍កាចសារហាវ (គឺកូវីដ១៩)បែរជាម្ចាស់សង្វៀន និងបក្សពួកញៀនល្បែងទាំងនោះហ៊ានផ្គេីនអនុសាសន៍ របស់សម្តេចទៅវិញ ឬមួយមិនដែលស្តាប់ សារាចរណ៍ណែនាំរបស់ ក្រសួងសុខាភិបាល ដែលកំពុងតែប្រកាសរាល់ថ្ងៃ។
សព្វថ្ងៃនេះប្រជាពលរដ្ឋ ទូទាំងឃុំក្រែកបានលន់មាត់និងអស់ សង្ឃឹមទៅលេីសមត្ថកិច្ច ស្រុកត្បូងឃ្មុំមិនដែលមានចំណាត់ការចុះបង្ក្រោប ឬមួយជាឆ្នាំងបាយ បានជាបង្ក្រោបល្ងាច ព្រឹកបើកលេងវិញ មូលហេតុអ្វី.?ហើយម្ចាស់ទីតាំងខាងលេីអាចប្តូរ កន្លែងលេងគ្រប់ច្រកល្ហរ ដេីម្បីបំភ័ន្តភ្នែក អ្នកការសែត។
ជាក់ស្តែងអ្នកយកព័ត៌មានបានចុះទៅដល់នៅល្ងាចថ្ងៃទី ១៤ខែឧសភាឆ្នាំ២០២០បានទំនាក់ទំនង មេការសួរលេខទូរស័ព្ទចង់ខលទៅពាក់ពន្ធ័និងម្ចាស់ទីតាំងសុំច្បាប់ត្រឹមថ្នាក់ណាដែរ បែរជាមេការថាអត់ស្គាល់ ហើយអង្គភាពខ្ញុំរងចាំបកស្រាយជានិច្ច។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋសួរថា តេីគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា បើអាជ្ញាធរនិងសមត្ថកិច្ចបាន ត្រូវរ៉ូវគ្នាជាមួយម្ចាស់សង្វៀនមាន់ជល់អស់ហើយ ឬមួយ លោកយ៉ាមានមេការជំនាញដេីរ រត់ការពីថ្នាក់ក្រោម រហូតដល់ថ្នាក់លេី បានជាមិនមានសមត្ថកិច្ចក្នុងខេត្ត ត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ម្លេះ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទទួច សណូមពរទៅលោកជាមច័ន្ទ សោភ័ណ្ឌអភិបាលខេត្តនៃគណះបញ្ជាការឯកភាពខេត្តត្បូង ឃ្មុំនិងលោកវ៉ា សារិទ្ធិមេប៉េអឹមកងរាជអាវុធហត្ថខេត្ត មេត្តាចាត់ចែងមន្ត្រី ក្រោមឱវាទចុះជួយត្រួតពិនិត្យម្ចាស់សង្វៀនឈ្មោះយ៉ានិងអ្នកញៀនល្បែងមួយ ចំនួនផងទាន.!។