ត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំ ទួលស្នួលថា លោកអាតនិងបក្សពួកកំពុងតែញៀន ល្បែងភ្នាល់ស៊ីសងដូចជា មាន់ ជល់ បៀរ អាប៉ោង លេងឡើងគគ្រឹក គគ្រេង រាល់ថ្ងៃ ចំណែកអ្នកឈ្នះស្រែក ហ៊ោកញ្ជ្រៀវ ត្រហឹងអឹងកងផ្អេីលពេញព្រៃ ចំការកៅស៊ូ ដោយ ឡែកអ្នកចាញ់វិញ អស់រាប់ពាន់ រាប់ម៉ឺនដុល្លាអស់លុយអង្គុយធ្វើមុខ ស្រពោន (ដូចពាក្យចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា)។
ទោះបីមានបទបព្ជាា ពីសម្តេច តេជោ ហ៊ុន សែនអោយ បិទផ្លូវ បិទខេត្ត បិទKTV បិទក្លឹប ធំៗបិទកាសុីណូ នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត មិនអោយប្រមូលផ្តុំជួបជុំគ្នា ដេីម្បី ទប់ស្កាត់នៅជំងឺ ឆ្លងរាតត្បាតយ៉ាងកាចសាហាវ បំផុតគឺជំងឺ(កូវីដ ១៩)មូលហេតុអ្វី ? បានជាម្ចាស់សង្វៀនឈ្មោះជាងអាត និងអ្នកញៀនល្បែង ទាំងនោះហ៊ានផ្គើនអនុសាសន៍របស់ សម្តេចទៅវិញ ។
ជាក់ស្តែងប្រជាពលរដ្ឋ បានលើកឡើងចំៗពួកគាត់ព្រួញបារម្ភ ខា្លចកេីតជា ចោរលួច ចោរឆក់ ចោរប្លន់ ហើយពួកគាត់សួរថា តេីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប្រាំបួនចំនុច នៅត្រង់ណាបេី សមត្ថកិច្ចត្រូវរ៉ូវ គ្នាអស់ហើយ ។ បច្ចុប្បន្ន ក្រសួងសុខាភិបាលកម្ពុជាខិតខំ ណែនាំចុះអប់រំ និងផ្សព្វផ្សាយ ប្រជាពលរដ្ឋ និងតាមបណ្តាលខេត្តនាៗ និង ដល់ខ្នងផ្ទះដេីម្បីបង្ការជំងឺ ឆ្លងរាតត្បាត មេិចក៍ពួកអស់លោកមិនស្តាប់ការណែនាំសោះ អព្ចាឹង។
ខ្ញុំសូមអំពាវនាវ ដល់លោកអភិបាលខេត្ត ត្បូងឃ្មុំ មេត្តាចាត់ចែកមន្ត្រី ក្រោមឱវាទចុះត្រួតពិនិត្យ លើម្ចាស់សង្វៀនជល់មាន់និងអ្នកញៀនល្បែងទាំងនោះកំពុងតែធ្វើព្យុះ ធ្វើភ្លៀងផងទាន.!៕