ត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិ ទន្លេបិទពួកគាត់លេីកឡេីងថា មួយថ្ងៃៗអ្នកញៀនល្បែងសុីសង ទាំងនោះដូច ជាមាន់ជល់ បៀរ អាប៉ោង ចូលមកលេងយ៉ាងគគ្រឹក គគ្រេង មានទាំងរថយន្ត និងម៉ូតូជាច្រេីនគ្រឿង ចំណែកអ្នកឈ្នះវិញស្រែកហ៊ោ កញ្ជ្រៀវត្រហឹងអឹងកង រំពងពេញក្រោម ដេីម ឬស្សី រីឯអ្នកចាញ់វិញអស់រាប់ពាន់រាប់មឺុនដុល្លាអស់លុយអង្គុយចាំទាយ ។
ទោះបីសម្តេចតជោ ហ៊ុន សែន បានដាក់បទបព្ជាាបិទ ផ្លូវ បិទខេត្ត បិទK TVធំៗនៅភ្នំពេញ មិនអោយបងប្អូនប្រជាពលរដ្ឋ ប្រមូលផ្តុំជួបជុំគ្នា បែរ ជាម្ចាស់សង្វៀន និងបក្សពួកទាំងនោះបិទប្រហែលបានពីថ្ងៃទៅបីថ្ងៃ ឥឡូវ ស្រាប់តែហ៊ានថ្លេីមធំ បេីកលេងល្បែងឡេីងវិញ។
ជាក់ស្តែង ភ្នាក់ងារអ្នកយកព័ត៌មានអោយ( រស្មីឯករាជ្យ ) បានចុះទៅដល់ នៅថ្ងៃ ទី១៨ ខែមេសា ឆ្នាំ ២០២០ បានសួរមេការ ស្គាល់លេខ ម្ចាស់សង្វៀនជល់មាន់អត់ គាត់ថាអត់ស្គាល់ ចង់ទំនាក់ទំនង សង្វៀន ជល់មាន់លេងខាងក្រោយ វត្តទន្លេបិទ រត់ច្បាប់ដល់ ថ្នាក់ណាបានជា ឥតមានសមត្ថកិច្ចចុះមកបង្ក្រោបសោះ ។ បែរជាហ៊ានលេង ជួបជុំគ្នាយ៉ាងកុះករ ផ្គេីននិងអនុសាសន៍ របស់សម្តេចនិងសារាចរណ៍ ណែនាំរបស់ក្រសួងសុខាភិបាល កម្ពុជា ដែលសព្វ ថ្ងៃ ប្រជាពលរដ្ឋ ទូទាំងស្រុកត្បូងឃ្មុំ បានលេីក ឡេីងថាម្ចាស់សង្វៀននិងបក្សពួកញៀន ល្បែងភ្នាល់សុីសង ទាំងនោះ ប្តូរទីតាំងគ្រប់កន្លែង ដេីម្បីបំភ័ន្តអ្នក ការសែត និងសមត្ថកិច្ច ឬមួយជា ឆ្នាំងបាយរបស់កម្លាំងសមត្ថកិច្ច ស្រុកត្បូងឃ្មុំបានជាអស់លោកមិនមានវិធានការចុះបង្ក្រាប ប្រហែលជា ទទួលបានលាភ សក្ការះហេីយមេីលទៅ បានជាស្ងៀម ស្កាត់ម្ល៉េះ។បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋ រស់នៅជិតទីតាំងសង្វៀនប្រជល់មាន់ ពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចពួកញៀនល្បែងទាំងនោះបែកគំនិត កេីតជា ចោរលួច ចោរឆក់ ចោរប្លន់ តេីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប្រាំបួនចំនុចនៅ ត្រង់ណា បេីសមត្ថកិច្ច និងអាជ្ញាធរ ភូមិឃុំ ត្រូវរ៉ូវគ្នាអស់ហេីយ។
ខ្ញុំសូមគោរព និងស្នើដល់លោកប៉ែន រត្ន័ ស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ និងលោក អភិបាល ស្រុកត្បូង ឃ្មុំ មេត្តាមានវិធានការចាត់ចែកកម្លាំង មន្ត្រីក្រោម ឱវាទចុះត្រួតពិនិត្យម្ចាស់សង្វៀនជល់មាន់និងបក្សពួកផងទាន.៕