ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ស្ត្រី​ជា​ម្តាយ ដែល​ត្រូវ​ជនដៃដល់​បាញ់ប្រហារ នៅ​ជិត​សាលា IU ខណ្ឌ​សែន​សុខ បាន​ស្លាប់​ហើយ​!

ស្ត្រី​ជា​ម្តាយ ដែល​ត្រូវ​ជនដៃដល់​បាញ់ប្រហារ នៅ​ជិត​សាលា IU ខណ្ឌ​សែន​សុខ បាន​ស្លាប់​ហើយ​!

(​ភ្នំពេញ​)៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​កូន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​អតីត​ស្វាមី​ដែល​ជា​មន្ត្រី​នគរបាល បាញ់​សំដៅ​រថយន្ត​កំពុង​ជិះ​ដឹក​គ្នា​តាម​បណ្តា​យ​ផ្លូវ​លេខ ១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​បុរស​ម្នាក់​ដែល​អះអាង​ថា បាន​បើករថយន្ត​ដឹក​ស្ត្រី​រងគ្រោះ​ជា​មួយ​កូនៗ​របស់​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ថា នៅ​មុន​កើតហេតុ​នៅ​ម៉ោង​ប្រមាណ​៨៖១០​នាទី​យប់ ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២០ រូបលោក​បាន​បើករថយន្ត ដឹក​ស្ត្រី​រងគ្រោះ និង​កូនៗ​របស់​ស្ត្រី​រងគ្រោះ​ជា​មួយ​ឥ​វ៉ាន់​មួយចំនួន ចេញពីផ្ទះ​ស្ត្រី​រងគ្រោះ​នៅ​ខណ្ឌ​សែន​សុខ សំដៅ​ទៅ​ទុក​នៅ​ផ្ទះ​បងស្រី​របស់​ស្ត្រី​រងគ្រោះ នៅ​សង្កាត់​ស្ទឹងមានជ័យ​ប៉ុន្តែ​ពេល​មកដល់​កន្លែងកើតហេតុ​មុខ​ហាង «​នស​២​រ​» តាមផ្លូវ ១០៨៦ ក៏​ត្រូវ​បុរស​ជា​អតីត​ស្វាមី​ជិះ​ម៉ូតូ​ពីក្រោយ​បាញ់​សំដៅ​រថយន្ត​ចំនួន​៤​គ្រាប់ ផ្ទុះ​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ក៏​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ និង​កូន​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​បន្ទាប់​ពី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​រាយការណ៍​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ខណៈ​កូន​ម្នាក់​ទៀត​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​។

​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ និង​អតីត​ស្វាមី​បាន​លេង​លះ​គ្នា​មួយ​រយៈពេល​មក​ហើយ​។ ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ជា ចាន់​បូរ៉ា ជា​នគរបាល​ខណ្ឌ​សែន​សុខ​។

​យ៉ាងណា​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំឲ្យ​មាន​ការផ្ទុះ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​ករណី​ភ្លើង​ប្រច័ណ្ឌ​៕

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###