ត្បូងឃុំ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ឃុំក្រែកបានប្រាប់( រស្មីឯករាជ្យ)អោយដឹងថា អ្នកញៀនល្បែង ស៊ីសងដូចជា មាន់ជល់ បៀរ អាប៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ ចូលលេងយ៉ាងគគ្រឹងគគ្រេង ចំណែកអ្នកឈ្នះវិញរាប់ពាន់រាប់ម៉ឺនដុល្លា រីឯអ្នកចាញ់វិញ ចាញ់រាប់ពាន់រាប់ម៉ឺនដុល្លាអស់លុយអង្គុយចាំទាយ សួរថាគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព នៅកន្លែងណា ? បើ សមត្ថកិច្ច និងអាជ្ញាធរ សុទ្ធតែជាឆ្នាំងបាយរបស់ម្ចាស់សង្វៀន អស់ហេីយបានជាឥត ធ្វើការបង្ក្រាបប្រហែល ជាអស់លោកទទួលបានផលប្រយោជន៍ពីម្ចាស់បនល្បែងហេីយបាន ជាស្ងៀមស្ងាត់ម្លេះ ។
ជាក់ស្តែង ក្រុមអ្នកសារព័ត៍មានបានចុះទៅដល់ល្ងាចថ្ងៃទី២៥ ខែ មិនា ឆ្នាំ២០២០បានសួរលេខទួរស័ព្ទមេការថា ស្គាល់លេខម្ចាស់សង្វៀនជល់មាន់អត់ថាអត់ស្គាល់ចង់បកស្រាយនៅទីតាំងជល់មាន់នេះមានសុំច្បាប់និងអនុញាត ត្រឹមថ្នាក់ ណា ស្ថាប័នពាក់ព័ន្ធណាមួយបែរ ជាថាអត់ស្គាល់លេខទៅវិញ ។
ជុំវិញរឿងជល់មាន់និង បនល្បែងគ្រប់ភេទនេះអង្គភាពខ្ញុំបាទនិងរងចាំធ្វើការបកស្រាយគ្រប់ពេល វេ លា ខ្ញុំសូមអំពាវ នាវដល់លោក ប៉ែន រត្ន័ស្នងការដ្ឋាន នគរបាលខេត្តត្បូង ឃុំមេត្តាមានវិធានការបង្ក្រាប ម្ចាស់សង្វៀន និងបក្សពួកដែលសព្វថ្ងៃ អ្នកញៀន ល្បែង កំពុងតែស្រែក ហ៊ោកញ្ជ្រៀវ រំពងអឹងកង ពេញ ព្រៃចំការកៅស៊ូ ។
សព្វថ្ងៃនេះប្រមុខថ្នាក់ដឹកនាំ និងអភិបាលខេត្តត្បួងឃុំ បានធ្វើសារាចរណ៍ណែនាំ កំពុងតែយកចិត្តទុក្ខដាក់ប្រជាពលរដ្ឋ មមាញឹក ពីជំងឺ( កូវិដ១៩ ) ឆ្លងរាលដាលដ៍កាចសាហាវម៉េច ក៍អស់លោកសប្បាយ ចិត្តនិងល្បែងជល់មាន់ យ៉ាងនេះ ។
ទីតាំងជល់មាន់នេះស្ថិតនៅ ភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សូមលោកអភិបាលខេត្តមេត្តាជួយ ត្រួតពិនិត្យនៅទង្វើម្ចាស់សង្វៀន និងអ្នកញៀនល្បែងផង ៕