ស្វាយរៀង ៖ បេីតាមប្រភពពីបងប្អូនអាជីវករ អ្នករកសុីដឹកទំនិញឆ្លងដែនមកខ្មែរ និងប្រជាពលរដ្ឋរស់នៅជិតព្រំដែន រវាងកម្ពុជា វៀតណាមបានរាយការណ៍មក (គេហទំព័រ រស្មីឯករាជ្យ) អោយដឹងថាក្បូនរថយន្តគ្រប់ប្រភេទដឹកទំនិញចូលមកស្រុកខ្មែរដូចជា បន្លែ ផ្លែឈេី ទឹកផ្លែឈេីយ៉ុ និងទឹកស្ទីក មីខ្លាឃ្មុំ គ្រឿងម្ទេស និងដឹកតាមរម៉កសន្ដោងវែង ៗ។ល។
សព្វនេះលោកអភិបាលខេត្តស្វាយរៀងបានដាក់បទបព្ជាានិងសារាចរណ៍ណែនាំដល់កងកំលាំងទាំងអស់ដែលពាក់ព័ន្ធ ឈរជេីងការពារព្រំដែននៃទឹកដីខេត្តស្វាយរៀងគ្រប់ច្រកល្ហរ ទប់ស្ងាត់និងត្រួតពិនិត្យ អោយបានត្រឹមត្រូវបែរជាលោកមេប៉ុសិ៍បុសមននិងលោកមេគយបុសមនអោយចេញទំនិញយ៉ាងគគ្រឹងកគ្រេងទៅវិញ ។
ជាក់ស្តែងភ្នាក់ងារអ្នកយកព័ត៍មានបានចុះទៅដល់នៅព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២០ចង់ខលទូរស័ព្ទទៅប្រធានស្នាក់ការគយ បែរជាមន្ត្រីគយយាមនៅតូបខាងមុខថាអត់ស្គាល់លេខទៅវិញព្រោះភ្នាក់ងារខ្ញុំបាទចង់សម្ភាសន៍ជុំវិញរថយន្តដឹកទំនិញឆ្លងដែនតាមស្តង់ដារ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអត់ ។
រាល់ទំនិញដឹកចូលមកស្រុកខ្មែរដល់តំបន់សរ ត្រូវរថយន្តទាំងអស់ត្រូវសាងមិនថាឡាន យួន ឬឡានខ្មែរចាំដឹកចូលមក មេិចពួកអស់លោក មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋ ដែល កំពុងតែផ្ទុះជំងឺកូវីត១៩ ថ្មីៗមូលហេតុអ្វី អស់លោកអោយ បង់តែលុយចូល តាម អំពេីចិត្ត បេីតាមសំដីមន្ត្រីគយគាត់ថាមិនដឹងសួរមេគាត់ទៅជុំវិញរឿងនេះអង្គភាពខ្ញុំរង់ចាំធ្វេីការបកស្រាយជានិច្ច។
ជាពិសេសអ្នកដែលរកសុីដឹកទំនិញពីខ្មែរទៅប្រទេសវៀតណាម ពីយួនចូលមកខ្មែរថាឡានខ្លះក៍សាងឡានខ្លះចូលមកដេរិច តេីសារាចរណ៍ណែនាំ របស់ប្រមុខថ្នាក់ដឹកនាំមានប្រសិទ្ធិភាពអត់បានជាអស់លោកផ្គេីនបទបព្ជាារបស់សម្តេចតេជោបែបនេះ។ ព្រំដែនបុសមនស្ថិតនៅ ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ៕