ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២៤ និង​លើកទិសដៅ​ការងារបន្ត​ឆ្នាំ២០២៥ របស់​មន្ទីរព័ត៌មាន​ខេត្តស្វាយរៀង

ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២៤ និង​លើកទិសដៅ​ការងារបន្ត​ឆ្នាំ២០២៥ របស់​មន្ទីរព័ត៌មាន​ខេត្តស្វាយរៀង

ថ្ងៃចេញផ្សាយ÷ 14/12/2024

នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា​ អភិបាលខេត្ត​ និងឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានអញ្ជើញជាធិបតីនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង, លោក ដាំ ឃុនពិសី អនុប្រធានមន្ទីរខេត្ត​ ប្រធានការិយាល័យ, អនុប្រធានការិយាល័យ មន្រ្តីជាប់កិច្ចសន្យា និងលោក លោកស្រី អ្នកសារព័ត៌មានជាច្រើនរូបទៀត។

ឯកឧត្តម ម៉ែន អេង​ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថាព័ត៌មានប្រៀបដូចជាកាំបិតមុខពីរហើយក៏ប្រៀបដូចជាថ្នាំទិព្វ ភ្នែកទិព្វ ត្រចៀកទិព្វដែលធ្វើឱ្យមានទាំងវិជ្ជមាន និងអវិជ្ជមាន ពេលណាដែលយើងផ្សព្វផ្សាយទៅត្រូវធ្វើឱ្យមានផលវិជ្ជមានដល់សង្គមជាតិ តែបើយើងផ្សព្វផ្សាយទៅខុស ផ្សព្វផ្សាយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ វានឹងជះឥទ្ធិពលនិងផ្ដល់ផលអវិជ្ជមានដល់សង្គមជាតិ។

ឯកឧត្តម​អភិបាលរងខេត្តបានផ្តាំផ្ញើថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង និងអនុសាសន៍ដូចខាងក្រោម៖
១-ត្រូវពង្រឹង គុណភាព ប្រសិទ្ធិភាព គំនិតច្នៃប្រឌិត ការទទួលខុសត្រូវលើការងារ បង្កើនការសហការ និងចូលកៀកជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីទទួលបានព័ត៌មាន និងការណែនាំបន្ថែម

២-ត្រូវរៀបចំផែនការលើការគ្រប់គ្រង ផលិតព័ត៌មាន និងសាធារណៈមតិ
៣-ត្រូវមានគំនិតផ្តួចផ្តើម និងបណ្តុះស្មារតីទទួលខុសត្រូវ តាមដានសកម្មភាព និងស្ថានភាពក្នុងខេត្ត ដើម្បីក្តាប់បាននូវសភាពការណ៍ព័ត៌មាន ក៏ដូចជាសាធារណៈមតិ

៤-ត្រូវពង្រឹងការផ្សព្វផ្សាយពីសមិទ្ធិផលនានារបស់ខេត្តឱ្យបានជាអតិបរមា តំបន់ទេសចរណ៍ របស់ខេត្ត, វិស័យកសិកម្ម, សេដ្ឋកិច្ច, សន្តិសុខសណ្តាប់ធ្នាប់ ជំរះក្តី, បង្ក្រាបបទល្មើស ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលរបស់ខេត្ត វិស័យអាទិភាព. និងត្រូវបង្កើនការសហការជាមួយរដ្ឋបាលខេត្តមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ដើម្បីពង្រឹងការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ

៥-ត្រូវចេះកែច្នៃបញ្ហាសម្ភារប្រើប្រាស់ពី Professional ទាល់តែមានកាមេរ៉ាទំនើប កម្មវិធីកាត់តស្ទង់ដាបានធ្វើការកើត ដោយប្តូរមកប្រើត្រឹមទូរស័ព្ទស្មាតហ្វូនដែលមានកាមេរ៉ាច្បាស់ល្អ និងមានកម្មវិធីកាត់តសម្បូរបែបដើម្បីកុំឱ្យរាំងស្ទះដល់ការងារផលិត និងផ្សព្វផ្សាយព័ត៌មាន បំភ្លឺ វាយបក ទាន់សភាពការណ៍

៦-ត្រូវបង្កើនសកម្មភាពការងារព័ត៌មាន និងសាធារណៈមតិ និងធ្វើការផលិតព័ត៌មានជាវីដេអូ រូបភាពអំពីខេត្តឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីសមិទ្ធិផលនានារបស់ខេត្តសម្រេចបាន

៧-ក្រុមព័ត៌មាន និងសាធារណៈមតិ ត្រូវវាយតម្លៃព័ត៌មានដែលបានដកស្រង់ តើគួរឆ្លើយតប ចេញសេចក្តីបំភ្លឺ និងផ្តល់មូលវិចារណ៍ទៅលើព័ត៌មាននោះផងដែរ និងមន្ត្រីទាំងអស់ក្នុងអង្គភាពត្រូវចេះសហការគ្នា ដោយចូលទៅធ្វើការ Like, Comment, Shared នូវព័ត៌មានដែលអង្គភាពបានបង្ហោះផ្សព្វផ្សាយនៅលើផេកទាំងអស់របស់ខ្លួន ។

៨-ពង្រឹងឆន្ទ:មន្ត្រីជាមួយទស្សនៈ ពង្រីកការគិត រីករាយនឹងការងារមុតស្រួចនឹងភារកិច្ច ទទួលខុសត្រូវ និងមុខការ ។

៩-បំពេញមុខនាទីកាន់តែសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូរទាំងរដ្ឋ ឯកជន ក្នុងការធ្វើឱ្យវិស័យផ្សព្វផ្សាយ និងព័ត៌មានជាតិស្របតាមគោលនយោបាយបញ្ចកោណតំណាក់កាលទី១ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###