ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់​ពន្ធ័ ជា​អ្នក​មាន​សិទ្ធិអំណាច ដាក់​កុងត្រូ បន្ដាក់​គ្នា​ដូច​ខ្យង​​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន ទៅ​ប្រទេស​វៀតណាម តាម​រថយន្ត​តូច​ធំ ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើល​រំលង​

លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់​ពន្ធ័ ជា​អ្នក​មាន​សិទ្ធិអំណាច ដាក់​កុងត្រូ បន្ដាក់​គ្នា​ដូច​ខ្យង​​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន ទៅ​ប្រទេស​វៀតណាម តាម​រថយន្ត​តូច​ធំ ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើល​រំលង​

​រឿងអាស្រូវ​ពុករលួយ​របស់ លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដែល​មិន​អាច​បិទបាំង​អំពើ​ពុករលួយ ច្រើនបែប​ច្រើនយ៉ាង​របស់ខ្លួន ប្រមូល​លុយ​ពី​ពួក​ឈ្មួញ ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន​ទៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ ធ្វើ​មាន​ធ្វើ​បាន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ទោះបីជា​មាន​ការ​រឹតបន្តឹង តាម​ច្រកទ្វារ​ទ្វេភាគី​កម្ពុជា វៀតណាម ដើម្បី​ទប់ស្កាត់​នាំ​ទំនិញ​គេច​ពន្ធ​ចេញចូល ប៉ុន្តែ​យ៉ាងណា នៅតែ​មាន​ការដឹកជញ្ជូន​ចេញ​តាម​ច្រករបៀង និង​ច្រក​ទ្វេភាគី​ជារឿយៗ មិន​ដែល​ខាន់ ជាក់ស្ដែង​នៅ​ច្រកព្រំដែន​ដូនរ័ត្ន ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ គេ​សង្កេតឃើញ​នៅតាម​ដងផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ពី​លេខ​៧ មក​ដល់​ព្រំដែន​វៀតណាម គឺ​មាន​រថយន្ត​ខ្នាតយ​ក្សធំៗ​​ដឹក​ជ័រកៅស៊ូ​ស្អុយ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​រំភើយ ឆ្លងកាត់​ច្រក​ទ្វេភាគី​ព្រំដែន​ដូនរ​ត្ន័ យ៉ាង​សុខ​ស្រួល​បំផុត មិនទាន់​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​

​ប្រភព​សិទ្ធិ​និង លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូចរ​ត្ន័ ជា​អ្នកចាត់ចែង​ធំ​បំផុត​ក្នុង​ផលប្រយោជន៍ អំពី​បញ្ហា​ជ័រកៅស៊ូ​និង​ផលិតផល​ទំនិញ​ផ្សេងៗ​ចេញ ចូល​តាម​​ច្រក​នេះ គឺ​មន្ត្រី​គយ​ទទួលបាន​ផលប្រយោជន៍ ទេីប​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន ដោយ​សុខ​ស្រួល​បំផុត ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ផលប្រយោជន៍ មុខ​ជា​ត្រូវ​ឲ្យ​ត្រឡប់​ថយក្រោយ​យក​ជ័រ​ស្អុយ​ទៅ​លក់​ឲ្យ​រោងចក្រ​មួយ​កន្លែង​នៅ ឯ​ចំណុច​ស្រុក​តំបែរ​​ពួក​ឈ្មួញ តែងតែ​ជួប​បញ្ហា​ដូច្នេះ​កើត​មាន​​នៅ​ច្រក​ដូនរ​ត្ឋ័ ជា​រៀងរាល់​យប់​ថ្ងៃ ។​

​ប្រជាពលរដ្ឋ ក៍​ដូចជា​ក្រុមអាជីវករ រស់នៅ​ខ្សែបន្ទាត់​ព្រំដែន បានឲ្យដឹង​ទៀតថា ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កន្លង​ទៅ​គេ​សង្កេត​ឃើញ​​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ​ស្អុយ លក្ខណៈ​គ្រួសារ ឆ្លងដែន​យកទៅលក់ នៅ​​ប្រទេស​វៀតណាម ចេញ​តាម​ច្រក​ដូនរ័ត្ន ដោយ​មិន​មាន​ការរារាំង ពី​មន្ត្រី​ជំនាញ​សមត្ថកិច្ច ក៏ដូចជា ចៃ​គយ​ប្រចាំការ​នៅ​ច្រក​​នេះ​ទេ ដោយ​ពួក​មន្ត្រី​ទាំងនោះ​គេ​លើក​ហេតុផល​ថា ដឹកជញ្ជូន​លក្ខណៈ​តូចតាច​គ្រួសារ​តែ​ប៉ុណ្ណោះ ដែល​ពលរដ្ឋ​លក់​គ្រាន់​​បាន​លុយ​ដោះស្រាយ ជីវភាព​គ្រួសារ​ប៉ុណ្ណោះ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា មាន​រថយន្ត​វ៉េ​អង​ខ្នាត​យក្ស​ជាច្រើន គ្រឿង ដឹក​ជ័រកៅស៊ូ​ស្អុយ រាប់រយ​តោន​ចេញពី​ប្រទេស​កម្ពុជា ឆ្លងដែន​ទៅ​វៀតណាម តាម​ច្រកព្រំដែន​ដូន​រ័ត្ន​​យ៉ាងគំហុក រីឯ​សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​អង្គុ​យរាប់​ក្បាល​រថយន្ត​ដឹក​ជ័រកៅស៊ូ ឃាត់​ឲ្យ​ឈប់​ហើយ​ថតរូប បន្ទាប់មក​អនុញ្ញាត​ឱ្យ​រថយន្ត​របស់​ក្រុម​ឈ្មួញ បន្តដំណើរ​ទៅ​មុខ​ដោយ​រលូន ហើយ​លោក គង់ សារឿ​ន ប្រើ​មន្ត្រី​គយ​ប្រចាំ​ច្រក​ដូនរ​ត្ន័ ជា​អ្នក​មាន​សិទ្ធិ​បើក​បា​រ៉ាស់​អំណាច បណ្ដោយ​ឱ្យ​រថយន្ត​​ដឹក​ជ័រកៅស៊ូ​ដែល​មិន​ទាន់​កែច្នៃ​ចូលទៅ​ក្នុង​ប្រទេស​វៀតណាម យ៉ាង​ពេញបន្ទុក គឺ​មិន​មាន​ការទប់ស្កាត់​ឡើ​យ​។​

​បញ្ហា​នេះ​គឺជា​រឿង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម មេ​គយ​ទូទាំងប្រទេស មិន​គូរ​មើ​ល​រំលង អំពើពុករលួយ របស់លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន ប្រព្រឹត្ត​អំពើ​ពុករលួយ​ត​ទៀត​នោះទេ ត្រូវ​បាន​បណ្ដេញ​ព័ត៌មាន​នានា​ក្នុង​ស្រុក ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​រួច​ទៅ​ហើ​យ​។​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###