ទាន់ហេតុការណ៍
អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​7 ផ្លូវ​អាស៊ាន​លេខ 11 នៅ​ចំណុច​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ => សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត របស់​គណៈ​ចលនា​មហាជន​គណបក្ស​ប្រជាជន​កម្ពុជា​ => ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២៤ និង​លើកទិសដៅ​ការងារបន្ត​ឆ្នាំ២០២៥ របស់​មន្ទីរព័ត៌មាន​ខេត្តស្វាយរៀង => ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​នៅ ស្រុក​សន្ទុក ផ្លូវជាតិ​លេខ ៦ បើកដៃ​ឲ្យ​រថយន្តធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​ទាំង​យប់​ទាំង​ថ្ងៃ តាមរបៀប​ពុករលួយ ? => មេ​ឈ្មួញ​ខ្មែរ​ធំៗ ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ព្រំដែន​នានា​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដល់​ចំណុច​ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើ​ជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​ => លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់​ពន្ធ័ ជា​អ្នក​មាន​សិទ្ធិអំណាច ដាក់​កុងត្រូ បន្ដាក់​គ្នា​ដូច​ខ្យង​​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន ទៅ​ប្រទេស​វៀតណាម តាម​រថយន្ត​តូច​ធំ ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើល​រំលង​ => រដ្ឋាភិបាល​អាណត្តិ​ទី​៧ គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំង មឿង ផ្លូវជាតិ​លេខ​៥ ខេត្ត​ពោធិ៍សាត់ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​.! => រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង អង្គភាព​ប្រឆាំង​អំពេីពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​សំ​យ៉ោង ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ​វៀតណាម តាម​រថយន្ត​ធុន​ធំ​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ​ => ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! => រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ?
0

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ?

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ  ?

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ត្រី​សាធារណការ​ខេត្ត​ក្រចេះ បាន​បង្ហើប​ឲ្យដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ របស់​
​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ត្រូវបាន​លាតត្រដាង​
​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​សូម្បីតែ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​មិន​ទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ពេញបន្ទុក របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ នៅឡើយ​។​

​ដូច្នេះហើយ​ទើប​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ធំៗ នៅ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ភាគច្រើន​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់ ហើយ​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ដោយ​មិនបាច់​ចូល​ថ្លឹង​ឲ្យបាន​ត្រឹមត្រូវ​តាម​ការកំណ​ត់​នោះ​ទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ​គ្រាន់តែ​ឈប់​បង់លុយ​ឲ្យ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​តាម​ការកំណត់ គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន​។​

​ជាងនេះទៅទៀត​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​ខ្លួន ទើប​ឈ្មួញ ធំៗ ដឹក​ជញ្ជួន​ទំនិញ​ទៅដល់​គោលដៅ​។​

​បញ្ហា​នេះ​គឺជា​រឿង របស់លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង លោក ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ពិនិត្យឡើងវិញ​
​ជាបន្ទាន់ ចំពោះ​អំពើ​ពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​មាន​ជ័យ​
​ស្រុក​ស្នួល កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​ដឹកទំនិញ តូច ធំ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ។​

​ហេតុនេះហើយ​ទើប​មាន សេចក្តីអំពាវនាវ​ឲ្យ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទេីប​ឡេីងកាន់តំណែង​ថ្មីៗ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​លោក សាំង ប៊ុនថេន ជាបន្ទាន់ ព្រោះ​រឿង​អាស្រូវ​ពុករ​លូ​យ​ត្រូវបាន​បើក​កកាយ​
​ជា​បន្តបន្ទាប់​៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ mailtobot168@gmail.com