ទាន់ហេតុការណ៍
លោក គង់ សារឿ​ន មេ​គយ​ច្រកព្រំដែន​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់​ពន្ធ័ ជា​អ្នក​មាន​សិទ្ធិអំណាច ដាក់​កុងត្រូ បន្ដាក់​គ្នា​ដូច​ខ្យង​​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន ទៅ​ប្រទេស​វៀតណាម តាម​រថយន្ត​តូច​ធំ ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើល​រំលង​ => រដ្ឋាភិបាល​អាណត្តិ​ទី​៧ គួរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​សិក្សា​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃ្លាំង មឿង ផ្លូវជាតិ​លេខ​៥ ខេត្ត​ពោធិ៍សាត់ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​.! => រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង អង្គភាព​ប្រឆាំង​អំពេីពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​សំ​យ៉ោង ជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ​វៀតណាម តាម​រថយន្ត​ធុន​ធំ​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ​ => ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! => រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ? => រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5 ចំណុច​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ => លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5 ប្រើ​ជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់ មិនគួរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើ​ល​រំលង​ => លោក ណាំ វណ្ណា​រ៉ា មេ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី កាន់តំណែង​ដុះ​ស្លែ ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ព្រមទាំង ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ចូល​មក​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ អង្គភាព​ប្រឆាំង​អំពើពុករលួយ មើ​ល​រំលង​ => ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ការពារ​ប្រសាទ កាន់តំណែង​ដុះ​ស្លែ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ វៀតណាម​យ៉ាងគំហុក ទាំង​យប់​ទាំង​ថ្ងៃ ! => មេ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ព្រមទាំង ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ចូល​មក​ខ្មែរ​យ៉ាង​គំហុក មិនគួរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​
0

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5 ចំណុច​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5 ចំណុច​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ

កំពង់ឆ្នាំង ÷ ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5​ ចំណុច​ទឹក​ភូមិ​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​ តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ ក្រោម​តុ​និង​លើ​តុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​5​ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​នោះដែរ​។​

​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​5​ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5​ ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​ នៅ​ខាងលើ​ផងដែរ​។​

​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ​5​ ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​ ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយមិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ផ្លូវជាតិ​លេខ​5​ចំណុច​ភូមិ​ទឹក​ល្អក់​ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​ បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ផ្លូវជាតិ​លេខ​5​ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់ ដោយ​មិន​អាច​តវ៉ា​បានទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5​ ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនើង​ចិត្ត របស់​ពួកគេ​។​

​ហេតុនេះហើយ​ទើប​រថយន្ត​តូច ធំ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5​ ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវ ខូច​ស្ពាន​ជា​បន្តបន្ទាប់​។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5​ ចំណុច​ភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហួត​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង កំពុង​ប្រែ​ក្លាយទៅជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ តែ​ម្យ៉ាង​គត់​៕

 

 

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ mailtobot168@gmail.com