ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ព្រមទាំង ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ចូល​មក​ខ្មែរ​យ៉ាង​គំហុក មិនគួរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​

មេ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច កំពុង​សប្បាយចិត្ត​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម  ព្រមទាំង ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ចូល​មក​ខ្មែរ​យ៉ាង​គំហុក មិនគួរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​

ព្រៃវែង ÷ តាម​ការបញ្ជាក់ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ព្រមទាំង ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បានឲ្យដឹងថា ទល់​តែ​បង់លុយ ទៅឲ្យ​សមត្ថកិច្ច​ពាក់ព័​ន្ធ​ច្រក​នេះ ទើប​អ្វីៗ ប្រព្រឹត្តទៅ​យ៉ាង​រលូន ។​

​រីឯ​ខាង​ភាគី​យួន​បាន​តម្រូវ​ឲ្យ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​ខ្មែរ ដឹកជញ្ជូន​ស្រូវ​ឡើង​ស្ពាន​ទៅ​ទម្លាក់​ស្រូវ​លក់​នៅ​ទឹកដី​យួន តាម​ព្រំដែន​ដែល​ធ្វើឲ្យ ខាត​ពេលវេលា​យ៉ាងច្រើន ហើយ​ត្រូវ​បង់លុយ សម្រាប់​ខាង​សមត្ថកិច្ច​ភាគី​ខ្មែរ​ទៀតផង​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ជញ្ជួន​ស្រូវ​យកទៅលក់​ឲ្យ​ឈ្មួញ​វៀតណាម បានឲ្យដឹង​ទៀតថា ឈ្មួញ​ខែ្មរ​ចំណាយ​ក្នុង​មួយ​ជើងៗ អស់​ចាប់ពី​៣០០០០០​រៀល ទៅ ៣៥០០០​រៀល ទៅលើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រក​នេះ​ផងដែរ​។​

​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់ ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​អំពាវនាវ​ឲ្យ លោក សួន ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង ព្រមទាំង លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ច្រក​នេះ​ជាបន្ទាន់​។​

​ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្តីអំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផងដែរ ព្រោះ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​លក់​នៅ​ក្រៅប្រទេស មិន​តម្រូវឲ្យ​មាន​ការបង់​លុយ​ឡើយ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ ព្រមទាំង ប​ប្រជាពលរដ្ឋ​បាន លើកឡើងថា ថ្មីៗ​នេះ​បែរ​ជា​មន្ត្រី​គយ តម្រូវ​ឲ្យ​ឈ្មួញ​ខ្មែរ បង់​លុយ​ក្នុង​ស្រូវ​មួយ រថយន្ត ១៥០០០​រៀល ទើប​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ច្រក​ព្រំដែន​ទៅ​ស្រុក​យួន ដែល​មន្ត្រី​គយ​មិនបាន​ធ្វើ​អ្វី​សោះ បើ​សរុប​ទាំង​ស្ថាប័ន​ផ្សេងៗ គឺ​ស្រូវ​មួយ​រថយន្ត​ត្រូវ​ចំណាយ​អស់ ៣៥០០០​រៀល​ជា​ការកំណត់​។​

​ហេតុនេះហើយ ទើប​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់ ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ពួកគាត់​មិន​សប្បាយចិត្ត ចំពោះ​ប្រធាន​ការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​ប្រើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ។​

​ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ លោក សួន ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង ពិនិត្យឡើងវិញ ជា​បន្ទាន់​ព្រោះ​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​នៅ ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###