ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង​ល្បែងស៊ីសង ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ !

សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់​ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង​ល្បែងស៊ីសង ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ !

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់​នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល បាន​បញ្ជាក់​ឲ្យដឹងថា ម្ចាស់​កាស៊ីណូ ថ្ម​ពេជ្រ កំពុង​បន្ត​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​លេង​ល្បែង​ចាក់​លុយ​ភ្នាល់​ស៊ីសង​ខុសច្បាប់ ច្រើន​ប្រភេទ យ៉ាង​គគ្រឹកគគ្រេង ជា​រៀងរាល់ថ្ងៃ​យ៉ាងគំហុក ដូចជា ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង និង​យូគី កន្លងមក​ធ្លាប់​កើតមាន​អំពើ​ហិង្សា ជា​ញឹកញាប់ រីឯ​លោក មេ ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ក្អម​សណ មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។​

​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ណែនាំ​ចូលរួ​ម​ទប់ស្កាត់​ឲ្យ​បិទ​ល្បែង​ភ្នាល់​ចាក់​លុយ​សុីសង​ខុសច្បាប់​គ្រប់​ប្រភេទ បែរ​ម្ចាស់​កាស៊ីណូ​ថ្ម​ពេជ្រ និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ព្រមទាំង​សមត្ថកិច្ច​ស្រុក​លើកដែក បណ្តោយឲ្យ​មាន​ល្បែង​បញ្ជាល់មាន់ ក្នុង​ដែនដី​របស់​ខ្លួន​ទៅវិញ​។​

​ប្រធាន គណៈកម្មការ គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម បាន​លើកឡើង​ទៀត​ថា ក្នុងករណី​ប្រតិបត្តិ​ក​រ ឬ​កម្មសិទ្ធិ​កាស៊ីណូ មិន​អនុវត្ត​តាម​សេចក្តីណែនាំ​ទេនោះ ត្រូវ​ចាត់ទុក​ថា បាន​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែល​ត្រូវ​ប្រឈម នឹង​ការដាក់ទណ្ឌកម្ម រដ្ឋបាល និង​ពិន័យ​អន្តរ​ការណ៍ ស្រប​តាម​ការកំណត់​ដោយ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​យ៉ាងណាក៏ដោយ ម្ចាស់ កាស៊ីណូ​ថ្ម​ពេជ្រ មិន​បាន​យកចិត្តទុកដាក់ អនុវត្តន៍​តាម​គោលការណ៍​ទេ ជាក់ស្តែង​ក្រុម​អ្នកញៀន​ល្បែង ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ បាន​បង្ក​ហិង្សា​ដាក់គ្នា កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៣ ដោយ​អនាធិបតេយ្យ​ផ្តើមចេញ​ពី​ជម្លោះ នៃ​ការ​ភ្នាល់​ដាក់​លុយ ។​

​តាម​ការ​បង្ហើប​ពី​អ្នក​ធ្លាប់​ចូល​ទៅ​លេង ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ​មួយ​នេះ មាន​មន្ត្រី​យោធា​ធំ​ម្នាក់ នៅ​ពីក្រោយ​ខ្នង ទើប​អាច​បើក​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយ​កៀងគរ​ពលរដ្ឋ​ខ្មែរ ឲ្យចូល​លេងល្បែង​យ៉ាង​ពពាក់ពពូន មិនទាន់​មាន​ការទប់ស្កាត់​។​

​ប្រភព​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​! បានឲ្យដឹង​ទៀតថា ទល់​តែ​មាន​កា​របេី​ក​ភ្លើង​ខៀវ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្តាល​ផងដែរ ទើប​ម្ចាស់​កាស៊ីណូ​ថ្ម​ពេជ្រ ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង​បញ្ជាល់មាន់​ស៊ីសងខុស​ច្បាប់​តាម​អំ​ពើ​ចិត្ត ហើយ​ម្ចាស់​កាស៊ីណូ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ថ្ងៃៗ​។​

​ប្រជាពលរដ្ឋ រស់នៅ ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើកដែក អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង លោក គួច ចំរើន អភិបាលខេត្ត​កណ្តាល ទើប​ឡើង​កាន់តំណែង​ថ្មីៗ ព្រមទាំង លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រត្រី ម្ចាស់​កាស៊ីណូ ថ្ម​ពេជ្រ និង​បក្សពួក​អ្នកញៀន​ល្បែង​បញ្ជាល់មាន់ មាន​វិធានការ​បង្ក្រាប ជាបន្ទាន់ ដេ​ី​ម្បី​បង្រឹង​សន្តិសុខ​សង្គម​សណ្ដាប់ធ្នាប់ ជូន​ពលរដ្ឋ ក្នុង​មូលដ្ឋាន​៕

 


 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###