បន្ទាយមានជ័យ ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ នៅជិតចំណុចច្រកអន្តរជាតិព្រំដែនប៉ោយប៉ែត បើកឲ្យពលរដ្ឋខ្មែរ មកពី គ្រប់ទិសទី ចូលលេងល្បែងបញ្ជាល់មាន់ខ្នាយដែក យ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ព្រមទាំង លោក ព្រុំ ប៊ុន សិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មិនហ៊ានទៅក្បែរ កាស៊ីណូអត់ផ្លាកយីហោ ចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ នោះទេ ព្រោះអ្វីម្ចាស់កាស៊ីណូ មានខ្នងបង្អែករឹងមាំនៅពីក្រោយចាំជួយបិទបាំង ទើបបុគ្គលរូបនេះអាចធ្វើអ្វីៗ តាមអំពើចិត្ត។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋ ខ្មែរ ចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យឡេីយ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូអត់ផ្លាកយីហោ នៅខាងជើងច្រកអន្តរជាតិប៉ោយប៉ែត១៥០ម៉ែត្រ កំពុងបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជាល់មាន់ចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងគំហុករាល់ថ្ងៃ។
ចំពោះលោក សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនទាន់ចាត់វិធានការបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតី របស់ម្ចាស់កាស៊ីណូ ចំណុចភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ នៅជិតច្រកអន្តរជាតិព្រំដែនប៉ោយប៉ែត នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធធ្វេីៗ ដោយសេរី។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ កេីតមានឡេីងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោល
នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ
នោះទេ៕