ត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋ និងភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ឲ្យដឹងថា មានគម្រោងដាក់ដេញថ្លៃសាងសង់ផ្លូវបេតុង ចំនួន6 ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនជាច្រើនទៀតមិនបានចូលរួមចុះដាក់ដេញថ្លៃ ផ្លូវបេតុង នោះទេ នៅចំណុច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទៅលើ អ្នកដេញថ្លៃក្រុមហ៊ុន ឈ្មោះ ហង្ស គួយហេង ចំនួនទឹកប្រាក់ 96.000.000 មានភាពមិនប្រក្រតី លក្ខណៈពុករលួយ។
ក្រុមហ៊ុនជាច្រើន មកដាក់ដេញថ្លៃផ្លូវបេតុង ក៍ប៉ុន្តែមន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធនៅ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ តម្រូវឲ្យក្រុមហ៊ុន ដាក់ចូលដេញថ្លៃតែ 6 ក្រុមហ៊ុន ដោយសារមានការចរចាយកថ្លៃទឹកតែលេីពីក្រុមហ៊ុនឈ្មោះ ហង្សគួយហេង ទើបមិនមានភាពប្រក្រតី ធ្វេីឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៍ដូចជាមហាជនទូទៅ មានការព្រួយបារម្ភពីគុណភាពផ្លូវ។
ការដាក់ដេញថ្លៃនេះធ្វើឡើងនៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ មានប្រវែង០.១៥គីឡូ ទទឹង ៥ ម៉ែត្រ កម្រាស់០. ១៥ ម ក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចចារគ្នា ឃុបឃិតជាមួយមន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធឃុំដេញថ្លៃមិនយុត្តិធម័មានការពុករលួយ។
បើតាមអ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់ អ្នកសារព័ត៌មានយើងថា ការដេញថ្លៃ បែបចចារសិសសួលគ្នានេះ កើតឡើងដោយសារ មានក្រុមហ៊ុន តាមទាមទារលុយថ្លៃទឹកតែជាថវិការបស់ជាតិ ក្រុមហ៊ុនមកដេញថ្លៃជាច្រើន ក៏ប៉ុន្តែអ្នកដែលចង់បានគម្រោងពិតប្រកដ មានតែ ៦ ក្រុមហ៊ុនប៉ុណ្ណោះ ក្រុមហ៊ុនផ្សេងៗទៀតគ្រាន់តែ មកចចារ ឬតាមទារថ្លៃទឹកតែប៉ុណ្ណោះ។
មជ្ឈដ្ឋានអ្នកច្បាប់ ! និងពលធ្លាប់បានរិះគន់ថា ផ្លូវបេតុងកន្លងមកគឺ ឃើញប្រើប្រាស់មិនបានយូរអង្វែងទេ និងកែលម្អ ដោយដាក់ដេញថ្លៃមិនប្រក្រតីមានការសិសសួសគ្នា ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បានន័យថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។
ប្រជាពលរដ្ឋ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ អំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ និង លោក ប៉ែន កុសល់ អភិបាលខេត្តត្បូងឃ្មុំ ទេីបឡេីងកាន់ដំណែងថ្មី មេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះត្រួតពិនិត្យ ដល់ម្ចាស់ក្រុមហ៊ុនឈ្មោះ ហង្សគួយហេង និងមន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូច ជាបន្តបន្ទាប់៕