ប្រភពពីមន្ត្រីគយនៅខេត្តស្វាយរៀង បានឲ្យដឹងថា លោក យីថុល មេគយច្រកទ្វារអន្តរជាតិព្រំដែនបាវិត ប្រព្រឹត្តអំពើពុករលួយ ចាប់តាំងពីបានមកកាន់តំណែងនៅច្រកនេះគឺតម្រូវឲ្យក្រុមឈ្មួញធំៗ បង់ពន្ធត្រឹមតែ៣០% ទៅ៤០% ធ្វើឲ្យបាត់បង់ថវិកាជាតិ។
ការដែលលោក យី ថុល មេគយច្រកទ្វារអន្តរជាតិបាវិត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយលោក គុណ ញឹម អគ្គនាយកគយរក្សាភាពស្ងៀមស្ងាត់។
ប្រភពស្និទ្ធនឹងលោក យី ថុល មេគយច្រកទ្វារអន្តរជាតិព្រំដែនបាវិត បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក យី ថុល ប្រធានការិយាល័យគយច្រកអន្តរជាតិព្រំដែនបាវិត គឺឈ្មួញធំៗ មិនហ៊ាននាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្តនោះទេ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក យី ថុល ទៀតនោះទេ។
អំពេីពុករលួយ របស់លោក យី ថុល មេគយច្រកព្រំដែនបាវិត បានយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយច្រកព្រំដែនអន្តរជាតិព្រែក ខេត្តកំពត មកអនុវត្តន៍ក្នុងតួនាទី មេគយព្រំដែនបាវិត យ៉ាងសុខសាន្តបំផុត។
បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា លោក យី ថុល ចំណាយដើមទុនអស់ច្រើនក្នុងការទទួលបានតំណែងជាមេគយច្រកទ្វារអន្តរជាតិព្រំដែនបាវិត ទើបខំប្រឹងស្រង់ដើមយ៉ាងទំហឹង៕