ស្វាយរៀង ÷ បើតាមប្រភពប្រជាពលរដ្ឋរស់នៅជិតព្រំដែន និងអាជីវករអ្នករកស៊ីដឹកទំនិញឆ្លងដែនរវាង កម្ពុជា វៀតណាមបានរាយការណ៍មកភ្នាក់ងារ អ្នកយកព័ត៌មាន(គេហទំព័រ រស្មីឯករាជ្យ)អោយដឹងថាពីមួយថ្ងៃទៅមួយថ្ងៃ វៀតណាម និងខ្មែរសម្រុកដឹកទំនិញ ដូចជា តុដែក កៅអីជ័រ ធុងជ័រ សំបកកង់ ម៉ូតូនិងគ្រឿងម្ទេសគ្រប់ប្រភេទ រំហូរចូលដោយសេរី លោកសៅ វណ្ណានិងបក្សពួកមិនខ្វល់ពីសុខភាពប្រជាពលរដ្ឋ អោយតែបានលុយ ដាក់ហោប៉ៅចែកគ្នាធ្វេីមានធ្វេីបានមិនដែលខ្វល់ ពីសារាចរណ៍ ណែនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃសោះ ។
ជាក់ស្តែងអ្នកយកព័ត៌មានបានចុះទៅដល់នៅថ្ងៃអង្គារ៍ ទី៣ ខែមិនា ឆ្នាំ២០២០ បានសួរនាំ ជាមួយមន្ត្រីប៉ូលីសម្នាក់នៅប៉ុស្តិ៍យាមខាងមុខ ជុំវិញរឿងវៀត ណាមនិងខ្មែរដឹកទំនិញចូលយ៉ាងរលូនបែបនោះ ចង់ទំនាក់ទំនង ទៅលោកសៅ វណ្ណាមេប៉ុស្តិ៍ព្រំដែន ថាអត់ស្គាល់លេខទូរស័ព្ទ អញ្ចឹងហើយអង្គភាពខ្ញុំបាទ រងចាំធ្វើការបកស្រាយជានិច្ច ។
ប្រជាពលរដ្ឋមួយចំនួនរកស៊ី ដឹកទំនិញពីប្រទេសវៀតណាមចូលមក ខ្មែរបានត្អូញត្អែរ ថា រកស៊ីរាល់ថ្ងៃបានត្រឹមចញ្ចឹមសមត្ថកិចនៅព្រំដែនទី១សំរាប់ស្ថាប័នប៉ូលីសមួយរម៉ក សន្ដោងវែងបង់៥ម៉ឺនរៀលទៅ ៨ ម៉ឺនរៀល ក្នុងមួយជើង តាមដឹកតិច ឬច្រើន ដោយឡែកផ្នែកខាងទាហានមួយរម៉កវែងត្រូវបង់៣ម៉ឺនទៅ៥ម៉ឺនរៀលក្នុងមួយរម៉ក សំរាប់ផ្នែកខាងគយចល័ត៨ម៉ឺនទៅ១០ម៉ឺនរៀលដឹកតិចឬច្រើន។ តែបើដឹកតាមរថយន្តកូរ៉េ វិញសំរាប់ស្ថាប័ន ពាក់ព័ន្ធដែលនៅប្រចាំការច្រកដូង មិនទាន់បានបំភ្លឺពីម្ចាស់រថយន្តនៅឡលយ ។
បើតាមអាជីវករ អ្នកដឹកទំនិញឆ្លងដែននោះ ថាចូលបង់ក្នុងមួយជើងៗគ្មានចេញវិក័យបត្របង់តែលុយទៅបានយ៉ាងរលូន។ខ្ញុំសូមសណូមពរដល់លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ កឹង ឃនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មេត្តាជួយមានវិធានការទប់ស្កាត់ផងទាន ?
បញ្ជាក់ផងដែរ ព្រំដែនដូង ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាពិសេសទៅទៀតសម្តេចតេជោ ហ៊ុន សែនកំពុងបង្កើតច្បាប់ អភិក្រមទី៥ឆុះកព្ចាក់ ងួចទឹក ដុះក្អែល វះកាត់ រាល់មន្ត្រីណាដែលពុករលួយ កុំអោយខូច ដល់មន្ត្រីស្លូតត្រង់ដែលពួកគាត់ខំបម្រើរាស្ត្ររាល់ថ្ងៃ ៕