ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ការដេញថ្លៃ​សាងសង់​ផ្លូវដី​ក្រាល​ខ្សាច់​ភ្នំ​មាន​ភាពចម្រូងចម្រាស់​ចុះ​តម្លៃ​ក្រោម​៥០%​អ្នកបច្ចេកទេស​ព្រួយ​បារ​ម្មណ៍​អំពី​គ្មាន​គុណភាព​

ការដេញថ្លៃ​សាងសង់​ផ្លូវដី​ក្រាល​ខ្សាច់​ភ្នំ​មាន​ភាពចម្រូងចម្រាស់​ចុះ​តម្លៃ​ក្រោម​៥០%​អ្នកបច្ចេកទេស​ព្រួយ​បារ​ម្មណ៍​អំពី​គ្មាន​គុណភាព​

ព្រៃវែង ៖ ប្រភព​ពី​ភ្នាក់ងារ​សារព័ត៌មាន​យេ​ី​ង​បាន​បញ្ជាក់​ឲ្យដឹងថា មាន​គម្រោង​ដាក់​ដេញថ្លៃ​សាងសង់​ផ្លូវដី​ក្រាល​ខ្សាច់​ភ្នំ ឃើញ​មាន​ក្រុមហ៊ុន​ជាច្រើន​មកពី​ក្រៅ​ខេត្ត​និង​ក្នុង​ខេត្ត​បាន​ចូល​ដាក់​ដេញថ្លៃ ហើយ​ការ​ចូល​ដាក់​ដេញថ្លៃ​នោះ គឺ​មាន​ភាពចម្រូងចម្រាស់ ដែល​អ្នក​ដាក់​ដេញថ្លៃ​គេ​ហៅថា បែក​គម្រោង ។​

​ដេញ​បញ្ចុះតម្លៃ​ទាប​រហូត​ក្រោម​៥០%​ទៅ​៦០% អ្នកជំនាញ​បច្ចេកទេស​លើកឡើងថា គ្មាន​ទំនុកចិត្ត លើ​គុណភាព សូម​ឲ្យ​ម្ចាស់​គម្រោង គ្រប់​ឃុំ ចុះ​ត្រួតពិនិត្យ គុណភាព​សំណង់​ឲ្យបាន​ម៉ត់ចត់ នៅ​ពេល​ក្រុមហ៊ុន​ទទួល​ការចាប់​ដំណើរការ​សាងសង់ ដើម្បី​ធានា ការសាងសង់​មាន​គុណភាព ត្រឹមត្រូវ​តាម​ស្តង់ដា បច្ចេកទេស និង​កិច្ចសន្យា​នៃ​គម្រោង​។​

​ការដាក់​ដេញថ្លៃ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ឃុំ​ប្រាសាទ នៅ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​។​

​រដ្ឋបាល​ឃុំ​ប្រាសាទ មាន​ការដាក់​ដេញថ្លៃ​កិច្ចសន្យា គម្រោង សាងសង់​ផ្លូវ​ដីសរ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង ៦.៦៥​គីឡូម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ៤០៤,០៥៨,៣០០​រៀល មាន​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ​ចំនួន​៥​ក្រុមហ៊ុន​

​ជា​លទ្ធផល​ក្រុមហ៊ុន លី លឹម​ហេង អ្នក​ចូល​ដេញថ្លៃ​ឈ្មោះ លី លឹម​ហេង ដាក់​តម្លៃ​៣៥១,៧៣៥,០០០​រៀល​

​ក្រុមហ៊ុន ហេង ណា​រ៉ា អ្នល​ចូល​ដេញថ្លៃ ឈ្មោះ ហេង ណា​រ៉ា ដាក់​តម្លៃ ៣៥៩.៨៧០.០០០​រៀល​

​ក្រុមហ៊ុន ផាត់ សុផល អ្នក​ចូល​ដេញថ្លៃ​ឈ្មោះ អុិន គឹមហុង ដាក់​តម្លៃ ២៩៨.៣៣០.០០០​រៀល​

​ក្រុមហ៊ុន​គឹម សក្ខីភាព ឯ​.​ក អ្នក​ចូល​ដេញថ្លៃ​ឈ្មោះ គឹម សក្ខីភាព ដាក់​តម្លៃ ៣៦៣.៩៧៨.០០០​រៀល​

​ក្រុមហ៊ុន កុល រស្មី អ្នក​ចូល​ដេញថ្លៃ​ឈ្មោះ គឹម លាង​សុបិន ដាក់​តម្លៃ ២៧៥. ០៨៨.០០០​រៀល ដែល​ដាក់​តម្លៃ​ទាប​ជាង​គេ​អាច​ទ​ទូល​យក​បាន​មក​អនុវត្តន៍​គម្រោង​។​

​ចំណែក ក្រុម​អ្នកដេញថ្លៃ​និយាយថា គម្រោង​បែក មិន​បាន​ចែក​ថ្លៃ​ទឹកតែ​គ្នា គឺ​ដេញថ្លៃ​ដាក់​ទាប​ក្រោម​៥០%​នៃ​តម្លៃ​ទឹកប្រាក់​ប៉ា​ស្មាន​សរុប​។​

​បើ​តាម​អ្នក​ចូល​ដេញថ្លៃ​ម្នាក់​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ការដេញថ្លៃ​បែប​ប្រកាប់ប្រចាក់​គ្នា​នេះ​កើតឡើង​ដោយសារ មាន​ក្រុមហ៊ុន​តាម​ទាមទា លុយ​ថ្លៃ​ទឹកតែ ច្រើន​ជា​ពិសេស​ក្រុមហ៊ុន​មក​ពី​ក្រៅ​ខេត្ត​គឺ ទា​លុយ​ថ្លៃ​ទឹកតែ ច្រើន ក្នុង​ឃុំ​មាន​ក្រុមហ៊ុន​មក​ចុះឈ្មោះ ចូលរួម​ដាក់​ដេញថ្លៃ ចាប់ពី​២៥​ក្រុមហ៊ុន​ទៅ​៣០​ក្រុមហ៊ុន ក៏​ប៉ុន្តែ​អ្នក​ដែល​ចង់​បាន​គម្រោង​ពិត​ប្រក​ដ មានតែ​៥-៦​ក្រុមហ៊ុន​ប៉ុណ្ណោះ ២០​ក្រុមហ៊ុន​ផ្សេង​ទៀត​គ្រាន់តែ​មក​ចុះឈ្មោះ ឬ​មក​តាម​ទា​ថ្លៃ​ទឹក​តែប៉ុណ្ណោះ​។​

​ប្រភព​បាន​បញ្ជាក់ទៀតថា ក្នុងនោះ​ក៏​មាន​អ្នក​មក​ដើរ​សម្របសម្រួល ជាមួយ​អ្នក​ទា​លុយ​ថ្លៃ​ទឹកតែ​ដែរ ដោយ​ទា​ថ្លៃ​អ្នកសម្របសម្រួល​១៥​ភាគរយ ដូច្នេះ​បើ​គិត​ទូទាត់ អ្នកទទួលបាន​គម្រោង​ត្រូវ​ចំណាយ​ថ្លៃ​ទឹកតែ និង​ចាយ​ក្រៅផ្លូវការ អស់​៣៥%​ទៅ​៤០% ទើប​មិន​ត្រូវ​រូ​វ​គ្នា សុខចិត្ត​ដាក់​ដេញថ្លៃ​ទាប​ក្រោម​៥០% ទុក​លុយ​អភិវឌ្ឍន៍​សង្គម​ជាតិ ជាជាង​ចាយលុយ ពុករលួយ​។​

​ប្រជាពលរដ្ឋ រស់នៅ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ទទូច​សណូ​ម​ពរ​ដល់ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង​មេត្តា ដាក់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​តាមដាន​អោយបាន​ជាប់​ជា​ប្រចាំ​ផង ដើម្បី​កុំអោយ​ក្រុមហ៊ុន​ដែល​ទ​ទូល​បាន​គម្រោង ធ្វើ​មិន​បាន និង​ធ្វើ​មិន​ត្រូវ​តាម​ស្តង់ដា បច្ចេកទេស កម្រាស់ និង​មិនមាន​គុណភាព តាម​កិច្ចសន្យា​នៃ​គម្រោង​។​

​មហាជន​ធ្លាប់បាន​រិះគន់ថា ផ្លូវដី​ស​ក្រាល​ខ្សាច់​ភ្នំ កន្លងមក​គឺ ឃើញ​ប្រើប្រាស់​មិន​បាន​យួរ​អង្វែង​ទេ និង​កែលម្អ ដោយ​ដាក់​ដេញថ្លៃ ក៏​ប៉ុន្តែ​ផ្លូវ ប្រើប្រាស់​គ្មាន​គុណភាព បានន័យថា គម្រោង ជួសជុល​រួច ផ្លូវ​ស្រុត​ខូច​វិញ​តាម​ក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរ​គម្រោង​ជួសជុល​កែលម្អ​ផ្លូវ​នេះ ម្តងទៀត ។​

​មជ្ឈដ្ឋាន​ខាងក្រៅ ! និង​ពលរដ្ឋ​ក្នុងស្រុក​កំពង់ត្របែក អំពាវនាវ ដល់​ម្ចាស់​គម្រោង​និង​មន្ត្រី​បច្ចេកទេស មន្ត្រី​លទ្ធកម្ម​មេត្តា​បង្កើត​គណកម្មការ​វាយតម្លៃ​គុណភាព​ផ្លូវ​ឲ្យបាន​ម៉ត់ច​ត់​ត្រូវ​តាម​ស្តង់ដា​នៃ​គម្រោង ជៀសវាង​ផ្លូវ​គ្មាន​គុណភាព ធ្វើ​ហើយ​ធ្វើ​ទៀត ជួសជុល​ហើយ​ផ្លូវ​ខូច ជា​បន្តបន្ទាប់​៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###