ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

អភិបាលខេត្ត​ស្វាយរៀង ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ៤,៤១៥​ប័ណ្ណ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយទាប​

អភិបាលខេត្ត​ស្វាយរៀង ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន ៤,៤១៥​ប័ណ្ណ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយទាប​

ស្វាយរៀង ៖ លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចែក​វិញ្ញាបនបត្រ​សម្គាល់​អចល់នវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ទួល​ច្រេស និង​ភូមិ​ថ្នល់កែង​ឃុំ​ពពែ​ត ភូមិ​ត្រពាំង​ស្បូវ ភូមិ​ត្រពាំង​ចក និង​ភូមិ​តា​ប៉ោ​ញ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង សរុប​ចំនួន​៤,៤១៥​ប័ណ្ណ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ញ​ចូលរួម​ពី​សំណាក់ លោក​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​ប្រភេទ លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក​ស្វាយទាប អាជ្ញា​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ទៀត​។

​លោក​អភិបាលខេត្ត​បាន​អបអរសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ សម្រាប់​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព និង​មាន​ទំនុកចិត្ត​លើ​កម្មសិទ្ធិ​របស់​ខ្លួន​បន្ថែមទៀត និង​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ និង​ពាំនាំ​នូវ​ក្តី​នឹករលឹកដ៏​ជ្រាលជ្រៅ​បំផុត​ពី​សំណាក់​សម្ដេច​នាយករដ្ឋមន្ត្រី និង​លោកជំទាវ ព្រម​ទាំង​សម្ដេច​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង និង​លោកស្រី​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ជូន​ចំពោះ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ស្រុក​ស្វាយទាប​នាឱកាស​នេះ​ផង​ដែរ​។​

​លោក​បន្តថា ក្នុង​នាម​រដ្ឋបាល​ខេត្ត សូម​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេស​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ដែល​ជា​ប្រតិបត្តិ​ករ​ផ្ទាល់ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ទាំង​កម្លាំងកាយ​ចិត្ត​យ៉ាង​មមាញឹក និង​មិន​ខ្លាច​ពី​ការនឿយហត់ នៅក្នុង​ដំណើរ​ការចុះបញ្ជី​ដីធ្លី​លើ​គ្រប់​នីតិវិធី និង​គ្រប់​ដំណាក់កាល ដើម្បី​ជំរុញ​ការងារ​ចេញ ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ចេញ​ជា​ផ្លែផ្កា​ដូច​បាន​ឃើញ​នូវពេលនេះ​។​

​ជាមួយគ្នានេះ អាជ្ញាធរ​ពាក់ព័ន្ត​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ការងារ និង​ផ្តល់​ការសហការ ដើម្បី​វាស់វែង​ចេញ​ប័ណ្ណ ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​បណ្ណ​ដែល​នៅ​សេសសល់ ដើម្បី​ពន្លឿ​ន និង​ចែក​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​នៅក្នុង​ឱកាស​នោះ លោក​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​

​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​លើ​ការការពារ​សន្តិសុខ​សណ្តាប់​ឲ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​។

​ត្រូវ​រៀបចំ​តុបតែង​ឲ្យបាន​ស្អាតល្អ នូវ​ទីតាំង​វត្ត​អារាម​ឬ​កន្លែង​ផ្សេងៗ​ដេ​ី​ម្បី​បង្ករ​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែ​រយេីង​។

​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​ត្រូវ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ទាំង​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ ក្មេង​ទំនើង និង​បទល្មើស​លួច ឆក់ ប្លន់​នៅ​មូលដ្ឋាន​ជាដើម​
​ត្រូវ​បង្កើន​ការអប់រំ ផ្សព្វផ្សាយ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###