ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​ចាប់ផ្តើម​កក្រើក​សារ​ជា​ថ្មី​ទៀត​ហើយ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ សម្រុក​ដឹក​ជញ្ជួន​យកទៅលក់​នៅ​ស្រុក​យួន តាម​ច្រក​ទ្វេភាគី​ណាំ​លា​និង​ច្រក​ដាក់​ដាំ ទាំង​យប់​ទាំង​ថ្ងៃ ?

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​ចាប់ផ្តើម​កក្រើក​សារ​ជា​ថ្មី​ទៀត​ហើយ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ សម្រុក​ដឹក​ជញ្ជួន​យកទៅលក់​នៅ​ស្រុក​យួន តាម​ច្រក​ទ្វេភាគី​ណាំ​លា​និង​ច្រក​ដាក់​ដាំ ទាំង​យប់​ទាំង​ថ្ងៃ ?

ចេញផ្សាយ ថ្ងៃទី 07/03/2024
​មណ្ឌល​គី​រី ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​

​ប្រភព​ថ្មីៗ​នេះ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​បក្សពួក នៅ​តែ​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ចេញពី​ចំណុច ស្រែ​ប៊ូ​ម ភូមិ​រ៉ា​យោង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ដឹក​តាម​ប្រភេទ​រថយន្ត​ធុន​ត្រា​ជា​ច្រេី​ន​គ្រឿងសម្រុ​កដឹ​ក​ជញ្ជួន​ទៅ​ស្រុក​យួន តាម​ច្រក​ទ្វេភាគី​​ព្រំដែន​ណាំ​លា​និង​ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញ៉ែ​ក ស្រុក​ពេជ្រា​ដា ស្រុក​កែវ​សីមា​ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លា ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​1 ពី​ចំណុច​ស្រែ​ប៊ូ​ម ក្នុង​ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លា យ៉ាងគំហុក​។​

​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។​

​ក្នុងនោះ​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ដាក់​ដាំ​​ស្រុក​អូររាំង កំពុង​រង​ការរិះគន់​ថា សម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ត្រជាក់ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ណាំ​លា បានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​គឃ្លើន​នៅពេលនេះ​គឺ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​គូរ​កន​របស់​ឈ្មួញ ដែល​សុទ្ធតែ​ជា​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ទោះជា​យ៉ាងណា​បើ​គ្មាន​ការបើក​បា​រ៉ាស់​ពី​សំណាក់​លោក នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លា​​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទឹកដី​យួន តាម​អំពើ​​ចិត្ត​បានដែរ​។​

​ប្រជា​សហគមន៍​ក៍​ដូចជា​ប្រជាពលរដ្ឋ​ ​ក្នុង​ភូមិ​រ៉ា​យោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ស្រុក​កោះ​ញ៉ែ​ក អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដេ​ី​ម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ នេសាទ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បេ​ី​មិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​បក្សពួក​ឈ្មួញ​ជាក់​ជាពុំខាន់​៕a

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###