បើតាមប្រភព ពីប្រជាពលរដ្ឋ រស់ជិត ព្រំដែននិងអ្នកញៀនល្បែង ដូចជាបក្សាបក្សី បៀរ អាប៉ោង បានរាយការណ៍មកភ្នាក់ងារអ្នកយកព័ត៌មានអោយ (គេហទំព័រ រស្មីឯករាជ្យ) ដឹងថាកាស៊ីណូព្រំដែនស្វាយង៉ោងបានអនុញាតវៀតណាម ចូលមកលេងរាល់ថ្ងៃ ហើយ មិនថាប្រុស ឬ ស្រីចំណែកអ្នកឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លា ស្រែកហ៊ោកញ្ជ្រៀវ ត្រហឹងអឹងកង រីឯអ្នកចាញ់វិញ ចាញ់អស់រាប់ពាន់រាប់ម៉ឺនដុល្លាអស់លុយអង្គុយចាំទាយម្តង។ប្រជាពលរដ្ឋ ក៍ដូចអ្នករកស៊ី ដឹកទំនិញឆ្លង ដែនទាំងទៅទាំងមកគាត់ដាក់ ការសង្ស័យថា តើគោល នយោបាយភូមិឃុំ មាន សុវត្ថិភាពនៅឯណា ? បើមេប៉ុស្តិ៍មានឈ្មោះការពារព្រំដែននៅ ស្វាយង៉ោងបណ្តែតបណ្តោយ អោយ វៀតណាមចូល សេរី បែបនេះ និងបានឃុបឃិត ជាមួយម្ចាស់ទីតាំងកាស៊ីណូដែលគេហៅថាកាស៊ីណូ (គ្មានផ្លាកយីហោ) ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនក៍ចូលលេងដែរមានទាំងរថយន្តទំនើប និងម៉ូតូជនជាតិវៀតណាម ជាច្រើនគ្រឿងជិះចូលមកកាស៊ីណូយ៉ាងគគ្រឹក គគ្រេង គ្មានរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ប្រហែលជាពួកអស់លោកទទួលបានលាភ សក្ការៈពីម្ចាស់កាស៊ីណូហើយមើលទៅ បានជាឥតធ្វើការបង្ក្រាប ព្រោះម្ចាស់ទីតាំងប្រជល់មាន់ សែនព្រេនត្រូវរ៉ូវគ្នាអស់ហើយ ។
ជាក់ស្តែងអ្នកយកព័ត៌មានបានចុះទៅដល់នៅថ្ងៃអាទិត្យ ទី ១ ខែមិនា ឆ្នាំ២០២០បានសួរសន្តិសុខសុំលេខទូរស្ទ័ពប្រធានកាស៊ីណូចង់ខលទៅ ទាក់ ទងពាក់ព័ន្ធកាស៊ីណូមានច្បាប់អត់ ថាអត់ស្គាល់លេខ ជុំវិញរឿងនេះអង្គ ភាពខ្ញុំមិនទាន់បានបក ស្រាយពីថៅ កែកាស៊ីណូនៅ ឡើយ រង់ចាំបកស្រាយជានិច្ច ។
បច្ចុប្បន្នសម្តេច តេជោ ហ៊ុនសែនកំពុង បង្កើតច្បាប់អភិក្រមទី៥ ឆ្នុះកញ្ចក់ ងួចទឹក ដុះក្អែល វះកាត់ដល់មន្ត្រីពុករលួយ ណាដែលខូចខិល កុំអោយខូចដល់មន្ត្រីស្លូត ត្រង់បែរ ជាម្ចាស់កាស៊ីណូផ្គើននឹងអនុសាសន៍របស់សម្តេចទៅវិញ ៕