ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

រដ្ឋាភិបាល​ថ្មី​អាណត្តិ ទី​7​គូរ​ដាក់​មន្ត្រី​ជំនាញ​ប្រឆាំង​អំពើពុករលួយ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេ​ត​ស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ !

រដ្ឋាភិបាល​ថ្មី​អាណត្តិ ទី​7​គូរ​ដាក់​មន្ត្រី​ជំនាញ​ប្រឆាំង​អំពើពុករលួយ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេ​ត​ស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ !

​ស្វាយរៀង ÷ ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​1​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថា​ជញ្ចីង​ថ្លឹង​រថយន្ត​ប្រែក្លាយ​ទៅ​ជា​ជញ្ចីង​ថ្លឹង​លុយ​តាមរបៀប​ពុករលួយ​។​

​ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​ស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ដូច្នេះ​ហេ​ី​យ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទេីប​ឡើង​តំណែង​ថ្មីៗ គូរ​ពិនិត្យឡេីងវិញ​ខ្លះ​ផង​។​

​ប្រភពពី ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ ១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុញ់ បានឲ្យដឹង​ទៀតថា លេីស​ទម្ងន់ឬ​មិនលេ​ី​ស​ទម្ងន់ តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ មិន​គូរ លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង បណ្ដែតបណ្ដោយ​ប្រធាន​ជញ្ជីង​រថយន្ត​ធ្វេី​អ្វីៗ តាម​អំ​ពេីចិត្ត​។​

​តាម​ការ​បង្ហេីប​ពី​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង បានបញ្ជាក់​ថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​រក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ៍ និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ផង​។​

​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវ​នៅ​ទីនោះ​ហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។​

​រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1 ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត
​ខេត្ត​ស្វាយរៀង នេះ​បន់​ឲ្យតែ​មាន​រថយន្ត​លើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ 1​ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គញ់ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃ ស្ពាន ខូចខាត​ជា​បន្ដបន្ទាប់​។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល លោក​ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណះកាល ដឹកជញ្ជូន និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ព្រមទាំង លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង មិន​គូរ​បណ្ដែតបណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1 និង​បក្សពួក​មន្ត្រី​ជញ្ជីង​ចំណុច ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិះសេះ​លែង​ដៃ
៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###