ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឈ្មោះ ថន វីរ​: និង​បក្សពួក កំពុង​ទន្ទ្រាន និង​ឈួសឆាយ​ដី​ឧទ្យាន​ជាតិ​រាម​ជាង​២០ ហិកតា​រួច​រំលោភ​លើ ស​ជណ ទីស្តីការ​ណ​រដ្ឋមន្ត្រី ទាំង​បំពាន​ច្បាប់​?

ឈ្មោះ ថន វីរ​: និង​បក្សពួក កំពុង​ទន្ទ្រាន និង​ឈួសឆាយ​ដី​ឧទ្យាន​ជាតិ​រាម​ជាង​២០ ហិកតា​រួច​រំលោភ​លើ ស​ជណ ទីស្តីការ​ណ​រដ្ឋមន្ត្រី ទាំង​បំពាន​ច្បាប់​?

​ព្រះសីហនុ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ឲ្យដឹងថា ឈ្មោះ ថន វីរ​: និង​អ្នកពាក់ព័ន្ធ កំពុង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ទន្ទ្រាន និង​ឈួសឆាយ​ដី ឧទ្យាន​ជាតិ​រាម​ជាង ២០ ហិកតា រួច​ធ្វើ​សកម្មភាព រំលោភ​លើ ស​ជណ ដែល​ចេញ​ដោយ ទីស្តីការ​ណ​រដ្ឋមន្ត្រី ទាំង​បំពាន​ច្បាប់​។​

​សេចក្តីរាយការណ៍​ក្នុង​ល​ក្ខ័ណ្ឌ សុំ​មិន​បញ្ចេញ​ឈ្មោះ ពី​ក្រុម​ពលរដ្ឋ​និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ក្រុម​អ្នកសារព័ត៌មាន ទទួល​បាន​កាល​ពី​ទី​២៦ ខែ​មករា​នេះ បានបញ្ជាក់​ថា លោក ថន វីរ​: និង​អ្នកពាក់ព័ន្ធ រយៈពេល​៣​ឆ្នាំ​មកនេះ បានធ្វើ​សកម្មភាព ទន្ទ្រាន​ឈួស ឆាយ យក​ដី​ឧទ្យាន​ជាតិ​រាម និង​រំលោភ​លើ ស​ជណ របស់​ក្រសួង​បរិស្ថាន ដើម្បី​យក​មក​គ្រប់គ្រង​ទាំង​បំពាន​ច្បាប់ និង​បាន​យកឈ្មោះ​អ្នក​ធំ និង​អ្នកមានអំណាច​មក​ប្រើប្រាស់ ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ថែម​ទៀត​ផង ។​

​លើសពី​នេះ​ប្រភព​ខាងលើ​បាន​លើកឡើង​ទៀតថា កន្លង​មក​ឈ្មោះ ថន វីរ​: និង​អ្នកពាក់ព័ន្ធ មិន​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថន​នាក់​នោះ​ទេ ដោយ​បន្ត​ឈួសឆាយ និង​ទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​រាម ដោយ​អះអាង​ថា ខ្លួន មាន​លិខិត​ទិញ​លក់​ត្រឹមត្រូវ ពី​ប្រជាពលរដ្ឋ ។​

​ប៉ុន្តែ​ផ្ទុយទៅវិញ ដី​នោះ គែ ជា​កម្មសិទ្ធិ​ដែល គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ហើយ​កន្លងមក​ក្រសួង​បរិស្ថាន បន្ទាប់ពី​បាន​សម្របសម្រួល​ជាមួយ​និង​ប្រជាពលរដ្ឋ ដោះស្រាយ​រួច​មក បានចេញ ស​ជណ ផ្តល់​ទីតាំង​ឧទ្យាន​ជាតិ​រាម​នោះ​ឲ្យទៅ​ក្រុមហ៊ុន និង​អង្គភាព ពាក់ព័ន្ធ​រួច​អស់ហើយ​ទៅ​តាម​ផ្លូវច្បាប់​។​

​បន្ទាប់មកទៀត ឈ្មោះ ថន វីរ​: និង​អ្នកពាក់ព័ន្ធ ទោះបី​ដឹងថា ដី​នោះ ជា​ដី​គ្រប់គ្រង​ដោយ ក្រសួង​បរិស្ថាន​និង​មាន ស​ជណ របស់​ទីស្តីការ​ណ​រដ្ឋមន្ត្រី​ក៏ ដោយ បុគ្គល​នេះ នៅតែ ធ្វើ​សកម្មភាព ឈួសឆាយ ទន្ទ្រាន រំលោភ​ទាំង​បំពាន កាន់កាប់ ដី​ឧទ្យាន​ជាតិ​រាម​នេះ​ទាំង​បំពាន​ច្បាប់​ដដែល​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មួយចំនួន សុំ​លក្ខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ឈ្មោះ ថន វីរ​: កំពុង​តែ​រៀបចំ​ឯកសារ​ក្លែង ដោយ​លើកឡើង​ថា ខ្លួន​បាន​ទិញ​ដី​នោះ​ពី​ប្រជាពលរដ្ឋ ផ្ទុយទៅវិញ​ដី​នោះ​ជា​ដី​ឧទ្យាន​ជាតិ​រាម គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ហើយ​រឿង​អ្វី​ដែល​ឈ្មោះ ថន វីរ​: ទៅ​ចាត់ចែង និង​កាន់កាប់​លើ​ដី​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នោះ​បាន​។​

​មន្ត្រី​នៅ​ស្រុក​ព្រៃនប់​ក្រុងព្រះសីហនុ​មួយចំនួន និង​អ្នករកស៊ី ដែល​ស្គាល់ ឈ្មោះ ឈ្មោះ ថន វីរ​: បានបញ្ជាក់ ថា ឈ្មោះ ថន វីរ​: គឺ មាន​ភាពល្បីល្បាញ​យូរហើយ​នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​និង​ទន្ទ្រាន​យក​ដី​ប្រជាពលរដ្ឋ​ឬ​ដី​របស់​រដ្ឋ​យូរ​មក​ហើយ​ដែរ ដោយ សារ​បញ្ហា​ខាងលើ​នេះ​ហើយ​ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ​បាន​ធ្លាប់​ដកចេញ​ពី​តួនាទី​ជា​ទីប្រឹក្សា​ផង​ដែរ ។​

​ភ្នាក់ងារ​សារព័ត៌មាន​យេ​ី​ង នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ថន វីរ​: និង​អ្នកពាក់ព័ន្ធ​បានទេ ជុំវិញ​ការទន្ទ្រាន និង​ឈួសឆាយ​ដី​ឧទ្យាន​ជាតិ​រាម​ជាង​២០
​ហិកតា​រួច​រំលោភ​លើ ស​ជណ ទីស្តីការ​ណ​រដ្ឋមន្ត្រី ទាំង​បំពាន​ច្បាប់​នេះ​។​

​យោងតាម​លិខិត លេខ​៦១ ស​ជណ ដប របស់​ទីស្តីការ​ណ​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១២ ខែ​មករា​នេះ​បានបញ្ជាក់​ថា ជូន​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ មុខ​ការ​តាមតិ​វិធី ដើម្បី​ឲ្យ​គ្រួសារ ឯកឧត្តម ជិន ប៊ុន​ធាន បាន​ចូល​កាន់កាប់ គ្រប់គ្រង​ទីតាំង​ដី​មាន​បណ្ណ​កម្មសិទ្ធិ តាមច្បាប់ ដោយ​គ្មាន​ការរំខាន ដើម្បី​ឲ្យ​រដ្ឋលេខា ធិ​ការ​អាកាសចរណ៍​ស៊ីវិល​អាច​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន SCA សម្រាប់​បន្ត​អនុវត្ត គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ លំដាប់ថ្នាក់ 4E ស្រប​តាម​នីតិវិធី​និង​ផែនការ​។​

​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់ ក្រសួង​បរិស្ថាន រដ្ឋលេខាធិកា​រដ្ឋា​អាកាសចរណ៍​ស៊ីវិល រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មាន​វិធានការ​ផ្លូវច្បាប់​បញ្ឈប់​សកម្មភាព ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ឈ្មោះ ថន វីរ​: និង​អ្នកពាក់ព័ន្ធ ដើម្បី​បន្ត​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី តាម​នីតិវិធី និង​គោលការណ៍​ឈ្នះៗ​។​
​បន្ថែម​ពី​នេះ​យោងតាម លិខិត​ទីស្តីការគណរដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងករណី​ឈ្មោះ ថន វីរ​: និង​អ្នកពាក់ព័ន្ធ​មិន​ព្រម​សហការ រាជរដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕​

       

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###