ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក អោក បូរ៉ា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ប្រព្រឹត្ត​អំពើពុករលួយ​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក្សា​ភាព​ស្ងៀមស្ងាត់​

លោក អោក បូរ៉ា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ប្រព្រឹត្ត​អំពើពុករលួយ​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក្សា​ភាព​ស្ងៀមស្ងាត់​

ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​អង្គភាព ប្រៃសណីយ៍​កម្ពុជា បាន​លើកឡើង​ថា កន្លងមក​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា មាន​ជំនាញ​ខាង​បិទបាំង​រឿង​អា ស្រូវ​និង​អំពើពុករលួយ​របស់​ខ្លួន ព្រោះ​ក្រុមអធិការកិច្ច​ឬ​ក្រុម​សវនកម្ម មិន​ដែល​រកឃើញ កំហុស​របស់​លោក អោក បូរ៉ា នោះទេ​។ ដោយហេតុ​ថា លោក អោក បូរ៉ា ចេះ​បែងចែក​ផល​ប្រ យោជន៍​តាម​លំដាប់ លំដោយ​យ៉ាង​ប៉ិន​ប្រ ស​ប់ ហើយ​ចេះ​លូន​ក្រាប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ រហូត​ដល់​រក្សា បាន​តំណែង​ជា​អ គ្គនា​យក​ប្រៃសណីយ៍​កម្ពុជា ឡើង​ដុះ​ស្លែ​ទៅហើយ​។ ប្រភព​ស្និទ្ធ​នឹង​លោក អោក បូរ៉ា អគ្គនាយក​ប្រៃ ស​ណីយ៍​កម្ពុជា បានឲ្យដឹងថា កាលពី​ចុងឆ្នាំ​២០១៩ និង​នៅ​ដើមឆ្នាំ​២០២០ នេះ​លោក អោក បូរ៉ា អគ្គនាយក ប្រៃសណីយ៍ កម្ពុជា បង្កើន​សកម្មភាព​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ប្រភព​ពី​មន្ត្រី​និង​បុគ្គលិក​នៅក្នុង​អង្គភាព​ប្រៃសណីយ៍​កម្ពុជា បានឲ្យដឹងថា ក្នុង​តំណែង​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ច្រើន​ឆ្នាំ​កន្លងទៅ​នេះ​គឺ​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ប្រើ​តួនាទី​និង​អំ ណា​ច​របស់ខ្លួន ប្រព្រឹត្ត​អំពើ​ពុករ លួ​យ​ដោយ​គ្មាន ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទោះបី​រឿងអាស្រូវ​ពុករ លួ​យ​របស់លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​ក៏​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្តោយ​ឲ្យ​លោក អោក បូរ៉ា និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ បើទោះបី​រឿងអាស្រូវ​ពុករលួយ​ខ្លាំងក្លា​របស់​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​ក៏​ដោយ​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​អង្គភាព​ប្រៃសណីយ៍​កម្ពុជា បានឲ្យដឹងថា លោក អោក បូរ៉ា ក្រាញ​អំណាច​ជា​អគ្គនាយក​ប្រៃ​ស ណី យ៍​កម្ពុជា ច្រើន​ឆ្នាំ​ម ក​ហើយ ដោយ​បាន​ពង្រឹង​បណ្តាញ​ពុករលួយ​យ៉ាង​រឹងមាំ​ទៀតផង​។

​ប្រភព​បានឲ្យដឹង​ទៀតថា គ្រប់​គម្រោង​ចំណាយ​របស់​អង្គភាព​ប្រៃសណីយ៍​កម្ពុជា មាន​ភាព​មិន​ប្រក្រតី​និង ពោរពេញ​ទៅដោយ​អំពើ ពុករលួយ​ហើយ​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា តែង​ប្រើ​ឈ្មោះ​មន្ត្រី​ធំៗ ក្នុង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​និង​បក្ខពួក​យ៉ាង​រលូន​។ ក្នុងនោះ​ការចំណាយរ បស់​អ ង្គ​ភាព ប្រៃ​ស​ណី យ៍​កម្ពុជា ក្នុង​ការទិញ​សម្ភារៈ​ប្រើប្រាស់​និង​ការជួសជុល​ផ្សេងៗ​កាលពី​ឆ្នាំ​២០១៩ គឺ​ពោរពេញ​ទៅដោយ ភាពមិ ន​ប្រ ក្រ​តី​។ រីឯ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មិន​ចាត់​វិធានកា​រទប់ ស្កាត់ អំពើ​ពុ ក​រលួយ​របស់លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា និង​បក្ខពួក​នោះទេ ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###