ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

នាយ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មាន​កិច្ចសហការ​ជាមួយ​មេ​គយ​ចល័ត​ច្រក​នេះ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុក​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​គ្រប់មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

នាយ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ  មាន​កិច្ចសហការ​ជាមួយ​មេ​គយ​ចល័ត​ច្រក​នេះ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុក​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​គ្រប់មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

​ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុម​ឈ្មួញ​សម្រុក ដឹកជញ្ជូន​ចេញពី​ស្រុក​យួន ដូចជា ផ្លែ​ស្រកានាគ ខ្នុរ សាវម៉ាវ ធុ​រ៉េន និង​គ្រឿង​កំប៉ុង​គ្រប់មុខ សុទ្ធតែ​បន្ទុក​ទៅ​ដោយ​សារធាតុ​គីមី រីឯ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មិន​បាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​គិតតែ​រឿង​ផលប្រយោជន៍​។​

បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម​អាជីវករ​ក៍​ដូច​ជា​ឈ្មួញ​មកពី​បណ្តា​ខេត្ត​នានា​មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ​គេចពន្ធ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ បានទេ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចេញ​ពី​ស្រុក​យួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្មែរ ទល់​តែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច ប្រចាំ​ច្រករបៀង​ក្រសាំង​ជ្រំ គឺ​ឈ្មួញ​មិន​អាច​នាំ​ចូល​ផ្លែឈើ​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​បានឡើយ​។​

​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ទេីប​ឡេីងកាន់តំណែង ថ្មី និង​លោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​ក្រសាំង​ជ្រំ និង​ស្ថាប័ន​ពាក់​ពន្ធ​ជាច្រើន​កន្លែង​អង្គុយ​ចាំ​យក​លុយ យ៉ាង​សុខ​ស្រួល​បំផុត ធ្វេី​ឲ្យ​ពួក​អាជីវករ​និង​ឈ្មួញ​ប្រឈម​រក​សុ​ី​និង​ការលំបាក​យ៉ាងខ្លាំង​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពេលយប់​វេលា​រំលង អាធ្រា​ត្រ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច ពន្ធ​ផ្សេងៗ ផងដែរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ជា​អ្នក​បេ​ី​ក​ភ្លើង​ខៀវ បាន​ជា​ពួក​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំ​ពេីចិត្ត​។​

​ហេតុនេះហើយ​ទើប​មាន​ការជំរុញឲ្យ ក្រសួងមហាផ្ទៃ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង ចុះ​ត្រួតពិនិត្យ​ខ្លះ​ផង នៅ​អំពេីពុករលួយ របស់​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទា្វរ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ និង​បក្សពួក​ខ្លួន ចែក​គ្នា​ធ្វេី​មាន​ធ្វេី​បាន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

     

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###