ចេញផ្សាយ ថ្ងៃទី 29/11/2023
តាកែវ ÷ ប្រភពពីក្រុមអាជីវករដឹកទំនិញ ចេញពីស្រុកយួន ចូលមកខ្មែរ បានបញ្ជាក់ថា លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បច្ចុប្បន្នកំពុងសប្បាយចិត្ត ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង គឺដោយសារអាងខ្នងលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាំជួយបិទបាំងរឿងអាស្រូវ ទេីបហ៊ានធ្វេីអ្វីៗ តាមអំពេីចិត្ត។
បើគ្មានការបេីកភ្លេីងខៀវពីសំណាក់មន្ត្រីធំៗ ពាក់ព័ន្ធក្នុងខេត្តតាកែវ និងឃុបឃិតគ្នា ជាប្រព័ន្ធទេនោះ គឺលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មិនអាចធ្វើអ្វីៗស្រេចតែចិត្តបានឡើយ រីឯលោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ រក្សាភាពស្ងៀមស្ងាត់។
ក្រុមឈ្មួញនិងអាជីវករ នាំចូលទំនិញពីស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហេីបទៀតថា បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុ តាមការកំណត់របស់លោក នាយប៉ុស្តិ៍ផងដែរ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ បានឲ្យដឹងថា មកដល់ពេលនេះ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយ តាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ក្រុមឈ្មួញតូច ធំ សម្រុកដឹកជញ្ជូនទំនិញច្រើនប្រភេទ ចេញពីស្រុកយួន ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន គឺជាប្រភពចំណូលដ៏សំខាន់របស់លោក នាយប៉ុស្តិ៍នគរបាលភ្នំដិន ដែលមានខ្នងបង្អែករឹងមាំ ទេីបគ្មានពីណាហ៊ានប៉ះពាល់ ទុក្ខឲ្យក្ដោបសេដ្ឋិកិច្ចម្នាក់ឯង បានលុយដាក់ក្នុងហោប៉ៅយ៉ាងរំភើយ។
ហេតុនេះ លោក សរ ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមេីលរំលងភាពអសកម្ម របស់លោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បណ្តែតបណ្តោយឲ្យលោក មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ប្រព្រឹត្តអំពេីពុករលួយ តទៀតនោះទេ។
ទន្ទឹមនឹងនេះឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញពីស្រុកយួន ដូចជា មាន់ ត្រី បន្លែ ផ្លែឈើ ដូង ទុរ៉េន សាវម៉ាវ និងទំនិញផ្សេងៗច្រេីនប្រភេទទៀត ក៏ជាប្រភពចំណូល របស់លោក នាយប៉ុស្តិ៍ បានសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ កំពុងតែល្បីល្បាញខាងពុករលួយ យ៉ាងពេញបន្ទុក ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផងដែរ។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុករលួយ របស់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់៕