ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ឈ្មួញ​តូច ធំ និង​អ្នករកស៊ី​ដឹក​ទំនិញ​តាម​ច្រក​ភ្នំ​ដិន​ផ្ទុះការត​វ៉ាករ​ណីគយ​ខេត្តតាកែវ ដំឡើង​ថ្លៃ​ពន្ធ​កប់​ពពក​មិន​អាច​ទទួលយកបាន ?

ឈ្មួញ​តូច ធំ និង​អ្នករកស៊ី​ដឹក​ទំនិញ​តាម​ច្រក​ភ្នំ​ដិន​ផ្ទុះការត​វ៉ាករ​ណីគយ​ខេត្តតាកែវ ដំឡើង​ថ្លៃ​ពន្ធ​កប់​ពពក​មិន​អាច​ទទួលយកបាន ?

ប្រភព​ពី​អាជីវករ និង​អ្នករកស៊ី​ដឹក​ទំនិញ​តាម​ច្រក​ភ្នំ​ដិន​ផ្ទុះការត​វ៉ាករ​ណីគយ​ខេត្តតាកែវ ដំឡើង​ថ្លៃ​ពន្ធ និង​បើកដៃ​ឱ្យ​មន្ត្រីក្រោមឱវាទ ចាំ​រាប់​ក្បាល​ឡាន​យកលុយ​១​គ្រឿង​ជាង​៦​លាន​រៀល​ជា​ថ្នូរ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ចំណុច​ព្រំដែន​ភ្នំ​ដិន​ក្នុង​ស្រុក​គីរីវង់ ខេត្តតាកែវ បញ្ចេញ​ប្រតិកម្ម​រិៈ​គន់​លោក ស៊ុន ឆាយ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​តាកែវ និង​លោក ប៉ោ សួន អនុប្រធាននាយកដ្ឋាន​កិច្ចការ​ច្បាប់​សវនកម្ម និង​ទំនាក់ទំនង​សាធារណៈ​នៃ​អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ​កម្ពុជា​។

​មជ្ឈដ្ឋាន​ខាងក្រៅ ! និង​ក្រុម​អាជីវករ លោក ស៊ុន ឆាយ ព្រមទាំង លោក ប៉ោ សួន បើកដៃ​ឱ្យ​មន្ត្រីក្រោមឱវាទ​អង្គុយចាំ​រាប់​ក្បាល​រថយន្ត​កំណត់​យក​លុយ ចូល​ហោ​ប៉ាវ​ផ្ទាល់ខ្លួន​ក្នុង​១​ជើងៗ​ចាប់ពី​៥០.០០០​រៀល ទៅ ១០០.០០០ រៀល​ជា​កំហិត​។​

​ប្រភព​បន្ថែមថា លើសពីនេះទៅទៀត លោក​ ស៊ុន ឆាយ និង​លោក ប៉ោ សួន បាន​ដំឡើង ថ្លៃ​ពន្ធ​នាំចូល​ខ្ពស់កប់ពពក​និង​កំណត់​លើ​ក្រដាស​ពន្ធ​នាំចូល ត្រឹម​រយៈពេល ៣ ម៉ោង​ប៉ុណ្ណោះ ពោលគឺ​រាល់​ការដឹកជញ្ជូន​ទំនិញ​ចេញ​ពី​ព្រំដែន មក​ចែកចាយ​លើ​ទីផ្សារ​នៅ​កម្ពុជា បើ​លើស​ពី ៣​ម៉ោង​ទំនិញ​ទាំងនោះ​នឹង​ក្លាយ​ជា​ទំនិញ​គ្មាន​ពន្ធ ដែល​ប្រឈម និង​ការចាប់​ផាកពិន័យ ១​គុណ​ជា​៤​ឯណោះ​។​

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​នៅ​ព្រឹក​ទី​០៩​ខែវិច្ឆិកា ឆ្នាំ ២០២៣ លើកគ្នា​មក​តវ៉ា នៅមុខ​ស្នាក់ការ​គយ​ចល័ត និង​មុខ​សាខាគយ និង​រដ្ឋាករ​ខេត្ត​តាកែវ ស្ថិត​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​ក្រុមអាជីវករ​លើកឡើង​ថា ពួក គាត់​បាន​រកស៊ី​ដឹក​ទំនិញ អីវ៉ាន់​ចាប់ហួយ ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ជា​យូរ​ឆ្នាំ​មកហើយ​។

​ដោយ​ខ្លះ​ប្រើ រថយន្ត​កូរ៉េ និង​ខ្លះទៀត​ប្រើ​រថយន្ត​សាំ​យ៉ុង ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន ជា​រៀងរាល់​លើក​ពេល​ដឹក អីវ៉ាន់​ចាប់ហួយ ចេញ​ពី​វៀតណាម​ចូល​មក​ខ្មែរ​គឺ​ត្រូវ​បង់ពន្ធ​នាំចូល នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន​អស់​ចាប់ពី​១,៥​លាន​រៀល ទៅ​៣​លាន​រៀល​ក្នុង​១​ជើង​។​

​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ បន្ត​ហែក​កកាយ​អំពើពុករលួយ របស់​ពួក​មន្ត្រី​គយ​ទៀតថា ក្រោយ​បង់ ពន្ធ​នៅ​ព្រំដែន​រួចហើយ នៅពេល​ចេញផុត​ពី​ព្រំដែន​ប្រហែល​៧​គីឡូម៉ែត្រ​រាល់​រថយន្ត​ដឹក អីវ៉ាន់​ចាប់ហួយ ទាំងនោះ នឹង​ត្រូវ​បង់លុយ​ឱ្យ​គយ​ចល័ត ដែល​មាន​ស្នាក់ការ នៅ​ខាងជើង​ផ្សារ​ទន្លាប់ ក្នុង​ភូមិសាស្ត្រ ស្រុក​គិរីវង់ ចាប់ពី​២​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល​សម្រាប់​រថយន្ត​១ គ្រឿងក្នុង​១​ជើង​ជា​កំហិត​ទៀត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​លុះ​មកដល់​ក្រុង​ដូន កែវ​ទី​រួម​ខេត្តតាកែវ តៃកុង​រថយន្ត​ឬ​ព្រូឡាន​ត្រូវ​ចូល​បង់ លុយ​ឱ្យ​សាខា​គយ​និង​រដ្ឋាករ ខេត្តតាកែវ ចំនួន​១០​ម៉ឺន​រៀល​ទៀត សម្រាប់​រថយន្ត​១​គ្រឿង បន្ទាប់មក ត្រូវ​បន្ត​បង់លុយ​ឱ្យ​គយ​ចល័ត ដែល​មាន​ស្នាក់ការ​នៅ​ខាងកើត រង្វង់​មូល​អូរ​ចំបក់​ប្រហែល​១៥០​ម៉ែត្រ​ចំនួន ៨​ម៉ឺន​រៀល​ថែម​ទៀត សម្រាប់​រថយន្ត​ដឹកទំនិញ​១​គ្រឿង​។​

​ក្រុម​អាជីវករ​បញ្ជាក់​ថា ការបង់ពន្ធ នៅ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន គឺ​មាន​ក្រដាស​ស្នាម បង់ពន្ធ​ចូល​រដ្ឋ​ខ្លះ​និង​បង់​ចូល​ហោ​ប៉ាវ មន្ត្រី​គយ​ខ្លះ ប៉ុន្តែ​សម្រាប់​ការ​បង់លុយ​ឱ្យ គយ​ចល័ត​ទាំង​២​ទីតាំង​ខាងលើ រួម​និង​សាខាគយ និង​រដ្ឋាករ​ខេត្ត​តាកែវ គឺ​ពុំ​ដែល​មាន​វិក្កយបត្រ ឬ​ចុងសន្លឹក​បង់ពន្ធ​ចូល​រដ្ឋ​អ្វី​ឡើយ ដោយ​ជា​រៀង​រាល់​លើក ហុច​លុយ​ផ្ទាល់ដៃ ដាក់​លើ​តុ ពោល​គឺ​បង់​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្ដង​។​

អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ចាប់ហួយ​ទាំង នោះ​បញ្ជាក់​ទៀត​ថា មិន​ត្រឹមតែ​បណ្ដាក់​គ្នា អង្គុយ​ចាំ​យក​លុយ​ដូច​ខ្យង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ បច្ចុប្បន្ន​លោក​ស៊ុន ឆាយ និង​លោក ប៉ោ សួន បាន​សហការ​គ្នា​ដំឡើងថ្លៃ​ពន្ធ ខ្ពស់កប់ពពក​ទៀតផង​។​

​ដោយ​តម្រូវឱ្យ​អាជីវករ អ្នក​ដឹកជញ្ជូន​បង់ពន្ធ​នៅ​ព្រំដែន​ចំនួន ៦.២០០.០០០​រៀល​ជា​កំហិត ក្នុង​១​ជើង ដែល​ជា​ចំនួន​ច្រើន​ទ្វេដង​បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ពីមុន​ជា​ហេតុនាំឱ្យ​ពួកគាត់ ជួប​ការលំបាក​ខាតបង់ ហើយ​ម្នាក់ៗ ប្រឈម​នឹង​ក្ស័យធន គ្មាន​ប្រាក់​បង់​ធនាគារ​។​

​លើស​នេះ​ទៅទៀត​មន្ត្រី​គយ​បានកំណត់​ឱសានវាទ​ក្នុង លិខិត​បង់ពន្ធ​នាំចូល ត្រឹម​រយៈពេល ៣​ម៉ោង​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ពេល​បោះត្រា ចេញ​ពី​ព្រំដែន ហើយ​បើ​លើសពី​៣​ម៉ោង រាល់​ទំនិញ​របស់​អាជីវករ នឹង​ក្លាយជា​ទំនិញ​គេច​ពន្ធ ឬ​ខុសច្បាប់ ដែល​ប្រឈម​នឹង​ចាប់​ផាក ពិន័យ​១​គុណ​ជា​៤ ព្រោះតែ​បែបនេះហើយ ទើប​ក្រុម​អាជីវករ លើកគ្នា​មក​ផ្ទុះ​ការតវ៉ា ដើម្បី​ទាមទារ​ចំនួន​០៣ ចំណុច​ដូចខាងក្រោម​៖

​ទី​១៖ ស្នើ​សូមឱ្យ​មន្ត្រី​គយ លើកលែង​ការយកពន្ធ​តម្លៃ​ខ្ពស់ ឱ្យ​យក​ត្រឹម​តម្លៃ​ដូច​ពីមុន​។​

២៖ សូមឱ្យ​មាន​ការ​ពន្យារ​ពេល បន្ថែម​ម៉ោង​ថ្ងៃ ដើម្បី​ងាយស្រួល​ពួកគាត់ ចល័ត និង​ដឹកជញ្ជូន​ទំនិញ ចែកចាយ​តាម​ទីផ្សារ​។​

៣៖ សូម​ឱ្យ​ស្ថាប័នគយ យោគយល់​ចំពោះ​ការចាប់​ផាកពិន័យ រថយន្ត​តាក់ស៊ី​និង​រថយន្ត​សាំ​យ៉ុង ស៊ីឈ្នួល​ដឹក​ទំនិញ អីវ៉ាន់​ចាប់ហួយ​ឱ្យគេ​។​

​ស្របពេល​ដែល រថយន្ត​ដឹកទំនិញ​ចំនួន​២​គ្រឿង ត្រូវបាន​កម្លាំង​សាខាគយ និង​រដ្ឋាករ​ខេត្ត​តាកែវ ចាប់​ឃាត់​ទុក គ្រោង​នឹង​ផាកពិន័យ​ក្នុង​១​គ្រឿង​៥.០០០​ដុល្លារ​មិន​អាច​តវ៉ា​បាន​។​

​ក្រុមអាជីវករ និង​អ្នករកស៊ី​ដឹកទំនិញ ​បានបញ្ជាក់​ថា អំពើពុករលួយ ដែល​ប្រព្រឹត្ត​ទៅ ដោយ​ក្រុម​មន្ត្រី​គយ​នៅក្នុង​ខេត្តតាកែវ ចាប់ពី​ច្រកព្រំដែន​ភ្នំ​ដឹន រហូត ដល់​ផុត​ទឹកដី​ខេត្ត​តាកែវ ចូល​រាជធានី​ភ្នំពេញ ករណី នេះ​ក្រុម​អាជីវករ​អំពាវនាវ​ដល់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យ​មើល​ក្រុម​មន្ត្រី​គយ​នៅ​ខេត្តតាកែវ​នោះ​ផង​៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###