(ស្វាយរៀង): នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត និងមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី នៃកងកម្លាំងទាំងបី តំណងលោកចៅក្រម អមសាលាដំបូងខេត្ត លោក លោកស្រី នាយកទីចាត់ការ/អង្គភាពទាំង៨ ចំណុះសាលាខេត្ត លោក លោកស្រីអភិបាល-អភិបាលរងក្រុង ស្រុកទាំង០៨ លោកអធិកានគរបាលក្រុង ស្រុកទាំង០៨ លោលនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ លោកមេឃុំ ចៅសង្កាត់ លោក លោកស្រីតំណាងអង្គការដៃគួរជាច្រើនរូបទៀត ។
លោកជំទាវអភិបាលរងខេត្តបានអោយដឹងថា: ក្នុងឆ្នាំ២០១៩នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត គ.ខ.ប.ជ បានសម្រេចអនុវត្តនូវសកម្មភាពធំៗជាច្រើន មានជាអាទិ៍ ដូចជា:
-បានរៀបចំពិធីអបអរសាទរខូបលើកទី១៣ ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៩
-បានទទួលប្រជាពលរដ្ឋខ្មែរឆ្លងដែនពុំមានឯកសារគ្រប់គ្រាន់ទៅប្រកបរបរលក់ឆ្នោត និងសុំទាននៅ ប្រទេសវៀតណាម
-បានចុះផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សដល់ម្ចាស់អាជីវកម្មសង្ស័យអាចមានពាក់ពន្ធ័បទ ល្មើស ផ្លូវភេទ
-បានផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ការទប់ស្កាត់ អំពើញជួញដូរមនុស្សការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ការធ្វើ អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ នៅតាមវិទ្យាល័យ
-បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធ ផលការងារ ប្រយុទ្ធប្រឆាំង អំពើជួញ ដូរមនុស្ស ប្រចាំខែ ប្រចាំ ត្រីមាស ឆមាស
-បានសហការជាមួយអង្គការដៃគួរក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ហើយនៅពេលនេះទៀតសោត គឺបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងា ប្រយុទ្ធ ប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅ អនុវត្តបន្ត ឆ្នាំ២០២០នាពេលនេះ ។
លោកជំទាវបន្តថា: ក្នុងនោះក្រសួងពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការផ្សព្វផ្សាយ ឲ្យបានដល់គ្រប់ស្រទាប់នៃយុវជន សិស្សនិស្សិត ប្រជាពលរដ្ឋនៅជនបទ និងតាមតំបន់ដែលមានសេវាកំសាន្ត ឲ្យបានយល់ដឹងជ្រួតជ្រាប អំពីគ្រប់ល្បិចកល របស់ជនខិលខូច ដែលឆ្លៀតឱកាស ប្រើគ្រប់មធ្យោបាយ ដើម្បីអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ចូលក្នុងអន្ទាក់គ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ៕