ចេញផ្សាយ ថ្ងៃទី 07/ 11/2023
ព្រះសីហនុ ÷ នៅព្រឹកថ្ងៃអង្គារទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចបវរធិបតី ហ៊ុន
ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
នេះ គឺជាលើកទី០៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គូរបញ្ជាក់ផងដែរថា! សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុជុំរុញឲ្យយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់មានអនាម័យក្នុងខេត្ត និងបងប្អូនកូនក្មួយកម្មករកម្មការនីនិយោជិត ដែលមានវត្តមានក្នុងភូមិសាស្ត្រ ក្រុងកំពង់សោម តាមបណ្ដាក្រុមហ៊ុនរោងចក្រនីមួយៗ ខិតខំធ្វេីការ និងថែទាំសុខភាពឲ្យបានល្អប្រសើរ៕