ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ => លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​បៀ​ប​ពុករលួយ​
0

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដាក់ចេញ​ការធ្វើកំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​ពង្រឹង​សមត្ថភាព ព្រមទាំង​លើកទឹកចិត្ត​ដល់​មន្ត្រី​ព័ត៌មាន​របស់​រដ្ឋ​

ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដាក់ចេញ​ការធ្វើកំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​ពង្រឹង​សមត្ថភាព ព្រមទាំង​លើកទឹកចិត្ត​ដល់​មន្ត្រី​ព័ត៌មាន​របស់​រដ្ឋ​

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែងថា ៖ រយៈពេល​ជាង ២​ខែ នៃ​ការធ្វើកំណែទម្រង់​របស់​ក្រសួង​ព័ត៌មាន ក្នុង​អាណត្តិ​ទី​៧ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល មាន​សន្ទុះ​គួរឱ្យកត់សម្គាល់ ពោល​គឺ​ស្មើនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន និង​ចាប់ផ្ដើម​លោត​ទៅ​មុខ ។​

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​ដូចនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន បាន​រៀបចំ​ចងក្រង​បណ្ដាញ​ព័ត៌មាន​ពី​បណ្ដា​អង្គភាព ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ប្រមាណ ៣០ ដើម្បី​ធ្វើ​ការផ្សាយ ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​រួមមាន ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា វិទ្យុជាតិ​កម្ពុជា ទូរទស្សន៍​ជាតិ​កម្ពុជា App ក្រសួង​ព័ត៌មាន និង​បាន​ចែកចាយ​បន្ត​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត សំដៅ​រុញច្រាន​ព័ត៌មាន​ទាំងនោះ ឱ្យបាន​ទៅ​ទូលំទូលាយ និង​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ថែមថា ការពង្រឹង និង​ពង្រឹក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ វា​ជា​ការងារ​សតិអារម្មណ៍ និង​ជា​ការចង់បាន​របស់​ថ្នាក់ដឹកនាំ​។​

​ទន្ទឹម​នោះ ក្នុងនាម​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណមតិ​, ឯកឧត្តម នេត្រ ភ​ក្ត្រា នឹង​ស្វែងរក​ការគាំទ្រ​ពី​អភិបាលខេត្ត ដើម្បី​ជំរុញ​ដល់​មន្ទីរ អង្គភាព​ជំនាញ សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កិច្ចការ និង​សមិទ្ធផល​ក្នុង​ខេត្ត​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​នេះ នឹង​មិន​អាច​ខ្វះ​បាន​នោះ​ទេ​នូវ​មន្ត្រី ដែល​មាន​ជំនាញ និង​សមត្ថភាព​។​

​សម្រាប់​អាណ​តិ្ត​ទី​៧​នេះ រាជរដ្ឋាភិបាល បាន​និង​កំពុង​ដាក់​នូវ​គោលការណ៍​គុណា​ធិបតេយ្យ ក្នុង​ការជ្រើសរើស​មន្ត្រី​រាជការ ជាមួយ​នោះ ក្រសួង​ព័ត៌មាន ផ្ដោតទៅលើ​សមត្ថភាព ស្នាដៃ និង​គ្មាន​ការចំណាយ​ប្រាក់ ដើម្បី​ទទួល​ក្រប​ខណ្ឌ​ឡើយ ហើយ​កិច្ចការ​ជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​នេះ នឹង​មាន​ការពិនិត្យ​ដោយ​ផ្ទាល់​ពី​លោក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ជា ចន្ទ​បរិបូរណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​រហូតដល់ ១១​ឆ្នាំ នៅក្នុង​មូលដ្ឋាន​ខេត្តសៀមរាប ព្រមទាំង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ទោះបី​ជួប​ការលំបាក ខ្វះខាត ដែល​នេះ​បង្ហាញ​ពី​ឆន្ទៈ ក្ដី​ស្រឡាញ់ និង​ឧបនិស្ស័យ​ក្នុង​វិស័យ​ព័ត៌មាន​៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###