ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងគំហុករាល់ថ្ងៃ ចំណុចឃុំ ឯកភាពស្រុកអូរជុំ ខេត្តរតនគិរី រីឯអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប ខ្លាចបាត់បង់ផលប្រយោជន៍។
មជ្ឈដ្ឋានខាងក្រៅ.!និងពលរដ្ឋនាំគ្នារិះគន់ឆ្ងល់យ៉ាងខ្លាំងទីតាំងល្បែងខុសច្បាប់នៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី មិនដូចស្រុក.ខេត្ត.ដទៃឡើយអាចបើកលេងពេញបន្ទុក រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនះគីរី មិនទាន់ចាត់វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្ដែតបណ្តោយអោយទីតាំងល្បែងសុីសងបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងពេញបន្ទុក បែបនេះឬមួយម្ចាស់បើកល្បែងខុសច្បាប់នៅទីកន្លែងនេះមានអំណាចធំណាស់ហើយមើលទៅបានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាពស្រុកអូរជុំមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពម្តងណាឡើយ?
មហាជននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់បញ្ជល់មាន់វិញ ភ្នាល់ចាក់លុយចាប់ពី.៣.លានរៀលទៅដល់ជាច្រើនលានរៀលចាប់ពី ៤.ពាន់.ដុល្លារ.ក្នុង១គូៗ
ចំណែកអាប៉ោង-វិញភ្នាល់ចាក់លុយ ចាប់ពី-៥០.ម៉ឺនរៀលទៅដល់-៥លាន.រៀលក្នុង១គ្របៗជាពិសេសវង់ល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំផ្លូវបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។
ប្រជាពលរដ្ឋរស់នៅឃុំឯកភាព ស្រុកអូរជុំ
ខេត្តរតនគីរី ព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជា ចោរ លួច ឆក់ និងប្លន់ ក៍ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវដល់ ឯកឧត្តម ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ុងសុភាព ស្នងការនគរបាលខេត្តរតនគិរី គួរតែចាត់កម្លាំង ចុះត្រួតពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយកន្លែងដែលកំពុងបើកលេងនៅ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនៈគីរីដែលមានឈ្មោះសី និងឈ្មោះ វិនជាម្ចាស់ ខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបឲ្យខាន់តែបាន៕