ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

ប្រធាន​សាខាគយ​ខេត្ត​កោះកុង លោក សំ កុសល​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​គួរ​មើលរំលង​

ប្រធាន​សាខាគយ​ខេត្ត​កោះកុង លោក សំ កុសល​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​គួរ​មើលរំលង​

ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កោះកុង​មួយចំនួន​បានឲ្យដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំ​ចូល​តាម​ច្រក ទ្វារ​អន្តរជាតិ ចាំ យាម ច្រក​ប៉ាក់​ខ្លង និង​ច្រក​ស្រែអំបិល ជាដើម​គឺ​បង់ពន្ធ​ត្រឹម​៣៥ ទៅ ៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពី​នេះ​ក្រុម​ឈ្មួ ញ​បែងចែក​ផល ប្រយោជន៍ លើ​តុ​ក្រោម​តុ​ជាមួយ​លោក សំ កុសល មេ​គយ​ខេត្តកោះកុង ។ ជាង​នេះ​ទៅ​ទៀត​លោក សំ កុសល ប្រធាន សា ខា​គ យ​ខេត្ត​កោះ កុង ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរ បៀ​ប​ម៉ៅការ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ ខ្លួន​ព្រោះ​អាង​មាន​ខ្នង បង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

​ប្រភព​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង បាន ឲ្យដឹងថា ខ្នងបង្អែក​រឹងមាំ​របស់​លោក សំ កុសល គឺ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន គយ​និ ង​រដ្ឋា​ករក ម្ពុ​ជា ហេតុនេះហើយ​ទើប​លោក សំ កុសល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​គួរ​រំលឹក​ដែរ​ថា រឿងអាស្រូវ​ពុករ លួ​យ​យ៉ាង​ពេញទំហឹង​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ត្រូវបាន បណ្តាញ ព័ត៌មាន​នានា​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ សម្ងំស្ងៀម ធ្វើ​មិនដឹង​មិន ឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គ​ភា ព​ប្រឆាំង​អំពើពុករលួយ ក៏​ធ្វើ​មិនដឹងមិនឮ​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខា​គ យ​ខេត្ត​កោះកុ ង និង​បក្ខពួក​នោះឡើយ​។

​ហេតុនេះហើយ​ទើប​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង កាន់តែ​មាន​អំណាច​ធំធេង​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប៉ុស្តិ៍​ជជុះ​របស់​មន្ត្រី​គយ​នៅ​ចំណុច​អណ្តូងទឹក នៅតែ​ដំណើរការ​យ៉ាង​រលូន​ហើយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ដែល​កំពុង​ខំប្រឹង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។
​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ព្រោះ​អំពើ​ពុករលួយ​យ៉ា ង​រាលដាល​របស់​លោ ក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង កំពុង​ធ្វើឲ្យប៉ះពាល់ យ៉ាង​ខ្លាំងក្លា​ទៅលើ កំណែ ទម្រង់​ស៊ី​ជ ម្រៅ​នៅក្នុង​ស្ថាប័នគយ​ផងដែរ​។

​លើស​នេះ​ទៅទៀត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា ប្រមុខ​រា ជ​រដ្ឋា​ភិ បាល និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​ទុក​ឲ្យ​មន្ត្រី​ពុករលួយ​ដូចជា​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

 

Filed in: រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###