ទាន់ហេតុការណ៍
រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​7 គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង កាន់តំណែង​ដុះ​ស្លែ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង​លោក សួន ម៉ា​លីន អភិបាលខេត្ត ព្រៃវែង​ទេីប​កាន់តំណែង​ថ្មី រក្សា​ភាព​ស្ងៀមស្ងាត់​! => រដ្ឋាភិបាល​ថ្មី គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពេញទំហឹង មិន​ញញី​ត​អ្វី​ទាំងអស់ ! => រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី 7 គួរ​ដាក់​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​កាត់តំណែង​ដុះ​ស្លែ​និង​បក្សពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើន​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​? => ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូរ​បើ​កការស្រាវជ្រាវ​ចំពោះ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត អាងខ្នង​នៅ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ! => ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​សង្កាត់​ព្រៃ​អង្គុ​ញ ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​មិន​គូរ លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​មើ​ល​រំលង ! => ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ព្រះស្ដេច​ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​អាងខ្នង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ! => ល្បែង​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ក្រសាំង​ជ្រំ ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ហើយ សម្រុក​ឲ្យ​ជនជាតិ​យួន​រំហូរ​ចូល​លេង តាម​ច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រំ យ៉ាង​ពេញទំហឹង ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ ! => ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក​សង្កាត់​ព្រៃ​អង្គញ់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ​ => ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​ភ្នាល់​ដាក់​លុយ​លេង​ស៊ីសង​ខុសច្បាប់ យ៉ាង​ពេញបន្ទុក រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងស្រុក​រមាស​ហែក មិនទាន់​ចាត់វិធានការ​បង្ក្រាប ! => លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ មាន​ការរួម​ដៃ​ពី​សំណាក់ ប្រធានការិយាល័យ​គយ​ជ្រៃ​ធំ ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក !
0

រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី 7 គួរ​ដាក់​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​កាត់តំណែង​ដុះ​ស្លែ​និង​បក្សពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើន​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​?

រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី 7 គួរ​ដាក់​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​កាត់តំណែង​ដុះ​ស្លែ​និង​បក្សពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើន​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​?

លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ?

​ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ប៉ែន ស៊ីថា បាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​

​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​

​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​

​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​

​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៃ​លោក ប៉ែន ស៊ីថា ដោយ​ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​កម្ពុជា ទៀត​ផង​ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​ការ​ស្រង់ដើម​តាមរបៀប​ពុករលួយ​ច្រើន​បែប​ច្រើន​បទ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹង​ទៀតថា បុគ្គល​មេ​ការិយាល័យ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង មួយ​នេះ​បាន​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ឱវាទ​របស់​ខ្លួន គាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រក​ស៊ីអូ​ស​រទេះ​ទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញចូល​ឆ្លងកាត់​តាម​ច្រក​នេះ​ទៅ​តាម​ការបង្គាបបញ្ជាឲ្យ​បង់​ប្រាក់តាម​ការកំណត់ដែ​ល​ការបង់ប្រាក់​ទាំងនោះ គឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​ទេ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​តាម​ច្រកទ្វារ​នេះ​បានឲ្យដឹងថា មិន​ត្រឹមតែ​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​ចេញ​ចូល​តាម​ច្រកទ្វារ​មួយ​នេះ​ទេ គឺ​មាន​ទាំង​ការបើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​តំឡូង​ឆ្លងដែន​យកទៅ​យួន​ថែមទៀត​ផង ហើយ​ឈ្មួញ មាន​ការឃុបឃិត​ជាមួយ​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ឈ្មោះ លោក ប៉ែន ស៊ីថា ទេីប​អ្វីៗ​ប្រព្រឹត្តទៅ​ដោយ​រលូន​៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ mailtobot168@gmail.com