ទាន់ហេតុការណ៍
រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​7 គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង កាន់តំណែង​ដុះ​ស្លែ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង​លោក សួន ម៉ា​លីន អភិបាលខេត្ត ព្រៃវែង​ទេីប​កាន់តំណែង​ថ្មី រក្សា​ភាព​ស្ងៀមស្ងាត់​! => រដ្ឋាភិបាល​ថ្មី គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពេញទំហឹង មិន​ញញី​ត​អ្វី​ទាំងអស់ ! => រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី 7 គួរ​ដាក់​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​កាត់តំណែង​ដុះ​ស្លែ​និង​បក្សពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើន​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​? => ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូរ​បើ​កការស្រាវជ្រាវ​ចំពោះ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត អាងខ្នង​នៅ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ! => ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​សង្កាត់​ព្រៃ​អង្គុ​ញ ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​មិន​គូរ លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​មើ​ល​រំលង ! => ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ព្រះស្ដេច​ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​អាងខ្នង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ! => ល្បែង​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ក្រសាំង​ជ្រំ ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ហើយ សម្រុក​ឲ្យ​ជនជាតិ​យួន​រំហូរ​ចូល​លេង តាម​ច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រំ យ៉ាង​ពេញទំហឹង ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ ! => ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក​សង្កាត់​ព្រៃ​អង្គញ់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ​ => ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​ភ្នាល់​ដាក់​លុយ​លេង​ស៊ីសង​ខុសច្បាប់ យ៉ាង​ពេញបន្ទុក រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងស្រុក​រមាស​ហែក មិនទាន់​ចាត់វិធានការ​បង្ក្រាប ! => លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ មាន​ការរួម​ដៃ​ពី​សំណាក់ ប្រធានការិយាល័យ​គយ​ជ្រៃ​ធំ ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក !
0

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូរ​បើ​កការស្រាវជ្រាវ​ចំពោះ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត អាងខ្នង​នៅ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន !

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូរ​បើ​កការស្រាវជ្រាវ​ចំពោះ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត អាងខ្នង​នៅ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន !

ចេញផ្សាយ​ ​ថ្ងៃទី 10/09/2023
​ស្វាយរៀង ៖ ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បាន​បញ្ជាក់​ឲ្យដឹងថា សព្វថ្ងៃ​នេះ​ប្រធាន​ជញ្ជីង កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល ទោះបី​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ទើប​កាន់តំណែង​ថ្មីៗ គូរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក៏ដូចជា​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាវិត និង​ចេញពី​ច្រករបៀង​ផ្សេងៗ​មួយចំនួនទៀត​ក្នុង​ភូមិសាស្ត្រ​ក្រុង​បាវិត ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ជា​កំហិត​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​
​បង្ហេីប​ទៀតថា ពួកគាត់​ដឹកជញ្ជូន​ថ្ម ខ្សាច់ ឬ​កសិផល​ទំនិញ​ផ្សេងៗ ពី​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ។​

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ទេីប​ឡេីងកាន់តំណែង​ថ្មីៗ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជួន​ខេត្ត​ស្វាយរៀង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំណុច​ភូមិ​
​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត គាប​យក​លុយ​ពី​ពួក​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ នៅ​ខាងលើ​ផងដែរ​។​

​ជា​ការពិត ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​ក្រុម​រថយន្ត ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡេ​ី​យ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​រត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍ តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​នោះទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ១ ក្នុង​ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនើ​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ ។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ​១ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់ ។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទេីប​ឡេីងកាន់តំណែង​ថ្មីៗ យក​ស្នាដៃ និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត កំពុង​ប្រែក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​៕​

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ mailtobot168@gmail.com