ទាន់ហេតុការណ៍
ឈ្មោះ រិទ្ធ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​ចាប់ផ្តើម​កក្រើក​សារ​ជា​ថ្មី​ទៀត​ហើយ កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ សម្រុក​ដឹក​ជញ្ជួន​តាម​រយៈ​រថយន្ត hig hIander ចំនួន​៣​គ្រឿង និង​រថយន្ត​ធុន​ត្រា យកទៅលក់​នៅ​ស្រុក​យួន ឆ្កងដែន​ចូល​ច្រក​ទ្វេភាគី​ច្រក​ដាក់​ដាំ នៅពេល​យប់ រីឯ​ប្រធាន​បរិស្ថាន​ខេត្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គី​រី មិនទាន់​ចាត់វិធានការ​បង្ក្រាប => សម្ដេច​ធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី គូរ​ដាក់​មន្ត្រី​ជំនាញ​វះកាត់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ចំណុច​ឃុំ​បាក់​រទេះ ស្រុក​កំពង់​សិលា ផ្លូវជាតិ​លេខ​4 ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ! => លោក នូ ស៊ីថា ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​បទល្មើស អគ្គ​រដ្ឋ​ករគ​យ និង​រដ្ឋាករ​កម្ពុជា បានដាក់​មន្ត្រី​គយ​ក្រោម​ឱវាទ និង​ជន​ស៊ីវិល​ពង្រាយ​គ្រប់​ច្រកល្ហក គាបសង្កត់​ពី​មេ​ឈ្មួញ​តូច ធំ ដឹកជញ្ជូន​ទំនិញ​ចូល​ក្រុងភ្នំពេញ ដើម្បី​ស្រង់ដើម​ => លោក យី ថុល មេ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន​ ​ចូល​ស្រុក​ខ្មែរ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​ => លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស​បើកដៃ​ឲ្យ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ កាន់តំណែង​ដុះ​ស្លែ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិៈ​សេះ​លែងដៃ អាងខ្នង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ក្រចេះ => នាយ ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​ការពារ​ប្រសាទ ជា​អ្នក​មាន​សិទ្ធិអំណាច បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាងគំហុក មិន​គូ​រលោក ពេ​ជ វិរៈ ស្នងការដ្ឋាន​នគរបាល ខេត្ត​ស្វាយរៀង​មើលរំលង ! => គម្រោង​ដេញថ្លៃ​សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង​២០០​ម៉ែត្រ នៅ​ឃុំ​ប៉ើស​២ មាន​ការចចា​រសិល​សួល​គ្នា​មាន​ភាពមិនប្រក្រតី => មេ​ឈ្មួញ​ជើ​ង​ខ្លាំង ឈ្មោះ មករា ដុះ​ស្លែ ប្រមូល​ទិញ​ឈើ​ប្រចាំ​ខេត្ត​រតនគីរី ដឹកជញ្ជូន​ទៅ​លក់​ស្រុក​យួន​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង​ពេញបន្ទុក រីឯ​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​រក្សា​ភាពស្ងៀមស្ងាត់ ? => ល្មម​ដល់​ពេល​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ធ្វើ​ការវះកាត់​ស្រាវជ្រាវ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​5 ចំណុច​ភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ ! => លោក ភួង ណា​រិន្ទ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​តំបន់​ព្រំដែន​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ចូល​ស្រុក​ខ្មែរ​យ៉ាង​គំហុក មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើ​ល​រំលង​?
0

ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ព្រះស្ដេច​ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​អាងខ្នង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន !

ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ព្រះស្ដេច​ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​អាងខ្នង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន !

ព្រៃវែង ៖ ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ១ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ​បាន​បញ្ជាក់​ឲ្យដឹងថា សព្វថ្ងៃ​នេះ​ប្រធាន​ជញ្ជីង កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល ទោះបី​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បែរជា​ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​ក្រ​សារជេទ ឃុំ​រំចេក ស្រុក​ព្រះស្តេច ក៏ដូចជា​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី និង​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាវិត ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ បានឲ្យដឹង​ទៀតថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ជា​កំហិត​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ ពី​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ ឃុំ​រំចេក
​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ។​

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ លោក ជា សុ​មេ ធី ខេត្ត​ព្រៃវែង​ក៏​ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ឃុំ​រំចេក ស្រុក​ព្រះស្តេច​ជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង​បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំណុច​ឃុំ​រំចេក ស្រុក​ព្រះស្ដេច គាប​យក​លុយ​ពី​ពួក​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។​

​ជា​ការពិត ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ឃុំ​រំចេក ស្រុក​ព្រះស្តេច ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​ក្រុម​រថយន្ត ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡេ​ី​យ ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ក្រសា​ជេ​ទ ឃុំ​រំចេក ស្រុក​ព្រះស្តេច បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​រត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍ តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​នោះទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ១ ក្នុងភូមិ​ក្រសា​ជេ​ទ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ ។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ​១ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់ ។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក​ស៊ុន ចាន់ ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ ផ្លូវជាតិ​លេខ​១ ស្រុក​ព្រះស្ដេច កំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ mailtobot168@gmail.com