ទាន់ហេតុការណ៍
ល្មម​ដល់​ពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវ មេ​ឈ្មួញ តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង និង ក្រុម​ឈ្មួញ​មកពី​ខេត្ត​នានា​ឃុបឃិត​ជាមួយ លោក ឆេង សា វិន មេ​គយ​ច្រកទ្វារ​ភាគី​ព្រំដែន​ដូង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ស្វាយរៀង​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក ទាំង​យប់​ទាំង​ថ្ងៃ => ក្រសួងមហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក អេង ចាន់ណា មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទ្វេភាគី​ដា ហៅ​ច្រក​ដូង​7​ដើម ស្រុក​មេមត់ កាន់តំណែង​ដុះ​ស្លែ ពង្រាយ​មន្ត្រី​ក្រោម​ឱវាទ​និង​ប្រើ​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​យក​លុយ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ ជិះសេះ​លែងដៃ​.! => ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទាំង​ការប្ដឹង​ទៅ​តុលាការ​អន្ដរជាតិ និង​ការប្រើប្រាស់​កម្លាំង​ការពារ​ខ្លួន​ => សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អំណាច​ទី​៤ បន្ទាប់​ពី​អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ​និង​អំណាចតុលាការ​ => រដ្ឋាភិបាល​អាណិត​ទី​7 និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ ប្រើ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គ្រប់​ច្រកល្ហក ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​យប់​ទាំង​ថ្ងៃ​ => លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង លោក សួន ម៉ា លីន អភិបាលខេត្ត​ព្រៃវែង មិន​គូរ​មើ​ល​រំលង ល្បែង​បញ្ជាល់មាន់​ដុះស្លែប​ង្កប់ ក្នុង​កាស៊ីណូ​៣៣ បើក​លេង​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ => រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​ឈ្មួញ​ធំៗ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ បង់ពន្ធ​មិន​គ្រប់ ឃុបឃិត​ជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រើជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ឲ្យចូល​បង់លុយ​តាម​ការកំណត់​ => កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ប្រចាំ​ត្រីមាស​ទី​០១ និង​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​០២ ឆ្នាំ ២០២៥ => សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ចូលជួប​សម្តែង​ការគួរសម​ => បុណ្យផ្កា​ប្រាក់​សាមគ្គី កងរាជអាវុធហត្ថ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ព្រះវិហារ វត្ត​គគីរ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​
0

លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ មាន​ការរួម​ដៃ​ពី​សំណាក់ ប្រធានការិយាល័យ​គយ​ជ្រៃ​ធំ ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក !

លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ មាន​ការរួម​ដៃ​ពី​សំណាក់ ប្រធានការិយាល័យ​គយ​ជ្រៃ​ធំ ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក  !

ស្វាយរៀង ÷ ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ​បានឲ្យដឹងថា ក្រុម​ឈ្មួញ​ធំៗ និង​អាជីវករ​ក្នុង​ខេត្ត​កណ្តាល​សម្រុក​នាំចូល​ទំនិញ ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ដូចជា ត្រី បន្លែ​ផ្លែឈើ មី ទឹក​ស្ទីង និង​គ្រឿង​កំប៉ុង​គ្រប់មុខ ព្រម​ទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ ច្រក​អន្តរជាតិ ជ្រៃ​ធំ អាច​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជា​រៀងរាល់ថ្ងៃ​។​

​ការដែល​លោក ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ហេតុនេះ​លោក ឈឿន សុ​ចិត្រ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល គួរតែ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​អំពើ​ពុករលួយ របស់​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ត្រូវបាន​លាតត្រដាង ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។​

​ក្រុម​ឈ្មួញ​តូច ធំ មកពី​ខេត្ត​នានា ដែល​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ ស្រុក​ជ្រៃ​ធំ បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃ​ធំ នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង គ្មាន​ការទប់ស្កាត់​នោះទេ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​មេ​ប​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត គឺ​ដោយ​
​សារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ហើយ​លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ដូច្នេះហើយ​ទើប មេ​ប៉ុស្តិ៍​អន្តរជាតិ​ជ្រៃ​ធំ អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ តាមរបៀប​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ តាំងពី​អំឡុងដេី​ម​ខែ​មេសា ឆ្នាំ​២០២៣ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​និង អាជីវករ​ដែល​នាំចូល​ទំនិញ​ច្រើន​ប្រភេទ ពី​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ ខេត្ត​កណ្តាល បានឲ្យដឹងថា មុខរបរ របស់​ពួកគាត់​សព្វថ្ងៃនេះ នៅសល់​កម្រៃ​តិចតួច​ណាស់ ។​

​ដោយហេតុ​ថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ គាប​យក​លុយ​ច្រើនពេក ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​បង់លុយ ឬ​វិក្ក័​យ​ប​ត្រ ត្រឹមត្រូវ​នោះ​ទេ ហើយ​គ្មាន​ឈ្មួញ និង​អាជីវករ ណា​ហ៊ាន​តវ៉ា​ឡើយ​។​

​ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ ដឹក​ជញ្ជន​ទំនិញ​ចេញពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ទាំង​នៅ​ច្រក​ព្រំដែន និង​នៅតាម​ផ្លូវ ធ្វើ​ឲ្យ​មុខរបរ រក​ទទួលទាន​ប្រឈម​នឹង​បញ្ហា​លំបាក​កាន់តែ​ខ្លាំង​ឡើងៗ​៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ ###