ទាន់ហេតុការណ៍
រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​7 គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង កាន់តំណែង​ដុះ​ស្លែ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង​លោក សួន ម៉ា​លីន អភិបាលខេត្ត ព្រៃវែង​ទេីប​កាន់តំណែង​ថ្មី រក្សា​ភាព​ស្ងៀមស្ងាត់​! => រដ្ឋាភិបាល​ថ្មី គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ឲ្យបាន​ស៊ីជម្រៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពេញទំហឹង មិន​ញញី​ត​អ្វី​ទាំងអស់ ! => រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី 7 គួរ​ដាក់​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំងផ្លុង​កាត់តំណែង​ដុះ​ស្លែ​និង​បក្សពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើន​និង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​? => ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូរ​បើ​កការស្រាវជ្រាវ​ចំពោះ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត អាងខ្នង​នៅ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ! => ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​សង្កាត់​ព្រៃ​អង្គុ​ញ ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​មិន​គូរ លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​មើ​ល​រំលង ! => ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ព្រះស្ដេច​ផ្លូវជាតិ​លេខ ១ និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​តាម​អំពើ​ចិត្ត​អាងខ្នង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ! => ល្បែង​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ក្រសាំង​ជ្រំ ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ហើយ សម្រុក​ឲ្យ​ជនជាតិ​យួន​រំហូរ​ចូល​លេង តាម​ច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រំ យ៉ាង​ពេញទំហឹង ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ ! => ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ភូមិកំពោ​តជ្រូក​សង្កាត់​ព្រៃ​អង្គញ់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្លឹង​ឡាន​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ​ => ល្បែង​បញ្ជាល់មាន់ តាម​អន​ឡា​ញ កំពុងបើក​ភ្នាល់​ដាក់​លុយ​លេង​ស៊ីសង​ខុសច្បាប់ យ៉ាង​ពេញបន្ទុក រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងស្រុក​រមាស​ហែក មិនទាន់​ចាត់វិធានការ​បង្ក្រាប ! => លោក មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ជ្រៃ​ធំ មាន​ការរួម​ដៃ​ពី​សំណាក់ ប្រធានការិយាល័យ​គយ​ជ្រៃ​ធំ ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​មេ​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក !
0

​លោក ឈឿន សុ ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ក​កណ្តាល មិន​គូរ​មើ​ល​រំលង​ឲ្យមាន​សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់​ក្នុង​កាស៊ីណូ​​ហ្គ្រេ​នដ្រា​ហ្គនរី​សត ជ្រៃ​ធំ ​បើ​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​រំហូរ​ចូល​លេង​យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ​ខ្លះ​អត់​ប៉ាស់​ព័រ ?

​លោក ឈឿន សុ ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ក​កណ្តាល មិន​គូរ​មើ​ល​រំលង​ឲ្យមាន​សង្វៀន​បញ្ជាល់មាន់​ដុះស្លែប​ង្កប់​ក្នុង​កាស៊ីណូ​​ហ្គ្រេ​នដ្រា​ហ្គនរី​សត ជ្រៃ​ធំ ​បើ​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​រំហូរ​ចូល​លេង​យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ​ខ្លះ​អត់​ប៉ាស់​ព័រ ?

កណ្ដាល ៖ មួយ​រយៈ​ចុង​ក្រោយ ម្ចាស់​កាស៊ីណូ ហ្គ្រេ​នដ្រា​ហ្គនរី​សតកាឡាក់​ស៊ី​ជ្រៃ​ធំ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ ចាប់ពី​ដើម​ខែ​តុលា រហូតមកដល់​បច្ចុប្បន្ន​នេះ បុគ្គល​ដែល​បើក​ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​ល្បែង​ច្រើន​ប្រភេទ​ទៀត​ឲ្យ​ពលរដ្ឋ​ខ្មែរ ជនជាតិ​យួន ចូល​មក​លេង​ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុស​ច្បាប់​យ៉ាង​ពពាក់ពពូន​ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រៃ​ធំ​ ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បាន​បញ្ជាក់​ឲ្យដឹងថា​ក្រុម​អ្នកញៀន​ល្បែង​បញ្ជាល់មាន់ បៀរ​អាប៉ោង មាន​ទាំង​រថយន្ត​ទំនើបៗ និង​ម៉ូតូ​ជាច្រើន​គ្រឿង​កំពុង​សម្រុកចូល​លេង​យ៉ាង​គំហុក បែរជា​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​នៅ​ឡើយ​។​

​ហេតុនេះ លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មិន​គូរ​មើលរំលង​ភាព​អសកម្ម មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ និង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​មិន​ទាន់​ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជាល់មាន់​ខ្នាត​ធំ នៅ​ខ្សែបន្ទាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ឲ្យស្រប​តាម​គោលនយោបា​យ​ភូមិ ឃុំ មាន​ស​សុវត្ថិភាព​7​ចំណុច​នោះ​ទេ ។​

​សូម្បី​តែ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​លោក ឈឿន សុ​ចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មិន​ហ៊ាន​ប៉ះពាល់​ម្ចាស់​បន​ល្បែង​បញ្ជាល់មា​ន់ដែរ​ហើយ​បុគ្គល​រូប​នេះ​អាច​ប្រមូល​លុយ​បាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ថ្ងៃៗ កំពុងបើក​លេង​យ៉ាង​ព​ពេញទំហឹង ព្រោះ សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ រស់នៅ​ជិត​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ពួកគាត់​នាំគ្នា​ភ័យ​យ៉ាង​ខ្លាំង​ខ្លាច​កើត ចោរកម្ម​ផ្សេងៗ​ដូចជា លួច ឆក់ ប្លន់ អំពើហឹង្សា​ក្នុង​គ្រួសារនិង​គ្រឿងញៀន​រីក​រាលដាល​គូរឲ្យកត់សម្គាល់ ។​

​បញ្ហា​នេះ លោក អេង សុ​ចិត្រ អភិបាល​ស្រុក​កោះធំ និង លោក ស៊ីម ឃាង អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បណ្តោយ​ឲ្យ​ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត មាន​ពី​ទីតាំង​បង្កប់​នៅ​កាស៊ីណូ ហ្គ្រេ​នដ្រា​ហ្គនរី​សត និង​កាឡាក់ស៊ី​ជ្រៃ​ធំ ហ៊ាន​ប្រឆាំង​បទបញ្ជា ថ្នាក់​ដឹកនាំ​កម្ពុជា​ទៅវិញ ទើប​ប្រកាស​នៅ​ពេល​ថ្មីៗ នេះ ណែនាំ​បិទ​ល្បែងភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន ឲ្យ​កើតមាន​ក្នុង​ទឹកដី​របស់​ខ្លួន​។​

​រយៈពេល​ប្រមាណ​១​ខែ​ចុង​ក្រោយ កាស៊ីណូ​នេះ មាន​ពលរដ្ឋ​ខែ្មរ​សម្រុកចូល​លេងល្បែង​បញ្ជាល់មាន់ មក​ពី​គ្រប់ទិសទី​យ៉ាង​គគ្រឹកគគ្រេង អ្នកចាញ់​ច្រើន ជាង​អ្នកឈ្នះ រីឯ​លោក មេ​ប៉ុស្តិ៍​ការពារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​បុគ្គល​ជា​ម្ចាស់​ទីតាំង និង​បក្សពួក ប្រព្រឹត្តទៅ​ដោយ​រលូន មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ រស់នៅ​ជិត​ច្រកទ្វារព្រំដែន អន្តរជាតិ​ជ្រៃ​ធំ ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស សម្តេច ក្រឡា​ហោម
​ស ខេង ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ចំពោះ​ភាពមិនប្រក្រតី របស់​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​បញ្ជាល់មាន់​ទ្រង់ទ្រាយ​ធំ ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់ ដើម្បី​បង្រឹង​សណ្ដាប់ធ្នាប់​ជូនពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន​៕​

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
រស្មីឯករាជ្យ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 88 32 902 ឬ តាម Whatsapp : 097 88 32 902 | Telegram : 097 88 32 902 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ ដោយ រស្មីឯករាជ្យ | ទូរស័ព្ទ៖ 097 88 32 902

សហការផ្តល់ព័ត៌មាន៖ 097 88 32 902 | អ៊ីម៉ែល ៖ mailtobot168@gmail.com